ស្នងការនគរបាលខេត្តស្ទឹងត្រែងដាក់បទបញ្ជារឲ្យមន្ត្រីប៉ូលីសចរាចរណ៏ខេត្តពង្រឹងខ្សែដើមទី

0

ស្ទឹងត្រែង ៖ ស្នងការនគបាលខេត្តស្ទឹងត្រែងបានដាក់បទបញ្ជាសាជាថ្មីម្តងទៀតឲ្យកំលាំងជំនាញប៉ូលីសចរាចរណ៏ធ្វើការរឹតបណ្តឹងចរាចរណ៏ដើមទី ចេញពីខេត្តស្ទឹងត្រែង ទៅកាន់រាជធានីភ្នំពេញដើម្បីធានាសុវត្ថិភាពអ្នកដំណើរនិងរួមគ្នាគោរពច្បាប់ចចរណ៏ទាំងអស់គ្នា។DSC01839
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារចរាចរណ៏និងផ្តល់ឧបករណ៏វាស់ជាតិអាកុលជូនដល់មន្ត្រីប៉ុលីសចរាចរណ៏តាមស្រុកនៅថ្ងៃទី១៥ខែមិថុនានេះលោកឧត្តមឧត្តមសេនីយ៏ត្រីម៉ៅតារ៉ាស្នងការនគរបាលខេត្តស្ទឹងត្រែងមានប្រសាសន៏ដាក់បញ្ចារឲ្យប៉ូលិសចរាចរណ៏ផ្លូវគោកជាមួយនិងការរឹតបន្តឹងការត្រួតពិនិត្យការងារចរាចរណ៏ក៏ត្រូវផ្សព្វផ្សាយច្បាប់ចរាចរណ៏ចេញថ្មីឲ្យបានទូលាយថែមទៀតជូនបងប្អូនប្រជាពលរដ្ឋពិសេសអ្នកប្រកបរបរត់តាក់ស៊ីត្រួវនាំគ្នាគោរពច្បាប់ចរាចរណ៏ឲ្យបានគ្រប់ៗគ្នា។លោកឧត្តមសេនីយ៏ត្រីបន្ថែមថា៖ការបង្កគ្រោះថ្នាក់ចរាចរណ៏ធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដ៏ទៃនិងអ្នកដំណើរដូចនេះ ដើម្បីធានាសុវត្ថិភាពសណ្ដាប់ធ្នាប់ ចរាចរណ៏ផ្លូវគោកមន្ត្រីជំនាញដើមខ្សែ ត្រូវរឹតបណ្តឹងការដឹកទំនិញលើសច្បាប់កំណត់ អស់លោកដែលមានភារកិច្ច ធ្វើការត្រួតពិនិត្យនៅដើមទីនេះ ធ្វើឲ្យបានម៉ត់ចត់ការត្រួតពិនិត្យនៅដើមទីទាំងបច្ចេកទេសរបស់រថយន្តទាំងការដឹកទំនិញទាំងផ្ទុកសម្ភារៈអញ្ចឹងសំពីងសំពោងលើសបទកំណត់ របស់ច្បាប់ទេអញ្ចឹងសុំឲ្យអស់លោក ធ្វើឲ្យបានម៉ាត់ចត់តឹងរឹង កុំឲ្យមានការធូរលុងត្រូវដាក់ពិន័យចំអ្នកប្រព្រឹត្តបទល្មើសតាមច្បាប់ដែលបានកំណត់។លោកណាវណ្ណីនាយរងការិយាល័យប៉ូលិសចរាចរណ៏ផ្លូវគោកបានបញ្ជាក់ទៀតថាៈកំលាំងជំនាញនចុះពិនិត្យច្បាប់ចរាចរណ៏គោលដៅសំខាន់ៗនៅក្នុងខេត្តហើយការត្រួតពិនិត្យនេះ កន្លងមកក៏ណែនាំអ្នកប្រទៅនិងច្បាប់ទាំងអ្នកផ្ទុកទំនិញលើសកំណត់ទាំងអ្នកប្រើប្រាស់រថយន្តគ្មានពណ្ណ័បើកបរនិងមិច្ចេកទេសដូចជាអត់ស្លាកលេខហ្វាំងមិនស៊ីដៃចង្កូតកង់មិនល្អជាដើម។ល។លោកបន្ថែមពីកិច្ចប្រជុំនេះក្រុមជំនាញខិតខំប្រឹងប្រែងអនុវត្តច្បាប់ចរាចរណ៏ថ្មីនេះឲ្យបានបតាមបទបញ្ជារដើម្បីកាត់បន្ថយទៅលើគ្រោះថ្នាក់ចរាចរណ៏ដែលកើតមានឡើងដោយសាការធ្វេសប្រហែសទាំងនៅក្នុងត្តក៏ដូចជានៅតាមបណ្តាស្រុក។ប្រជាជាពលរដ្ឋនៅខេត្តស្ទឹងត្រែងសារទរចំពោះការចុះត្រួតពិនិត្យច្បាប់ចរាចរណ៏នេះពីព្រោះវាជាវិធានការមួយជួយកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៏និងលប់បំបាត់នូវភាពអនាធិបតេយ្យដល់អ្នកចង់បានតែប្រយោជន៏ល់ខ្លួនមិនគិតការគ្រោះថ្នាក់ដល់អ្នកដទៃ។សូមបញ្ជាក់ថាៈនៅខេត្តស្ទឹងត្រែងក្នុងរយៈពេលឆមាសទី១ឆ្នាំ២០១៥នេះកើតមានគ្រោះថ្នាក់ចរាចរណ៏ចំនួន៣៦លើកស្លាប់មនុស្សចំនួន ១៣នាក់របួសធ្ងន់២៦នាក់ស្រាល៣៤នាក់និងខូចខាតថយន្ត១០គ្រឿងទាំងទ្រព្យសម្បត្តិផ្សេងៗមួយចំនួនទៀត៕4