សំណង់​អាណា​ធិ​តេ​យ្យ​២​កន្លែង សាងសង​ទាំង​បំពាន​ច្បាប់ នៅក្បែរ​គល់ស្ពាន់​តាំងក្រសាំង

0

​កំពង់ធំ =​សំណង់​អាណា​ធិ​តេ​យ្យ​២​កន្លែង​កំពុង​សាងសង​ដោយ​គ្មាន​ច្បាប់​អនុញាតិ ទោះបី​ដឹង​ហើយ​ថា​ដី​ចំណី​មាត់​ស្ទឹង​គឺជា​ដី​ដែល​រដ្ន​ហាម​ឃាត​ពុំ​អោយមាន​ការសាងសង់​ព្រោះ​នៅពេលដែល​ធ្វើ​ប្រព័ន្ធ​ទឺ​ក​ឬ​ពង្រីក​ស្ទឹង​អាច​និង​ប៉ះពាល​ដល់​លំនៅដ្ឋាន​ក៏ដោយ មិន​ខុសពី​អ្នក​Image25ដែល​ចេះ​ច្បាប់​អង្គុយ​លើ​ច្បាប់​នោះទេ​ធ្វើអោយ​ប្រជា​ពល​រដ្ន​ក៏ដោយ​ជា​មន្ដ្រីរាជការ​មានការ​សង្ស័យថា​អាជ្ញា​ស្រុក សន្ទុក កំពុង​ឃុ​ប​ឃឹ​ប​គ្នា​ជាមួយ​អាជ្ញា​ធ័​រ​មូលដ្ឋាន​ធ្វើអោយ​សំណង់​ទាំង​២​នេះ​រីកដុះដាល​ឡើង​។​Image24
ទាកទិន​និង​ការ​ចោត​ប្រកាន់​នេះ លោក ពេ​ជ​សុធា អភិបាលស្រុក​សន្ទុក បាន​ឆ្លើយ​នៅក្នុង​បទ​សម្ភាស​មួយ​ថា លោក​ពុំ​បានដឹង​ទេ​ហើយក៏​មិនបាន​អនុញាតិ​អោយមាន​ការសាងសង​សំណង់​នេះដែរ លោក​បាន​ហាម​ឃាត​ហើយ តែដោយសារ​លោក​ជា​អ្នករស់នៅ​លើទឹក​ដី​នេះ​តែងតែមាន​មនោសញ្ចេតនា​ខ្លះ​ជាមួយនិង​អ្នករស់នៅ​ទីនេះ​តែបើ​ខ្ញុំ​អនុវត្តន៍​ច្បាប់ តើ​ខ្ញុំ​និង​ប៉ះពាល​អ្វីខ្លះ ដូច្នេះ​សុំអោយ អ្នក​សា​រព​ត័​មាន សួរ​ទៅ​លោក រេ​ន នី ដែលជា​ម្ចាស់​ដី គាត់​បានប្រគល់​ដី​នេះ​អោយទៅ​កូន​របស់គាត់​ឈ្មោះ សុខ ឈៀង សាងសង់​សំណង់​នេះ ក្រែង​ល​ច្បាស់​ជាង​ខ្ញុំ ព្រោះថា លោក រ៉េ​ន នី​បានធ្វើ​សំណើរ​ជូន​អភិបាលខេត្ត​អោយ ជួយ​អន្ដរាគមន៍​ហើយ​តែ​ពុំទាន់​ធ្លា​ក់មក ក្នុង​រឿងនេះ​លោក ពេ​ជ សុធា បាន​សុំអោយ​ខាង​ជំនាញ សោ​យោ​ដី​ខេត្ត​អនុវត្តន៍​តាម ច្បាប់​ចុះ​។​Image16
បន្ទាប់មក​យើង​បានធ្វើ​កិច្ច​សម្ភាស​ជាមួយ​លោក សុខ ឈៀង ម្ចាស់​សំណង់​ដើម្បី​ចង់ដឹងថា លោក​បាន​ច្បាប់ អនុញាតិ សាងសង់​ដែរ​ឬ​អត់ លោក​ពុំបាន​ឆ្លើយ​ទេ ហើយ​អោយ​សួរ​ទៅ លោកឪពុក របស់ខ្លួន​ឈ្មោះ រ៉េ​ន នី ដែលមាន​ឋា​នះ​ជា​អភិបាលស្រុក​សន្ទុក​ចាស់ តែ​អី​ឡូ​វ មាន​តួនាទី​ជា​ក្រុមប្រឹក្សា​ស្រុក​សន្ទុក ព្រោះ​គាត់​អ្នកដឹង​រឿងនេះ តែ​យើង​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក រ៉េ​ន នី ដែរ​តែ​លោក​ពុំ​លើក​ទូ​ស័ព្ទ​ទេ​មិនដឹងថា​លោក រវល់​និង​កិច្ចការ​របស់គាត់​ឬ​កិ​ច​វែ​ស​មិន​ហ៊ាន​ឆ្លើយ​ក្នុង​បទ​សម្ភាស​នេះ​ឬ​យ៉ាងណា​។​Image23
​ទទឹម​និង​នោះដែរ​យើង​បានធ្វើ​សម្ភាស​ជាមួយ លោក អ៊ឹម សុ​ឌី​ណា​ប្រធាន សោ​យោ​ដី​ខេត្តកំពង់ធំ បាន​ប្រាប់ថា​លោក​ភូមិបាល​បានធ្វើ​លិខិត​អន្ដរាគមន៍​ហាម​ឃាត ម្ចាស់​សំណង់​ទាំង​២​កន្លែង​ហើយ អោយ​ផ្អាក​បណ្ដោះអាសន្ន ដោយ​ការសាងសង​សំណង​នេះ​ពុំមាន​ច្បាប់​អនុញាតិ​នោះទេ ទោះជា​ចាត់វិធានការ​យ៉ាងណា​លោក​និង​ជូនដំណឹង​ពេល​ក្រោយ ព្រោះ​ពេលនេះ​ខាង​មន្ទីរ​លោក​ពុំទាន​ទទួលបាន​លិខិត សុំ​អនុញាតិ​សាងសង​នៅឡើយ​ទេ ៕ ប៊ុន រិទ្ធី​Image32