​នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​ចុះ​ធ្វើក​ចាប់​រថយន្ត​ដឹក​សំពីងសំពោង​និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​

0

ខេត្តបន្ទាយមានជ័យ​
​កម្លាំង​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ធ្វើក​ឃាត់​រថយន្ត​ដែល​ចូលចិត្ត​ដឹក​សំពីងសំពោង​និង​ខុស​លក្ខណៈ​បច្ចេកទេស​នៅតាម​ដងផ្លូវ សាធារណៈ​ដើម្បី​ធ្វើការ​ផាកពិន័យ​និង​អប់រំ​និង​ណែនាំ​ពួកគាត់​ដែលជា​អ្នកបើករថយន្ត​ដឹក​សំពីងសំពោង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​លោក​សន​គីម​សួ​គ៍​នា​ការិយាល័យ​ច​រារ​ច​ណ៍​បាន​ឲ្យ​ដឹងថា​ការចុះ​ចាប់​រថយន្ត​ដែល​ដឹក​សំពីងសំពោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​និង​លេខ​៦​ក្នុង​ទឹកដី​ខេត្ត​បន្ទាយ មានជ័យ ក្រោម​ការណែនាំ​ដោយផ្ទាល់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនី​យ៏ ត្រី អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។​លោក​សួ​គ៍​បាន​និយាយ​បន្តថា​ពាក់ព័ន្ធ​ទៅនឹង​ការងារ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគ​បាន​ខេត្ត​បានដាក់​ផែនការ​ឲ្យ​កម្លាំង​នគរ​បាលច​រារ​ចរណ៍​ទាំងអស់​បន្ត​យុទ្ធនាការ ឃាត់​រថយន្ត​ដឹក​សំពីងសំពោង​ដែល​ភាគច្រើន​គឺ​រថយន្ត​រត់​ឈ្នួល​មិនត្រូវ​ដឹក​សំពីងសំពោង អីវ៉ាន់​ដែល​ត​កន្ទុយ​ឬ​ហៀ​ដំបូល​នោះទេ គឺ​ត្រូវ​ឃាត់​រថយន្ត​ទាំងនោះ​ដើម្បី​ឲ្យ​ម្ចាស់ រថយន្ត​រើ​ឥ​វ៉ាន់​ចេញ​និង​ណែនាំ​ពួកគាត់​ឲ្យ​យល់​ពី​ច្បាប់​ចរាចរ​ផ្លូវគោក​ដែល​វិធានការ​នេះ​ធ្វើឡើង​ដើម្បី​ចូលរួម​កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់​ចរាចរ​ដែល​តែងតែ​កើតមានឡើង ។​image (2)
​លោក​សួ​គ៍​បាន​បញ្ជាក់ទៀតថា ចំពោះ​យុទ្ធនាការ​មួយ​នេះ​លោក​នឹងដាក់​ផែនការ​ឲ្យ​ធ្វើ​ឡើងជា​បន្តបន្ទាប់​មិន​រាថយ​នោះទេ​ពោលគឺ​ឲ្យ​អ្នកបើករថយន្ត​អ្នករត់​តាកស៊ី ឬ​រថយន្តឈ្នួល ទាំងឡាយ​ដែល​ស្ថិតនៅ​ទឹកដី​ខេត្តបន្ទាយមានជ័យ​ត្រូវ​ចូលរួម​អនុវត្ត​និង​គោរព​ច្បាប់​ច​រារ​ចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ជាក់ស្តែង​នៅ​ថ្ងៃទី​១៥ ខែមិថុនា នេះ គេ​សង្កេតឃើញ​កម្លាំង​នគរបាល​ចរាចរណ៍​បាន​ឃាត់​រថយន្ត​រត់​ឈ្នួល​ប្រភេទ តូចៗ​មួយចំនួន ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​រើ​ទំនិញ​ចេញពី​រថយន្ត​ទើប​អាច​បន្ត​ឲ្យ​ធ្វើដំណើរ​ទៅមុខទៀត ។​ជាមួយគ្នានេះ​ក៏បាន​ណែនាំ​ឲ្យ​មានការ​ត្រួតពិនិត្យ​រថ​យន្ត គ្រប់លក្ខណៈ​បច្ចេកទេស ដូចជា​មើល​កង់ ត្រូវមាន​ប័ណ្ណបើកបរ ឆៀក និង​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់ ពុំនោះ​នឹងត្រូវ​ឃាត់ទុក​ដើម្បី ចាត់វិធានការ ទៅតាម​ផ្លូវច្បាប​ផងដែរ​៕image image (1)