កីឡាករ​ល្បីល្បាញ​របស់​ចក្រភព​អង់គ្លេស​បាន​កោត​ស​សើរ​ប្រាសាទអង្គរវត្ត​មិ​ដាច់​ពី​មាត់​

0

​ខេត្តសៀមរាប​៖​ កីឡាករ​បាល់ទាត់​ដ៏​ល្បីល្បាញ​របស់​ចក្រភព​អង់គ្លេស លោក​ដេ​វិត​បេ​ក​ខាំ បានមក​​ទស្សនា​ប្រាង្គ​ប្រាសាទបុរាណ​របស់​ខ្មែរ ជា​ពិ​សេ​​សលោក​បានមក​ស្នាក់នៅ និង​ដើរ​កម្សាន្ត​ក្នុង​​ខេត្តសៀមរាប​អស់​រយះពេល​១​ថ្ងៃ ក្នុងនោះFB_20150615_21_43_05_Saved_Picture​លោក​​បានធ្វើការ​កោត​ស​សើរ​ពី​ភាព​អស្ចារ្យ​របស់​ប្រាសាទអង្គរវត្ត​ផងដែរ​។​
នេះ​គឺជា​លើក​ទី​១​ហើយ​សម្រាប់ លោក​ដេ​វិត​​បេ​ក​ខាំ​Davidbackham កីឡាករ​បាល់ទាត់​
​ជើងចាស់ របស់​ប្រទេស​អង់គ្លេស បានមក​ក​ម្សា​​ន្ត និង​ទស្សនកិច្ច​ក្នុងប្រទេស​កម្ពុជា​។​
អ្វីដែល​លោក​បន្សល់ទុក​ឲ្យ​កម្ពុជា​នោះ​គឺ​ការ​​យកចិត្តទុកដាក់​និង​ស្រលាញ់​ពលរដ្ឋ​កម្ពុជា
​ជាង​នោះ​ទៅទៀត​លោក​បាន​សរសេរ​ក្នុង​គេហ​ទំព័រ (facebook)​របស់លោក​ថា​ប្រសាទ​អង្គរវត្ត​
​ពិតជា​មាន​ភាព​អស្ចារ្យ និង​មាន​ភាព​ទាក់ទាញ​​ខុសប្លែក​ពី​ប្រាសាទ​របស់​ប្រទេស​ផ្សេងៗ​។​FB_20150615_21_43_05_Saved_Picture
ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដែល​បាន​ស្គាល់​​លោក​ដេ​វិត​បេ​ខាំ បាន​សាទរ និង​មានការ​ត្រេកអរ​
​បន្ទាប់ពី​ឃើញ​វត្តមាន​កីឡាករ​ល្បី​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ទេសចរ​មួយ​នេះ​៕