អតីតតារារបស់ Disney នាង Selena Gomez បានចាកចេញពីក្រុមហ៊ុន Creative Artists Agency ឬ ហៅកាត់ថា CAA ហើយងាកមកកុងត្រាជាមួយនឹង ក្រុមហ៊ុន William Morris Endeavor ។
ក្រៅពីនេះតារាវ័យ ២១ ឆ្នាំ ដ៏ស្រស់សោភា ក៏បានកុងត្រាជាមួយនឹង ផលិតកម្ម Brillstein Entertainment Partners ដើម្បីស្ថាបនា អាជីពវ័យជំទង់របស់នាង មកជាមនុស្សពេញវ័យ ។
បញ្ជាក់ផងដែរថា តារាចម្រៀង Selena Gomez ក៏ជាតារាមួយដួងដែលមានអ្នកគាំទ្រ ដ៏ហូរហៀរផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក រហូតដល់ទៅ ៥៧,៩ លាននាក់ និង ធ្វិតទ័រ ចំនួន ១៩,៣ លាននាក់ ។ នៅពេលបន្ទាប់នេះយើងនឹងឃើញវត្តមានរបស់នាង នៅក្នុងក្រុមហ៊ុន William Morris Endeavor ជាមួយនឹងឈុតសម្តែងដែលដឹកនាំដោយលោក William H. Macy នាពេលខាងមុខ៕