ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ ត្រូវបានគេសង្ស័យថាមានជនចាប់ជំរិតមកពីរក្រុងភ្នំពេញមកកាន់ ខេត្តព្រះសីហុនតាំងពីរថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៥នោះត្រូវបានសមត្ថកិច្ចប៉ូលិសនិងប៉េអ៊ឹមរុករកឃើញជនរងគ្រោះកំពុងដេកដូលសន្លប់នៅចំណុចតំបន់ពយកំពេញស្ថិតនៅក្នុង
ភូមិលេខ១សង្កាត់លេខ៣ក្រុងព្រអសីហនុនាព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៥នេះ។ហើយភ្លាមៗជនរងគ្រោះត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យឯកជន(សេតេ)ដើម្បីជូយសង្រ្គោះលោក កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថាជនរងគ្រោះមាន ឈ្មោះ យស់ គង់ភារ៉ា អាយុ២៧ឆ្នាំរស់នៅផ្ទះលេខ២០០អាផ្លូវ៥០៨ភូមិ៥សង្កាត់ផ្សារមថ្កូវខណ្ឌចំការម។ជនរងគ្រោះក្រោយពីរក្រុមគ្រូពេទ្យជូយសង្រ្គោះយ៉ាងយកចិត្តទុកដាក់មករហូតមកដល់ពេលនេះមានអាការធូរស្រាលហើយនិងកមពង់ធ្វើការសាកសូរនៅស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ។ចំពោះបញ្ហារថាជនរងគ្រោះថាត្រូវគេចាប់ជំរិតឬយ៉ាងណានោះលោកកុលលីមិនបានបញ្ជាក់ប្រាប់ឲ្យដឹងនោះទេដោយលោកគ្រាន់និយាយថាជនរងគ្រោះកំពង់ស្ថិតក្នុងការសាកសូរនៅឡើយ។.សូមបញ្ជាក់ថាចំពោះករណីខាងលើនេះបើតាមប្រភពពត៏មានក្រៅផ្លូវការពីរមន្រ្តីប៉ូលិសស្នងការដ្ឋាននគបាលខេត្តព្រះសីហនុម្នាក់
បានលូចខ្សិបប្រាប់ឲ្យដឹងថាករណីខាងលើនេះជាករណីចាប់ជំរិតទាប្រាក់ចំនូន២ម៊ឺនដុល្លាពីរសំណាក់ជនមិនអត្តសណ្ណាញមួយក្រុមបានចាប់ជនរងគ្រោះពីរក្រុងភ្នំពេញតាំងពីរថ្ងៃទី១៥ខែមិហុនាឆ្នាំ២០១៥មកម្លេះដោយជនរងគ្រោះត្រូវបានជនស្មើសដឹកតាមរថយន្តមួយគ្រឿង(មិនស្គាល់ម៉ាក)ពីរក្រុងភ្នំពេញមកខេត្តព្រះសីហនុ។ចំណែកឯក្រុកគ្រូសារជនរងគ្រោះភ្លាមៗក្រោយពីរដឹងថាជនរងគ្រោះត្រូវគេចាប់ជំរិតមកក៍បានធ្វើការដឹងទៅសមត្ថកិច្ចគ្រប់ស្ថាបណ្ណ័ដើម្បីជូយអន្តរាគមន៍រករកជនរងគ្រោះផងដែរ។ហើយកិច្ចការនេះសំរាប់សមត្ថកិច្ចប៉លិសនិងប៉េអ៊ឹមក្រោយពីរទទូលបានពត៏មាននេះភ្លាមក៍បានដាក់កំលាំងរុករកស៊ិបអង្កេតគ្រប់ច្រកល្ហកតាំងពីរយកថ្ងៃទី១៥មកម្លេះលុះព្រឹកឡើងទើបរកឃើញជនរងគ្រោះកំពង់ដេកដូលនៅលើថ្មតំបន់ម៉ាតសមុទ្រពយកំពេញតែម្តង។.ដោយឡែកសំរាប់ប្រភពពត៏ខ្លះបានបង្ហើបឲ្យដឹងថាករណីនេះមិនមែនជាករណីចាប់ជំរិតទាប្រាក់នេះទេតែនេះជាល្បែងឆ្ពឹនភ្នែករបស់ជនរងគ្រោះរាបចំជាគំរោងធ្វើជាមានគេចាប់ជំរិតក្នុងគោលបំណង់ចង់បានលុយពីរក្រុមគ្រូសាររបស់ខ្លូនប៉ុន្តែរដល់ពេលផែនការត្រូវបរាជ័យជនរងគ្រោះក៍ធ្វើទៅដេកដូលសន្លប់លើថ្មតុះបន់ពយកំពរញដែលមិនសូវមានមនុស្សចេញចូលបែបនេះទៅ។តែទោះបីជាយ៉ាងណាក៍ដោយចំពោះករណីនេះទាំងសមត្ថកិច្ចប៉ូលិសនិងប៉េអ៊ឹមកំពង់តែបន្តធ្វើការស្រាវជ្រាវរកការពិត៕




































