ខេត្តពោធិ៍សាត់៖ ក្មេងស្ទាវចិត្តសឿងដៃដល់ម្នាក់ត្រូវបានរដ្ឋបាលប៉ុស្ត៍ឈើតុំចាប់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីគេដោះស្រាយគុំនុំរឿងស្មេហាត្រីកោណជាមួយគូទំនាស់បានធ្វើសកម្មភាពប្រព្រិត្តអំពើហឹង្សាដោយចេតនាប្រើកាំបិតចុងស្រូចចាក់ជនរងគ្រោះបីកាំបិតរបួស
យ៉ាងធ្ងន់ធ្ងរ ហែតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៥ត្រង់ចំនុចរ៉ារថភ្លើង ស្ថិតក្នុងភួមិកាប៉ាស់លើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។លោក មាស សុផាន នាយរងប៉ុស្ត៍ឈើតុំបានឲ្យដឹងថាជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ ទឹម ម៉េងសុង អាយុ២០ឆ្នាំ ឯជនរងគ្រោះឈ្មោះ នួន រតនះ អាយុ១៨ឆ្នាំ បុរសទាំងពីនេះរស់នៅភួមិកើតហែតុខាងលើ។លោកនាយរងប៉ុស្ត៍បន្តថា មុនពេលកើតហែតុមានពិធីចាក់ធុងបា៉ស់រាំសប្បាយក្នុងភួមិខាងលើ មានអ្នកភួមិនិងក្រៅភួមិមករាំកំសាន្តជាច្រើក្នុងពិធីនោះ បាននាំគ្នារាំសប្បាយរហូតដល់មោង៩យប់ ស្រាប់តែជនសង្ស័យឈ្មោះ ម៉េងសុង ខាងលើនោះបានទាញិំបិតពីខ្លួនដែលលាក់ទុកចាក់លើជនរងគ្រោះឈ្មោះ រតនះ ចំនួនបីកាំបិតត្រូវ
ភ្លៅខាងឆ្វេងមួយកាំបិត និងត្រូវត្រង់ក្បាលចំនួនពីកាំបិត របួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗសង្គ្រោះតែម្ដង។ ដោយឡែកជនសង្ស័យត្រូវបានប្រជាការពារនិងកំលាំងនគរបាលប៉ុស្ដ៍ចាប់ឃាត់ខ្លួនមកកាន់នគរបាលប៉ុស្ត៍ ដើម្បីបង្ករសំណុំរឿងទៅតុលាការ បន្ទាប់ពីទទួលចម្លើយជនសង្ស័យនេះគេបានសារភាពថាគឺរឿងគុំនុំដោយសាតែជនរងគ្រោះបានស្រឡាញ់ស្រីរបស់គេទើបគេខឹងក៍ធ្វើសកម្មភាពចាក់ជនរងគ្រោះបែបនេះតែម្ដង៕


































