ដី​សាធារណៈ​ចំណុច​កន្ទុយ​នាគ​កំពង់​ក្លាយទៅជា​ទីតាំង​ទំនាស់​ដ៍​ ​ក្តៅគគុក​រវាង​ក្រុមហ៊ុន​ធំ​ចំនូ​ន​២

0

​ខេត្ត​ព្រះសីហនុ​៖ ​ដី​ទីតាំង​កន្ទុយ​នាគ​ស្ថិតនៅ​ក្នុងភូមិ​លេខ​៤​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ​នោះ​បច្ចុប្បន្នកំពង់​ក្លាយទៅជា​ចំណុច​ទំនាស់​យ៉ាង​ក្តៅគគុក​សំរាប់​ក្រុមហ៊ុន​ធំៗ​ចំនូ​ន​២​គឺ​(​ក្រុមហ៊ុន​គង់​ទ្រី​វ​និង​ក្រុមហ៊ុន​សុខ​គង់​)​ដោយ​ទំនាស់​នេះ​បាន20150615_093959_resized​កើតឡើង​ខណៈពេលដែល លោក ឈិ​ត សុខុន អភិបាល​នែ​គណៈ​អភិបាល​ខេ​ត្ត្រះ​សីហនុ សម្រេច​ចេញ​លិខិត​អនុ​ញា​ត្តិ​ប្រ​គាល់ ដី​ទី តាំង​នោះ ទៅ​ឲ្យ​ក្រុមហ៊ុន លោក​ឧក​ញ្ញ៉ា​សុខ គង់ ធ្វើ​ការរៀប ចំ​ជា​សូន​ច្បា​រត​ភ្ជាប់​ពីរ​សូន ច្បារ​ចាស់ ដែលមាន​ស្រាប់​។​
​ ​.​លោក ឧក​ញ្ញ៉ា ឡាវ​កាំ​ង តំណាង​ឲ្យ​ក្រុមហ៊ុន លោក​ឧក​ញ្ញ៉ា សុខ គង់​ជុំវិញ​បញ្ហារ​ខាងលើ លោក​មានប្រសាសន៍​បញ្ជា​ក់ថា​ដី​ទីតាំង​ចំណុច​កន្ទុយ​នាគ​នេះ​មិនមែនជា​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​លោក​ឧ​ញ្ញ៉ា សុខ គង់ ឬ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន លោក​ឧក​ញ្ញ៉ា​គង់​ទ្រី​វ​នោះទេ តែ​វា​ជា​ដី​សាធារណៈ​របស់​រដ្ឋ ត្រូវបាន​អាជ្ញាធរខេត្ត​ព្រះសីហនុ​សម្រេច​ប្រ​គាល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន លោក ឧ​ញ្ញ៉ា សុខ​គង់ ជា​អ្នករៀបចំ អភិវឌ្ឍន៍​ធ្វើ ជា​សូន​ច្បារ​សំរាប់​ទុកជា​ទីកន្លែង​កម្សាន្ត​សាធារណៈ​ប្រជាពលរដ្ឋ​ទូទៅ​ជាពិសេស​គឺ​ភ្ញៀវ ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​។​ដោយ​កំ​រោង​នែ​ការសាងសង់​សូន​ច្បារ​ទីតាំង​ខាងលើនេះ ក្រុមហ៊ុន សុខ គង់ និង​រៀបចំ​ដាំ​ដើម​ផ្កា​.​ដាក់​បង្គោល​ភ្លើង​.​រៀបចំ​ក្រាល​ឥដ្ឋ​កា​រូ​ឡា​.​ដើម្បី​ឲ្យ​មាន អនាម័យ និង បរិស្ថាន​ល្អ​រូ​ម​ចំណែក​ជូ​យ​អភិវឌ្ឍន៍​សោ​ភ​ណ្ណ័​ភាព​ទេសភាព​ឆ្នេរសមុទ្រ​។​ដូចនេះ​គំរោង​នែ​ការសាងសង់​សូន​ច្បារ​លើដី​ទីតាំង​គ​ន្ទុ​យ​នាគ​នេះ​វា​គ្មាន​ការប៉ះពាល់​លើដី​របស់​ក្រុមហ៊ុន​គង់​ទ្រី​វ​នោះឡើយ​ពីព្រោះ វា​ជា​ដី​សាធារណៈ​របស់​រដ្ឋ​។​20150615_094109_resized
​ ​.​ដោយឡែក​សំរាប់​លោក វ៉ាត ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​លោក ឧក​ញ្ញ៉ា​គង់​ទ្រី​វក៍​បានធ្វើ​ការបញ្ជាក់ ថា​ដី​ចំណុច​ខាងលើនេះ​វា​ពិតមែន​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ប៉ុន្តែរ​វា​ជា​ដី​ចំណី​ជាប់​និង​ដី​មានកម្ម​សិទ្ធិ​ស្រប់ច្បាប់​របស់​ក្រុមហ៊ុន លោក គង់ ទ្រី​វ ដូចនេះ​បើ​អាជ្ញាធរខេត្ត​មាន​គំរោង​ចង់​ធ្វើការ​អភិវឌ្ឍន៍ ធ្វើជា​សូន​ច្បា​រលើ​ទីតាំង​ដី​ចំណុច​នេះ​គូរ​ណាស់​ប្រ​គាល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​លោក ឧក​ញ្ញ៉​គង់​ទ្រី​វ វិញ​ពី​ព្រ​ពោះ​ក្រុមហ៊ុន លោក ឧក​ញ្ញ៉ា​គង់​ទ្រី​ក៍​មានលទ្ធភាព​ធ្វើ​ដែរ​ដើម្បី​ទុកជា​ប្រយោជន៍​សម្បត្តិ​សា ធា​រណៈ​របស់​រដ្ឋ​បំរើ លើ​វិស័យ​ទេ​ចរណ៍​។​លោក​វ៉ាត តំណាង់​ក្រុមហ៊ុន​បន្តទៀតថា​ជុំវិញ​បញ្ហារ​ខាង លើ​នេះ លោក ឧក​ញ្ញ៉ គង់ ទ្រី​វ និង​ធ្វើ​ការស្នើរ​សុំ​ទៅ​អាជ្ញាធរខេត្ត​ព្រះសីហនុ​ដើម្បី​បាន សិទ្ធិ​ក្នុងការ​អភិវឌ្ឍន៍​ធ្វើជា​សូន​ច្បារ លើ​ទីតាំង​ដី​ខាងលើ​វិញ​។​ចំណែកឯ​ក្រុមហ៊ុន​លោក ឧក​ញ្ញ៉ា សុខ​គង់ គូរ​ណាស់​តែ​ធ្វើការ​អភិវឌ្ឍន៍​អ្វីៗ នៅលើ​តែ​ដី​ដែលជា​របស់​ក្រុមហ៊ុន​ទៅ​វា​មិនមាន​បញ្ហារ អ្វី​នោះ ទេ​។​20150615_093946_resized
​ ​.​គូរ​បញ្ជាក់​ផងដែរ​ថា​ដី​ទីតាំង​ចំណុច​គ​ន្ទុ​យ​នាគ​នេះ​កន្លងមក​ក៍​ធ្លាប់​ត្រូវបាន​មន្ត្រី​ថ្នាក់​ធំៗ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ចំនូ​ន​២​នាក់​បាន​ឃុ​ប​ឃុ​ត​គ្នា​បំ​រ៉ុង​យក​ដី​ចំណុច​នេះ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូន​ទាំង​រំលោក​ភ​បំពាន​ប៉ុន្តែរ​គោលបំណង​របស់​ម​ន្ត្រី​លោភលន់​ទាំង​២​នាក់​នោះ​ត្រូវបាន​បរាជ័យ​យ៉ាង​អាម៉ាស​បំផុត​និង​មានការ​រិះគន់​ពីរ​សំណាក់​មហាជន​ទូទៅ​ផងដែរ​តែ​ឥឡូវ​ដល់​វេណ​ក្រុមហ៊ុន​ធំៗ​ចំនូ​ន​២​ចាប់ផ្តើម ប្រជែង​យក​ចាញ់ឈ្នះ​ព្រោះតែ​ដី​ចំណុច​នេះ​ទៀតហើយ ៕