ឯកឧត្តម ថោង​ខុន​ប្រជុំ​ផ្សព្វផ្សាយ ស ជ ណ របស់​ទីស្ដីការ​គ​ណះរ​ដ្ន​មន្ដ្រី​ជូន​ប្រជា​ពល​រដ្ន​ឃុំ​ម្សាក្រង់ ស្រុក​ស្ទោង​

0

​កំពង់ធំ = ក្នុង​ឪ​កាស​ប្រជុំ​ផ្សព្វផ្សាយ ស ជ ណ របស់​ទីស្ដីការ​គ​ណះរ​ដ្ន​មន្ដ្រី គឺ​ចង់អោយ​ប្រជា​ពល​រដ្ន​យល់​ជ្រួតជ្រាប​ពី​ដី​នៅ​តំបន់​២ មកជា​តំបន់​១​វិញ ដើម្បី​កុំ​យស់​ច្រ​លំ និង​មាន​សិទ្ធិ ក្នុងការ​កាន់កាប់ ផ្ទៃដី​នៅ​តំបន់​នោះ​។​Image11
លោក​ព្រឹម​រដ្ឋា អភិបាលស្រុក​ស្ទោង បាប​អាន​របាយការណ៍​សង្ខេប​និង​ធ្វើ​សេចក្ដីរាយការណ៍​ពី​ស្ថានភាព​ទូទៅ​នៅក្នុង​ស្រុក​ស្ទោង ក្នុងនោះ​មាន​ការងារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សា​ធារ​ណះ ការងារ​បង្កបង្កើនផល បញ្ហា​ប្រឈមមុខ បញ្ហា​ដី​តំបន់​៣​មិនទាន់បាន​ឆ្គៀ​ល​ជូន​ប្រជា​ពល​រដ្ន ដី​នៅ​ឃុំ​ពាម​បាង​ឆ្គៀ​លហើយ​ពុំ​ទាម​មាន​ឯកសារ​គតិយុត្តិ​សំរាប់​បងប្អូន ដី​តំបន់​៣ ឃុំ​កំពង់​ចិន​ជើង​មិនទាន​ហ៊ាន​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ ការអភិរក្ស​សត្វ​ខ្សិ​ប​មាន​ទំហំ​ធំ​ពេក​ប៉ះពាល​ការងារ​បង្កបង្កើនផល ការអភិរក្ស​ពូជ​ត្រី​នៅ​ទន្លេ​ឆ្មា​ងាប់​រៀងរាល់ឆ្នាំ ទឹកស្អាត​ឡើងថ្លៃ អគ្គិសនី​ដាច់​ញឹកញាប់ មណ្ឌល​សុខភាព​ខ្វះ​ឪ​សថ វិទ្យាល័យ​ពាម​បាង​មិនទាន​ដំណើរការ ប្រជា​ពល​រដ្ន​ថ្នាំ​ថ្នាក់​ជាមួយ​ក្រុមហ៊ុន​ចិន​ធ្វើ​ប្រឡាយ​ទទួល​សំណង​ដី​ធ្លា​មិន​សមរម្យ ។​Image10
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​អាន​សេចក្ដីប្រកាស របស់​ទីស្ដីការ​គ​ណះរ​ដ្ន​មន្ដ្រី លេខ ៥៥៣​សជណ​ផ​ក ក្នុងករណី​គោរព​ស្នើរ​សុំ​អនុញាតិ​ជា​គោល​ការ​ដើម្បី ឆ្គៀ​ល​ដី​លំនៅដ្ឋាន​និង​ដី​កសិកម្ម​របស់​ប្រជា​ពល​រដ្ន​នៅ​ឃុំ​ម្សាក្រង ស្រុក​ស្ទោង​ខេត្តកំពង់ធំ​ចេញពី​ដី​តំបន់​២​មក​តំបន់​១​វិញ តាម​លិខិត ០០៥​លស​កថ​ជ កធ ចុះ​ថ្ងៃទី​១២ ខែឧសភា​ឆ្នាំ​២០១៥​របស់​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ចំណា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ន​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២០ ខែឧសភា​ឆ្នាំ​២០១៥​។​
ឯកឧត្តម ថោង ខុន រដ្ន​មន្ដ្រី​ក្រសួង ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​បាន​មានប្រសាសន៍​សំណេះសំណាល និង​ផ្ដាំផ្ញើរ ដោយ​បញ្ចាក់​យ៉ាងច្បាស់​សំរាប់​ដី វាល​ក្រោម គឺ ហាម​លក់ ហាម​ជួល ហាម​ផ្ទេរ ដី​ក្នុង​តំបន់​៣ ក្រុមហ៊ុន ឯកជន​គ្មាន​សិទ្ធិ​កាន់កាប់​ដី​នៅ​តំបន់​៣​នេះ​ទេ ទុក​សំរាប់តែ​ប្រជា​ពល​រដ្ន អាស្រ័យ​ផល​តែប៉ុណ្ណោះ ប្រជា​ពល​រដ្ន​ក៏​ពុំមាន​សិទ្ធិ លក់ដូរ ជួល ផ្ទេរ នៅ​តំបន់​៣​នេះដែរ បន្ទាប់មក​ប្រជា​ពល​រដ្ន​សួរ និង​ឆ្លើយ ពាក់ព័ន្ធ​ទៅ​និង ផាស៊ី​ផ្សារ ផាស៊ី​បេនឡាន ការដឹកឈើ​ធ្វើ​ផ្ទះ ការនេសាទ​ត្រី ពាក់ព័ន្ធ​ទៅ​និង​ការដើ​យកលុយ​របស់​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន ខេត្តកំពង់ធំ និង​សំណូមពរ​ផ្សេងៗ​របស់​ប្រជា​ពល​រដ្ន​៕ ប៊ុន រិទ្ធីImage8Image15Image12