​ស្ត្រី​វ័យ​ចំណាស់​ដឹងខ្លួន​ថា​មាន​ជម្ងឺមហារីក​ថ្លើម​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​ចោល​ប្តី​និង​កូន​៧​នាក់​ឲ្យ​នៅ​កំព្រា

0

​ខេត្ត​បន្ទាយ​នា​ន​ជ័យ​៖​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ពេល​បានដឹងខ្លួន​ថា​មាន​កើត​ជម្ងឺមហារីក​ថ្លើម​ក៏​ដាច់ចិត្ត​យក​កន្សែង​ទៅ​ចងក​ក្នុង​បន្ទប់ទឹក​ស្លាប់ចោល​ប្តី​និង​កូន​៧​នាក់​ឲ្យ​រស់នៅ​យ៉ាង​វេទនា​​ហេតុការណ៍​ចងក​នេះ​នៅវេលា​ម៉ោង​១២.៤០​ថ្ងៃត្រង់​នៅ​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៥​នៅimage (1)​ចំណុច​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​វ​រះ​សេនីយ៍ ត្រី​ស៊ី​វ​សុជាតិ អធិការ​នគ​បាល​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ ព្រីម​មុំ​ស្រី អាយុ ៥៣​ឆ្នាំ ប្តី​មានឈ្មោះ អ៊ឺ​ម ស៊ី​ម​អាយុ​៥៩​មានកូន​៧​នាក់​ស្រី​២​នាក់ សព្វថ្ងៃ​រស់នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​លោក​ជាតិ​បាន​បន្តទៀតថា​មុនពេល​កើតហេតុ​បើតាម​ការអះអាង​ពី​ប្តី​ជនរងគ្រោះ​គាត់​បាន​និយាយថា​ប្រពន្ធ​របស់គាត់​ក្រោយពេល​ធ្លាក់ខ្លួន​ឈឺ​គាត់​ក៍បាន​យកប្រពន្ធ​របស់គាត់​យ​ក​ទៅពិនិត្យ​នៅ​មន្ទី​ពេទ្យ​ក្រោយពី​ពិនិត្យ​ហើយ​ទើប​ដឹងថា​ប្រពន្ធ​គាត់​មាន​កើត​ជម្ងឺមហារីក​ថ្លើម​ក្រោយពី​យកមក​ដល់ផ្ទះ​មាន​រយះពេល​១​ខែ​កន្លងផុតទៅ​ជ​ន្ងឺ​មហារីក​នេះ​ខ្លាំង​ឡើង​ដោយ​មិន​ចង់​ឲ​ន​យ​ប្តី​និង​កូន​មើល​លុះ​នៅ​ម៉ោងជាង​១២​ថ្ថៃទី​១៥​នេះ​ប្តី​របស់គាត់​បាន​ដាំបាយ​ឲ្យ​ប្រពន្ធ​ហូប​ដូច​ធម្មតា​ពេល​យក​បាយ​ទៅ​ឲ្យ​ហូប​ប្រពន្ធ​គាត់​និយាយថា​imageគាត់​មិន​ឃ្លាន​ចង់​ហូប​បបរ​វិញ​ប្តី​ក៍បាប់​ដាំបបរ​បន្ត​ហើយ​ឆ្លៀត​ធ្វើ​មាន់​មួយ​ថែមទៀត​ដើម្បី​យកទៅ​សែនព្រេន​ខ្លាច​ប្រពន្ធ​ត្រូវ​អំពើ​អាប​ធ្មុប​ចំណែក​កូន​នៅសល់​៣​នាក់​តូច​នៅផ្ទះ​ជាមួយ​ឪពុកម្តាយ​ចំណែក​៤​នាក់​ទៀត​ទៅធ្វើ​ការ​នៅ​ស្រុកថៃ​។​ប្តី​គាត់​បាន​និយាយ​បន្តទៀតថា​ក្រោយពី​ធ្វើ​មាន់​និង​បបរ​ឆ្អិន​ប្រហែល​កន្លះ​មោ​៉​ង​គាត់​ក៏​យក​បបរ​ទៅ​ឲ្យ​ប្រពន្ធ​ហូប​តែ​មិនឃើញ​ប្រពន្ធ​ហើយ​ក៏បាន​ដើររក​ជុំវិញ​ផ្ទះរ​កនៅ​មិនឃើញ​លុះ​អើតមើល​ក្នុង​បន្ទប់ទឹក​ទើប​ឃើញ​ប្រពន្ធ​គាត់​បាន​យក​កន្សែង​ទៅ​ចងក​សម្លាប់ខ្លួន​នៅ​ធ្នឹម​បន្ទប់ទឹក​ពេលនោះ​គាត់​ក៏បាន​ដាក់ចុះ​ដោយសារតែ​ប្រពន្ធ​នៅ​ទន់​ក៏​ដឹក​យកទៅ​មន្ទីរពេទ្យ​ទៅដល់​មន្ទីរពេទ្យៗ​បាន​និយាយថា​ប្រពន្ធ​គាត់​បាន​ស្លាប់​ហើយ​។​ប្តី​ក៏បាន​ដឹក​ប្រពន្ធ​មក​ផ្ទះ​វិញ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​តែម្តង​៕image (2)