ខេត្តបន្ទាយមានជ័យ
លោក ឧត្តមសេនីយ៏ ត្រីអាត់ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យនិងជាសមាជិកគណ:អចិន្ត្រៃយ៍ នៃគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យនិងក្រុមការងារបានចុះទៅជួបសំណេះសំណាលជាមួយសមាជិកា គណបក្សតាមមូលដ្ឋានដើម្បីពង្រឹងការគាំទ្ររបស់ពួកគាត់ មកលើគណបក្សប្រជាជនឲ្យកាន់តែខ្លាំងឡើងពោលសមាជិកមិនត្រូវជឿតាមការញុះញង់របស់គណបក្សនយោបាយផ្សេងទេនៅព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៥នៅឃុំរលួស ស្រុកស្វាយចេក និងឃុំសំរោង របស់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមូលដ្ឋាននោះលោក អាត់ខែមបានស្នើឲ្យសមាជិកទាំងអស់ត្រូវខិតខំឲ្យកាន់តែខ្លាំងឡើងលើការពន្យល់ដល់ប្រជាពលរដ្ឋពីការរីកចំរើនរបស់ប្រទេសជាតិ
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខកុំឲ្យសមាជិកទាំងអស់ចាញ់ការឃោសនាកុហករបស់គណបក្សនយោបាយផ្សេងដែលមិនបានជួយកសាងសមិទ្ឋផលនិងបម្រើប្រជាជនឲ្យពិតប្រាកដនោះឡើយ ។ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាលោកអាត់ខែមបានជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋានត្រូវយល់ដឹងពីការខ្វះខាតនិងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដើម្បីធ្វើការឆ្លើយតបក៏ដូចជាការដោះស្រាយជូនពួកគាត់ភ្លាមៗផងដែរ កុំឲ្យប្រជាពលរដ្ឋមានការអាក់អន់ស្រពន់ចិត្តនូវបញ្ហាទាំងឡាយនេះ។ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកអាត់ខែមបានផ្តាំផ្ញើឲ្យក្រុមការងារទាំងអស់ចុះទៅផ្សព្វផ្សាយកុំឲ្យមានចំណាក ស្រុកដោយខុសច្បាប់ទៅរកការងារធ្វើនៅក្រៅប្រទេសថៃដែលនាំឲ្យមានបញ្ហាប្រឈមដោយបង្វែមករកការងារធ្វើក្នុងស្រុកវិញ ដែលកន្លែងខ្លះមានប្រាក់ខែខ្ពស់ជាងការធ្វើការងារនៅក្រៅប្រទេសទៀតផង ។



































