​ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​ការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​

0

​សៀមរាប : ក្នុង​សកម្ម​ភាពចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​រឹតបណ្តឹង​និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ខេត្តសៀមរាប​ដែលជា​តំបន់​ទេសចរណ៍​នេះ​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ធ្វើឡើង​ជាប្រចាំ ទាំង​ថ្ងៃ ទាំងយប់ ។ លោក វរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​ការិយាល័យ​ជំនាញ​ចុះ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ធ្វើការ​រឹតបណ្តឹង​និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ខេត្តសៀមរាប​ទាំង​ពេល​ថ្ងៃ​និង​ពេលយប់​ដោយមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​ក្រុមយុវជន​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប​ផងដែរ ។ លោក វរសេនីយ៍ទោ ជឹម សុវណ្ណ បាន​បន្ត​អោយដឹងទៀតថា​ក្នុង​សកម្ម​ភាពចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​រឹតបណ្តឹង​និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ខេត្តសៀមរាប​ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ១៦ មិថុនា នេះ​នៅតាម​បណ្តា​ផ្លូវជាតិ​សំខាន់ៗ និង នៅតាម​បណ្តា​ភ្លើងស្តុប ក្នុង ក្រុង​សៀមរាប គឺ​ក្នុង​គោលបំណង​ដើម្បី​ដាស់​តើន​ក្រើនរំលឹក​ដល់​អ្នក​បើ​បរ​គ្រប់រូប​អោយមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​ក្នុងការ​4បើកបរ ដោយ​ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​ផង​នោះ ។ លោក វរសេនីយ៍ទោ ជឹម សុវណ្ណ បន្តទៀតថា​ជា​លិទ្ធ​ផល​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​តាម​គ្រប់​រូបភាព​ក៏ដូចជា​បន្ទាប់ពី​បានធ្វើការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំង​ពេល​ថ្ងៃ​និង​ពេលយប់​រួចមក​សមត្ថកិច្ច​បា​នស​ង្កេ​ត​ឃើញថា​អ្នកបើកបរ​ភាគច្រើន​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​តែ​នៅ​សេសសល់​មួយ​ភាគ​តូច​តែប៉ុណ្ណោះ​ដែល​មិន​ព្រម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​ក្នុងនាម​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នៅតែ​បន្តការងារ​ជំនាញ​របស់ខ្លួន​អោយបាន​ជាប្រចាំ​ដើម្បី​ធានា​អោយបាន​នូវ​សុវត្ថិភាព​ចរាចរណ៍​អោយ​កាន់​តែមាន​ភាពល្អប្រសើរ​អោយស្រប​ទៅ​និង​ពាក្យស្លោក ថ្ងៃនេះ ថ្ងៃស្អែក កុំ​អោយមាន​គ្រោះថ្នាក់​ចរាចរណ៍ ៕
​លោក ព្រិន្ទបាលទោ ខេង ខេមរា​3 2