ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន៥នាក់ត្រូងបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត្រធ្វើការបង្ក្រាបនិងបញ្ជូនទៅតុលាការ។ការឃាត់ខ្លួនជនសង្ស័យទាំ៥នាក់នោះនៅវេលាម៉ោង១០យប់ថ្ងៃទី១២ខែ មិថុនា ឆ្នាំ ២០១៥ នៅចំណុច
ភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្នុងការចុះបង្ក្រាបអ្នកជក់និងអ្នកជួញគ្រឿងញៀននោះកំលាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតមានគ្នាចំនួន១០នាក់ដឹកនាំដោយលោកអនុសេនីយ៍ឯក ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីឨបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យលោកចុះធ្វើប្រត្តិបត្តការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខាងលើនិងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់។១មានឈ្មោះ ឯម ស្រីលក្ខណា ហៅ ល័ក្ខ ភេទ ស្រី អាយុ 32 ឆ្នាំ រស់នៅបណ្ដោះអាសន្នបន្ទប់ជួលស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ២ឈ្មោះ គុយ សុធា ហៅ អាមួយ ភេទ ស្រី អាយុ30ឆ្នាំ រស់នៅបណ្ដោះបន្ទប់ជួលស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត៣ឈ្មោះ យ៉ង់ អ៊ូរ៉ាន់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ មិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ៤ឈ្មោះវឹង វុទ្ធី ភេទ ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ បាលិលេយ្យ២
សង្កាត់និងក្រុងប៉ោយប៉ែត៥ឈ្មោះ វ៉ាន់ ហ៊ុប ភេទ អាយុ៤២ឆ្នាំ រស់នៅភូមិមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងដកហូតវត្ថុតាងរួមមានហើយបានដកហូតវត្ថុតាងមាន១គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន១០ថង់តូច២ទូរស័ព្វចំនួន ៦គ្រឿង៣ឧប្បករណ៍ សំរាប់ជក់គ្រឿងញៀនមួយចំនួននិងប្រាក់ខ្មែរចំនួន៤0000រៀល។លោកឨបូរិនបាននិយាយថាបើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៥នាក់នោះបានឆ្លើយសារភាពថាពួកគេពិតជាបានប្រើប្រាស់និងជួញដូរគ្រឿងញៀនពិតប្រាកដមែន។លោកបានបន្តទៀតថាករណីជនសង្ស័យនិងវត្ថុតាងកំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនិតិវិធី៕



































