​ចោរ​កាច់ក ម៉ូតូ​ឆ្លងដែន​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ប្រដេញ​ស្ទាក់ ចាប់បាន​ ​ប្រគល់ឱ្យ​ប៉ូលីស​

0

 

ខេត្តក្រចេះ​៖ ក្រុមចោរ​កាច់ក ម៉ូតូ​ឆ្លងដែន ស្ទើរភ្លើង​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ បាននាំគ្នា​ប្រដេញ​ស្ទាក់​ចាប់បាន​ម្នាក់ ក្រោយពី បានធ្វើ​សកម្មភាព កាច់​សោ​រក ម៉ូតូ​១​គ្រឿង ម៉ាកវ៉េវ​អាល់​ហ្វា នៅក្នុង​ពហុកីឡាដ្ឋាន​ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមិថុនា ចំណែក​បក្ស​ពួកគេ​ម្នាក់ទៀត បាន​ផ្តួល​ម៉ូតូ​រត់​គេចខ្លួនបាត់​។​
ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ច្រើន​នាក់​ទៀត ដែល​បាន​ជិះ​ម៉ូតូ ប្រដេញ​ស្ទាក់​ចាប់ចោរ លួច​កាច់ ក ម៉ូតូ បាន​និយាយថា ក្រោយពី​ដឹងថា ចោរ​មាន​គ្នា​ចំនួន​នាក់​បានធ្វើ​សកម្មភាព លួច​កាច់ក ម៉ូតូ រួច​ជិះ​ចេញពី​ក្នុង​ពហុកីឡាដ្ឋាន​ខេត្តក្រចេះ បន្ទាប់ពី​មានកា​សង្ស័យ​ពួកគេ​ក៏បាន​ស្រែក​ផ្អើលឆោឡោ ហើយ​អ្នក​ខ្លះទៀត​ក៍បាន​ជិះ​ម៉ូតូ​ប្រដេញ​ក្រុមចោរ​ពីក្រោយ រហូតដល់​ខាងក្រោយ​ផ្សារ សាមគ្គី​ក្រុង​ក្រចេះ ទើប​ស្ទាក់​ចាប់បាន​ម្នាក់ ចំណែក​ម្នាក់ទៀត​បាន​ផ្តួល​ម៉ូតូ​រត់​គេចខ្លួនបាត់ ។​
ពលរដ្ឋ​បាន​បន្តថា ក្រោយពី​ប្រដេញ​ស្ទាក់​ចាប់បាន​ក្រុមចោរ​បាន​ម្នាក់​ហើយ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ នាំគ្នា​ស្វគម​ន៍​ម្នាក់​១​ដៃ ១​ជើង ឡើង​ទ្រមខ្លួន ទើប​កម្លាំង នគរបាល​ក្រុង​ក្រចេះ ចុះទៅ​ធ្វើ​អន្តរាគមន៍ នាំយកមក​អធិការ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។​klo
មន្ត្រីនគរបាល​ក្រុង​ក្រចេះ បានឱ្យដឹងថា ជនសង្ស័យ​ក្នុងករណី​លួច​កាច់ក ម៉ូតូ មានឈ្មោះ ម៉ាត់ រ៉ូ​នី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ​។ ចំណែក​បក្ស​ពួកគេ​ម្នាក់ទៀត​ដែល​កុំ​ពង់​រត់គេចខ្លួន​នោះ​ឈ្មោះ សីហា ហើយ​កម្លាំង​នគរបាល​កំពុង​ស្វែងរក​ចាប់ខ្លួន​។​
រីឯ​ម៉ូតូ​ម៉ាកវ៉េវ​អាល់​ហ្វា ត្រូវបាន​ប្រគល់​ទៅឱ្យ​ម្ចាស់​ដើម​វិញ ចំណែក​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​១៥​ខែមិថុនា​នេះ ៕​​