កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ឃាត់ខ្លួន​មនុស្ស​២​នាក់​

0

ខេត្តបន្ទាយមានជ័យ​
​ឆ្នោត​ថៃ​គឺជា​ល្បែង​១​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​និយម​ចូលចិត្ត​លេងល្បែង​ឆ្នោត​នេះ​ណាស់​ឲ្យ​តែ​ថ្ងៃទី​១​និង​ថ្ងៃទី​១៦​ឆ្នោត​ថៃ​ចេញ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​មួយចំនួន​តូច​បាននាំគ្នា​ចាក់​ឆ្នោត​ថៃ​នេះ​យ៉ាង​គគ្រឹកគគ្រេង​មាន​អ្នកខ្លះ​ចាក់​ចាញ់​វាល់​លាន​រៀល​និង​អ្នកខ្លះ​វិញ​ក៏​ឈ្នះ​វាល់​លាន​រៀល​ដែរ​ធ្វើ​ឲ្យ​អ្នក​ចាក់​ចាញ់​មួយចំនួន​ឈានដល់​ការ​លួច​ឆក់​ប្លន់​ជាដើម​ទើប​ក្រសួងមហាផ្ទៃ​ចេញ​ច្បាប់​ហាមឃាត់​មិន​ឲ្យ​លេងល្បែង​ឆ្នោត​នេះ​ជាដាច់ខាត​។​ជាក់ស្តែង​ថ្មីៗ​នេះ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ទីតាំង​លេងល្បែង​ស៊ីសង​ចាក់​កន្ទុយ​លេខឆ្នោត​ថៃ​មួយកន្លែង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​២ សង្កាត់ កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ដោយ​ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ​បាន​ចំនួន​២​នាក់​។ លោក​សី​ុ​វ​សុជាតិ​អធិការ​នគ​បាល​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​មាន​ទី​១​ឈ្មោះ ឡោ ប៉ូច ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ ភូមិ​២​សង្កាត់​កំពង់ស្វាយ និង​ទី​២​ឈ្មោះ ឆេង ពៅ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ។​លោក​ជាតិ​បាន​បញ្ជាក់ថា​ក្រោយពី​ទទួលបាន​ព័ត៌មាន​ស្តីអំពី​សកម្មភាព​លួច​បើក​ទីតាំង​លេងឆ្នោត​ថៃ​រួចមក​image (1)នោះ​អធិការនគរបាល​ក្រុង​សិរីសោភ័ណ​លោក​ស៊ីវ​សុជាតិ​បាន​សុំ​គោលការណ៍​ណែនាំ​ពី​សំណាក់​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​មានការ​ឯកភាព​ពី​តំណាង​អយ្យការ​ផង​នោះ​កម្លាំង​នគរបាល​បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ជាក់ស្តែង​រហូត​មានការ​ឃាត់ខ្លួន​ជន​អ្នកលក់​ឆ្នោត​ទាំង​២​នាក់​និង​សម្ភារ​មួយចំនួន​សម្រាប់​កត់​ឆ្នោត ។​ក្រោយ​ការចុះ​បង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​យកមក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​image