កងរាជអាវុធហត្ថ​កំ​ពង់​ធំ​ស្នាក់ការ​សន្ដិសុខ​៦០១​បង្ក្រាប់បាន​មុខសញ្ញា​ចោរប្លន់​២​នាក់​

0

​ប៊ុន​រិទ្ធី កំពង់ធំ​=​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០១៥ វេលា​ម៉ោង ៩​និង​៣០​នាទី កងរាជអាវុធហត្ថ​កំ​ពង់​ធំ​ស្នាក់ការ​សន្ដិសុខ​៦០១ បាន​ចុះបង្ក្រាប់​មុខសញ្ញា​ចោរប្លន់​បាន​ចោរ​ចំនួន​២​នាក់ ការចុះ​បង្ក្រាប់​នេះ​ដឹកនាំ​ដោយ វី​រះ​សេនីយ៍​ត្រី សួស​សុ​វណ្ណា និង កំលាំង​1434344085504កងរាជអាវុធហត្ថ​ស្នាក់ការ​សន្ដិសុខ​៦០១​ចំនួន​៨​នាក់ ដោយ​មធ្យោបាយ​រថយន្ដ​២​គ្រឿង និង​ម៉ូតូ​២​គ្រឿង អាវុធ អាការ ២​ដើម ចេញ​ស្ទាក់​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​ត្រង់ចំនុច ភូមិ​ជ័យជំនះ ឃុំ កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ដោយ​គិត​ត្រឹម​១​សប្ដាហ៍​កង​រាជ​អា​វុ​ហត្ថ​កំពង់ធំ​ស្នាក់ការ​សន្ដិសុខ​៦០១ បង្ក្រាប់បាន​ករណី​ចោរ លួច ប្លន់​ប្រដាប់អាវុធ បាន ២​ករណី​។​
ក្នុង​ហេតុ​ការ​នេះ បាន​ឃាត​ខ្លួន ជនសង្ស័យ​បាន​២​នាក់ ទី​១ មានឈ្មោះ ជា ចិន្ដា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ មាន​លំនៅដ្ឋាន​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ទី​២ មានឈ្មោះ ចាន់ វិសាល ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​លំនៅដ្ឋាន នៅ​ភូមិ​ស្វាយទាប ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ទទឹង​និង​នោះបាន​ដកហូត​បាន ម៉ូតូ​សង ១២៥ សេរី​២០១៥ លេខ​តួ លេខ​ម៉ាស៊ីន​៩៣២១២៤២ ចំនួន​១​គ្រឿង និង​ម៉ូតូ​ម៉ាក ស្លុប​ពី ពណ៍​ក្រហម សេរី ២០១៤ លេខ​តួ លេខ​ម៉ាស៊ីន ៨០២៩៣១២ ចំនួន​១​គ្រឿង ទូ​ស័ព្ទ​ដៃ​២ គ្រឿង វត្ថុ​តាំង​និង​ជនសង្ស័យ​ត្រូវបាន​ស្នាក់ការ​៦០១​កំពង់ធំ សហ​ការណ៍​ជាមួយនិង​មន្ទីរ​ស្រាវជ្រាវ​និង​យុ​ត្តិ​ធ​ម៍​កសាង​សំនុំរឿង ប​ញ្ចូ​ន ទៅ​ទី​ស្នា​ការ​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ រួច​ប​ញ្ចូ​ន​បន្ដទៅ​ប្រព័ន្ធតុលាការ សាលាដំបូង​ខេត្តកំពង់ធំ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។​1434344105604
​លោក​វី​រះ​សេនីយ៍​ត្រី សួស សុ​វណ្ណា បាន​មានប្រសាសន៍ថា ក្នុងទិសដៅ​ខាងមុខ យើង​មាន​គោល​ចំហ​តែមួយ​គឺ​បង្កា និង​ប​ង្គ្រា​ប់​អោយបាន​រាល់​បទល្មើស​ទាំងឡាយ​ដែល​ខុសច្បាប់ ហើយ​ដែល​កើត​មាននៅ​តំបន់​យើង​ឈរជើង ជាក់ស្ដែង​គឺ​កំលាំង​របស់​យើង​បានចេញ​ដើរល្បាត​ក៏​ប្រទះ​ករណី​ចោរប្លន់ ប្រដាប់អាវុធ ៣​នាក់​រួម​និង​វត្ថុតាង​មួយចំនួន ដែល​ត្រូវបាន​បង្ក្រាប់​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៥​នេះ ហើយ​ក្នុងនោះដែរ​យើង​ក៏បាន​គោរព​តាម​បទ​បញ្ចា​របស់ អែក​ឧ​ត្ត ឧ​ត្ត​ម សេនី សៅ សុខា មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា​បទ​បញ្ចា​របស់ ឧ​ត្ត​ម​សេនី​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ដែរ​៕ ប៊ុន រិទ្ធី​