ជនសង្ស័យ​២២៦​នាក់​និង​គ្រឿងញៀន​ជាង​200​ក្រាម​ត្រូវ​ប៉ូលីស​បន្ទាយមានជ័យ​បង្ក្រាប់បាន​ក្នុង​រយះពេល​6​ខែ​ឆ្នាំ​2015

0

​បន្ទាយ​មាន​ជ័​យៈ​សមត្ថកិច្ច​ប៉ូលីស​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៥ ករណី​គ្រឿងញៀន​ចំនួន​៧៤​ករណី​ត្រូវបានធ្វើ​ការបង្ក្រាប និង​ចាប់បាន​ជនសង្ស័យ​ចំនួន​២២៦​នាក់ ព្រមទាំង​ថ្នាំញៀន​ជាង​២០០​ក្រាម ។
លោក ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បានអោយដឹងថា ដោយមាន​ការដឹង​នាំ​ផ្ទាល់ និង​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគ​រា​បាល​ខេត្តបន្ទាយមានជ័យ ក្នុងការ​បង្កា និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្នុង​រយៈពេល​ឆមាស​ទី​១ គិត​ចាប់ពី​ថ្ងៃទី​១៦ វិច្ឆិកា ២០១៤ ដល់​image2ថ្ងៃទី​១៥ ឧសភា ២០១៥ បាន​ប្រតិបត្តិ​ការណ៍ បង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​៧៤​លើក ក្នុងនោះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២២៦​នាក់ ស្រី​១៥​នាក់ និង​បាន​ដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY​ចំនួន​៩៦៩​គ្រាប់ ស្មើរ​និង ៨៨,១៩​ក្រាម ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​២៨២​កូន​ថង់​ស្មើរ​និង​១៣២,៥​ក្រាម និង​ទឹកប្រាក់​គិត​ជា​ដុល្លា​ប្រមាណ​ជាង​៣០០​ដុល្លា ព្រមទាំង​មធ្យ​បាយ​សម្រាប់ធ្វើ​បទល្មើស​រួមមាន​ម៉ូតូ​៥​គ្រឿង រថយន្ត​២​គ្រឿង ទូរស័ព្ទដៃ​២១​គ្រឿង ។ ក្នុងករណី​ទាំង​៧៤​លើក​ខាងលើនេះ​មាន ករណី​ជួញដូរ​៤៨​លើក ករណី​រក្សាទុក​០៤​លើក និង ករណី​ប្រើប្រាស់​២២​លើក ។IMG_4806
លោក​បន្តថា បើ​ប្រៀបធៀប​ទៅ​ឆមាស​ទី​១​ឆ្នាំ​២០១៤​បទល្មើស​គ្រឿងញៀន​មានការ​កើនឡើង​ចំនួន​៤០​លើក ជនសង្ស័យ​កើនឡើង​៨៦​នាក់ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ថយចុះ​ចំនួន​១២០​គ្រាប់​ស្មើរ​និង​១០,៨​ក្រាម ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​កើន​ចំនួន​២២៩​កូន​ថង់​ស្មើរ​និង​១៨,៧១​ក្រាម ។
ចំពោះ​ជនសង្ស័យ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ខ្លះ​កំពុង​ជាប់​នៅ​ពន្ធនាគា ខ្លះ​កំពុងតែ​ស្ថិតនៅ​ម​ជ្ឈ​ប​ណ្ឌ​ល​បន្សាប​សារធាតុ​ញៀន​ភ្នំ​បាក់ ។​IMG_4963 image1 IMG_5264