​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស​ការណ៍​ជាមួយ​នគ​បាល​ក្រង​សិរីសោភ័ណ​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់​

0

​ខេត្តបន្ទាយមានជ័យ​
​សព្វថ្ងៃ​គ្រឿងញៀន​កំពុងតែ​ហូរ​ចូលមក​ស្រុក​ខ្មែរ​យ៉ាង​គគ្រឹកគគ្រេង​ឲ្យ​កូន​ខ្មែរ​ជក់​ពិសេស​ក្មេងៗ​ដើម្បី​ពង្វក់​ស្មា រ​តី​ធ្វើ ឲ្យ​ភ្លេចភ្លាំង​គ្មាន​ដឹង​ខុសត្រូវ​ក្មេង​ខ្លះ​ជក់​ហ៊ាន​សម្លាប់​ឪពុកម្តាយ​ក្មេង​ខ្លះទៀត​ហ៊ាន​លួច ឆក់ ប្លន់ ដើម្បី​យកលុយ​ទៅ​ទិញ​គ្រឿង​ញឿ​ន​ជក់​មិនថាតែ​ក្មេង ចាស់ ស្រី​ប្រុស​ឲ្យ​តែ​បាន​ជក់​គ្រឿងញៀន​ហើរ​ជក់​មាន​រយះពេល​ខ្លី​អាច​ព្យាបាល​បានតែ​បើ​ជក់​មាន​រយះពេល​វែង​វិញ​មិនអាច​ព្យាបាល​បានឡើយ​ដូច្នេះ​ជាសវាង​គ្រឿងញៀន​នេះ​ឲ្យ​ផុត​ទើប​ក្រសួងមហាផ្ទៃ​ចេញ​បញ្ជា​ឲ្យ​ប​ង្រា្ក​ប​គ្រឿងញៀន​នេះ​ឲ្យ​ខាន​ពី​បាន​។​ទើប​ថ្មី​នេះ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ​សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែមិថុនា ឆ្នាំ​២០១៥ បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ដោយ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់​ព្រមទាំង​វត្ថុ​តាំង​និង​សម្ភារ​មួយចំនួន​ផងដែរ នៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​យោងតាម​របាយការណ៍​របស់លោក​ធិ​ន​ស៊ិន​ដេ​ត​នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​ចែកចាយ​គ្រឿងញៀន​ខាងលើនេះ​កម្លាំង​នគរបាល​បាន​ដកហូត​ថ្នាំញៀន​ចំនួន​៣​ថង់​តូច​និង​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​ផងដែរ​។​បើតាម​របាយការណ៍​ក្រោយ​ទទួលបាន​ព័ត៌មាន​ស្តីអំពី​សកម្មភាព​ចែកចាយ​គ្រឿងញៀន​រួចមក​កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​និង​នគរបាល​ក្រុង​សិរីសោភ័ណ​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ និង​មានការ​ឯកភាព​ពី​លោក​ផាន់​វណ្ណរ័ត្ន តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ចុះទៅ​បង្ក្រាប​ជាក់ស្តែង​និង​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​នៅពេលនោះ​តែម្តង​។​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​image២០១៥​នេះ ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុតាង​ជា​គ្រឿងញៀន​ត្រូវបាន​បញ្ជូន​ទៅកាន់ តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់ ខែម​បាន​បញ្ជាក់ថា​លោក​បានដាក់​ផែនការ​យ៉ាង​ម៉ឺងម៉ាត់ ដល់​កម្លាំង​នគរបាល​របស់ខ្លួន​ទាំង​ការិយាល័យ​ជំនាញ​និង នគរបាល​តាម​បណ្តា​ស្រុក​ក្រុង​ត្រូវ​ប្រើ​វិធានការណ៍​ជំនាញ របស់ខ្លួន​លើ​ការបង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន កាន់តែខ្លាំង​ឡើង​ពីព្រោះ​បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សង្គម​ជាតិ​យ៉ាងធ្ងន់ធ្ងរ​ជាពិសេស​ប្រជាពលរដ្ឋ​តែម្តង​៕image (1)