ស្ត្រី​បូម​យក​កូន​នៅ​ពេទ្យ​ឯកជន​ជាតិចិន​ឈ​ឈ្មោះ​ដោយ​មន្ត្រីមន្ទីរ​សុខាភិបាល​ខេត្ត​ម្នា​ក់បាន​ស្លាប់​ហើយ​

0

​ខេត្តស្ទឹងត្រែង​៖ ស្ត្រី​រងគ្រោះ​បូម​យក​កូន​នៅ​មន្ទី​ពេទ្យ​ឯកជន ដែលមាន​យីហោ​ស្ទឹងត្រែង​សេកុង​របស់​ជនជាតិ​ចិន​ម្នាក់ ដែល​គ្មាន​ឯកទេស​ត្រឹមត្រូវ និង​មាន​អ្នក​ឈ​ឈ្មោះ​ជា មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង ក្រោយពី​បាន​បញ្ជូន​យកទៅ​ស​ង្ក្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាពreceived_1456086254690842​ខ្មែរ​សូ​វៀត រាជា​ធានី​ភ្នំពេញ​បាន​បាត់បង​ជី​វិ ត ហើយ​។
​យោងតាម​ប្រភព​ព័​ត៍​មាន​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​១៣​ខែមិថុនា​នេះ​ថា​ក្រោយពី​ក្រុមគ្រូពេទ្យ​គ្មាន​ឯកទេស​ជនជាតិ​ចិន និង​ឈ្មោះ​ឈ​ដោយ​លោក រិ​ន រ៉ា​វុ​ឌ្ឍ​ន៍ ប្រធាន​ផ្នែក​បច្ចេកទេស​មន្ទីរ​សុខាភិបាល​ខេត្ត ជា​អ្នកទទួលខុសត្រូវ ពេល​ស្ត្រី​រងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ បងប្អូន​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង ក្រោយមក​ពេទ្យ​ជនជាតិ​ចិន​បាន​រត់គេច​បាត់ ហើយ​ឈ្មោះ​រិ​ន រ៉ា​វុ​ឌ្ឍ​ន៍ បាន​ធានា​មើល ហើយ​រហូតមកដល់​ពេ​នេះ ស្ត្រី​រងគ្រោះ​បាន​បាត់បង់​ជីវិត ដោយ​ទទួលបាន​ប្រាក់​សំណង​ចំនួន​៦០០០​ដុល្លា​។​
​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​បន្ត​អោយដឹងថា​ប្អូនស្រី​របស់គាត់​មានឈ្មោះ​សៅ ផល្លី អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ភ្នំ​ខៀវ ឃុំ​អូរ​កណ្តៀរ ស្រុក​សំបូរ ខេត្តក្រចេះ​។​ក្រោយពី​បាន​នាំ​ប្អូន​មកកាន់​មន្ទី​ពេទ្យ​ឯកជន​មួយ​ឈ្មោះ​ស្ទឹងត្រែង​សេកុង ស្តិ​ត​នៅក្នុង​ភូមិ​ព្រែក សង្កាត់ ក្រុង​ស្ទឹងត្រែង​។​បងស្រី​ស្ត្រី​រងគ្រោះ​បន្តថា​ក្រោយពី​បាន​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជនជាតិ​ចិន​ថា​មាន​ឯកទេស​ត្រឹមត្រូវ និង​បាន​ព្រមព្រៀងគ្នា​ក្នុងតម្លៃ​សេវា​ចំនួន​២២​ម៉ី​ន​រៀល ដើម្បី​បូម​យក​ទារក​ចេញពី​ក្នុង​ផ្ទៃ តែ​បូម​រហូត​៤​ដង នៅតែ​មិនបាន​សម្រេច បាន​បង្ក​អោយ​ប៉ះពាល់​សុខភាព​ស្ត្រី​ជា​ម្តាយ​យ៉ាងធ្ងន់ធ្ងរ ដោយ​ឃើញ​ស​ភាពមិនប្រក្រតី ជនជាតិ​ចិន​នោះ​បានអោយ កូនចៅ​របស់គេ​បណ្តេញ​ចេញពី​បន្ទប់​រំលូត​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​។​received_1456086254690842
​ដោយ​ឃើញ​សភាព​ប្អូន​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​បញ្ជូន​យ៉ាង​រុះ​រាន់​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​រក​អ្នកជំនាញ​ជួយសង្គ្រោះ​បន្ទាន់​។​តែ​ក្នុង​រយះពេល​៣​ថ្ងៃ​រហូតមកដល់​ថ្ងៃទី​១​មិថុនា កូន​ក្នុង​ផ្ទៃ​មាន​បាត់បង់​ជីវិត​ហើយ ត្រូវបាន​ក្រុមគ្រូពេទ្យ បាន​យកចេញ ស្ត្រី​រងគ្រោះ​ស្ថិតក្នុង​កម្រិត​អាសន្ន​ដែល​អាច​ប្រឈម​និង​បញ្ហា​ខ្លះ​ដែល​មិនអាច​សនិដ្ឋានបាន​។​
​ក្រោយ​មាន​ហេតុ​ការ​ក្រុមគ្រួសារ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅ​ស្ន​កា​ដ្ឋា​ន​នគរបាល​ខេត្ត​ដើម្បី​រក​យុ​ត្តិ​ដល់​ជនរងគ្រោះ​ដែល​កំពុងមាន​សភាព​ធ្ងន់ធ្ងរ​។​តែ​ក្រោយពី​មាន​ពាក្យបណ្តឹង សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​នោះទេ ដោយហេតុថា​មិនទាន់បាន​សួរនាំ​នៅឡើយ ក្រោយមក​ត្រូវបាន​គេ​ប្រាប់ថា​គ្រូពេទ្យ​ចិន​នោះ បាន​រត់​គេចខ្លួនបាត់​ទៅហើយ ដោយ​មិនបាន​ទទួលខុសត្រូវ ហើយ​ត្រូវបាន​ឈ្មោះ​រិ​ន រ៉ា​វុ​ឌ្ឍ​ន៍​អោយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដក​ពាក្យបណ្តឹង ថា​ខ្លួន​ជា​អ្នកទទួលខុសត្រូវ​មើល ក្នុងរ​ណី​ដែល​បាន​កើតឡើង​មកលើ​ស្ត្រី​រងគ្រោះ​នោះ​។​
​ស្ត្រី​រងគ្រោះ​ក្រោយពី​មាន​សភាព​ធ្ងន់ធ្ងរ ត្រូវបាន​មន្ទី​ពេទ្យ​បង្អែក​ខេត្ត បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រាជធានី​ភ្នំពេញ​។​ទោះជា​មានការ​ជួយសង្គ្រោះ​យ៉ាងណា​នោះ ក៏​មិនអាច​ជួយសង្គ្រោះ​បានដែរ​ដោយសារតែ​ពេទ្យ គ្មាន​ជំនាញ​ធ្វើអោយ​ស្បួ​ន​បាន​ធ្លុះ​ធា​យ បង្កអោយមាន​សភាព​ធ្ងន់ធ្ង​រហូតដល់​បាត់បង់​ជីវិត​។​
​ពាក់ព័ន្ធ​និង​បញ្ហា​ខាងលើនេះ ត្រូវបាន​មហាជន​ក្នុង​ខេត្តស្ទឹងត្រែង ធ្វើការ​រិះគន់​ដល់​លោក​ប្រធាន​មន្ទីរ​សុខាភិបាល ដែល​មិនបាន​ពិនិត្យ​ទៅលើ​ឯកទេស​របស់​ពេទ្យ​ចិន ថា​មាន​ឯកទេស​ត្រឹមត្រូវ​ដែរ​ឬ​អត់​? និង​បានអោយ​កូនចៅ​ជាម​ន្ត្រី​សុខាភិបាល ឈ​ឈ្មោះ​បង្កអោយមាន​មនុស្ស​ស្លាប់​ក្នុងករណី​ខាងលើនេះ​។received_1456086254690842
​ ​ទាក់ទិន​និង​ករណី​ខា​លើ​នេះ​លោក អ៊ុង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ថា​បន្ទប់​ពិនិត្យ​ព្យា​ល​ខាងលើ​បាន​ចុះកិច្ចសន្យា​នៅ​មន្ទីរ​សុខាភិបាល​រយៈពេល​៣​ឆ្នាំ កាលពី​ប្រធាន​មន្ទីរ​ចាស់​គ្រប​គ្រង់​រហូតមកទល់​និង​ពេលនេះ នៅ​មិនទាន់​ផុតកំណត់​នៅឡើយ​ទេ ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ មន្ទីរ​សុខាភិបាល​សម្រេច​ឲ្យ​ឈប់ ធ្វើ​អាជីវកម្ម​ពី​ពេលនេះ​តទៅ​។​ចំណែក​ស្ត្រី​រងគ្រោះ ក្រុមគ្រូពេទ្យ​បាន​ខំ​ជួយសង្គ្រោះ​និង​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​ទៀត ហើយ​រឿងនេះ​ខាង​លោក​បាន​ដោះស្រាយ​ចាប់​អស់ហើយ​។​រីឯ​ពេទ្យ​ឯ​ជន​ជាច្រើន​លោក​និង​ចុះ​ពិនិត្យ បើសិន​គ្មាន​ច្បាប់​ត្រឹមត្រូវ​លោក​និង​បិទ​តែម្តង ហើយ​គ្រូពេទ្យ​ចិន​ដែល​រត់គេច​ខ្លួនគេ​និង​តាមរក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕