ស្ត្រី​ម្នាក់​កាត់​ពី​ខេត្តពោធិសាត់​មក​លួច​នៅ​ខេត្តកំពង់ឆ្នាំង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ

0

​កំពង់ឆ្នាំង​៖ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង ចាប់ខ្លួន​និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី ១៥​ខែមិថុនា ឆ្នាំ​២០១៥ បន្ទាប់ពី​ស្ត្រី​រូបនោះ​បាន​លួច​យក​ក្បាល​វីដេអូ​អ៊ី​វី​ឌី​គេ​មួយគ្រឿង នៅ​ម៉ោង​២​និង​៣០DSC07356​នាទី​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ នៅមុខ​ផ្សារឆ្នាំង ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​ ​លោក ម៉ា យន្ត នាយផ្នែក​នគរបាល​ព្រហ្ម​ទ័​ណ្ឌ ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖ ស្ត្រី​ជា​ជនសង្ស័យ រូបនោះ​មាន ឈ្មោះ ចែម ពៅ អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ពោធិ ឃុំ​ពោធិ ស្រុក​ក្រគរ ខេត្ត​ពោ ធិ​សាត់​។​មុនពេល​កើតហេតុ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែមិថុនា ស្ត្រី​ខាងលើ​បានធ្វើ​ដំណើរ​មកពី​ខេត្តពោធិសាត់ មកដល់​ខេត្តកំពង់ឆ្នាំង នៅ​ម៉ោង​ប្រហែល​ជាង​១០​ព្រឹក​ថ្ងៃ​ដដែល ។
​នៅ​ម៉ោងជាង​២​រសៀល ស្ត្រី​រូបនោះ មាន​កាន់​កន្ត្រក​ធ្វើ​ពី​ស្លឹក​រំចេក​ធំ​មួយ រួច​បាន​ដើរទៅ​មុខផ្ទះ​ស្ត្រី​ឈ្មោះ សេង សុភាព អាយុ​៤២​ឆ្នាំ ជា​អាជីវ​ករលក់ ម៉ាញ៉េ ទូរ​ទស្ស​ន៏ និង​គ្រឿង​អគ្គីសនី នៅមុខ​ផ្សា​ឆ្នាំង ហើយ​បាន​បន្លំ​ចូល​លួច ក្បាល​វីដេអូ​អ៊ី​វី​ឌី ចាក់​ឌី​ស មួយគ្រឿង​ដាក់ចូល​ក្នុង​កន្ត្រក​ធំ​ធ្វើ​ពី​ស្លឹក​រំចេក​នោះ​រួច​ក៏​ដើរចេញ​មកវិញ ពេលធ្វើ​សកម្មភាព​នោះ​ម្ចាស់​តូប មិនបាន​ដឹង​ឡើយ តែមាន​អ្នកលក់ដូរ​ក្បែរ​នោះបាន​ឃើញ​សកម្មភាព​នោះ រួច​បាន​ទៅប្រាប់​ម្ចាស់ ជា​អ្នកលក់​។ ពេលនោះ​អាជីវករ​ជា​ម្ចាស់​របស់ ក៏​តាម​រត់​ស្ត្រី​ជា​ចោរ​នោះ មកដល់​ក្បែរ​បង​វត្ត​យាយ​ទេព និង​បាន​ឆែក​ទៅ​ឃើញ​ក្បាល​អី​វី​ឌី​របស់ខ្លួន​ទើប​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ​ផ្សារឆ្នាំង​។​ ​ចំពោះមុខ​សមត្ថកិច្ច ស្ត្រី​ជា​សង្ស័យ​ខាងលើ​បាន​សារភាពថា​៖ ខ្លួន​ពិតជា​បាន​លួច​របស់​ខាងលើ​​នេះ​មែន តែ​ទើប​ជា​លើក​ទី​១​នោះទេ ។DSC07359 លោក ម៉ា យន្ត បានបញ្ជាក់​និង​សួ​ម​ផ្តាំផ្ញើរ​ដល់ អាជីវករ​គ្រប់រូប​ថា​៖ សូម​ប្រយ័ត្ន ក្រុម​ស្ត្រី​ណា​ដែលមាន​កាបូប​ធំ មាន​បក្សពួក​២-៣​នាក់ ទៅ​ចោមរោម​ទិញ​ឥ​វ៉ាន់ ខ្លះ​សួរ​ទិញ​នេះ​ទិញ​នោះ តែ​ធាតុពិត​គឺ​ដើម្បី​ផ្តល់ឱកាស​អោយ​គ្នា​គេ​បន្លំ​លួច​យក​របស់ទ្រព្យ និង​លួច​យក​កាបូប​ប្រាក់​ក៏​ធ្លាប់មាន​គម្រូ​ច្រើន​ករណី​ហើយ​។​​ស្ត្រី​ជា​សង្ស័យ​ខាងលើនេះ​ក៏​ដូចគ្នា​ដែរ ពេល​គេ​ទាន់​ទើប​ឆ្លើយថា​ទើបតែ​លួច​ម្តង​ទេ ពេលនេះ​ត្រូវ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បន្ត​បញ្ជូនទៅ តុលាការខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់ ពាក្យចាស់​លោក​ថា​លួច​គេ​វា​គ្រាន់ បើ​គេ​ទាន់​ពិតជា​ជាប់គុក​៕
​ ​