ក្នុងប្រតិបត្តិការ ជួយសង្គ្រោះជនរងគ្រោះ ក្នុងគ្រោះថ្នាក់លិចនាវា របស់ប្រទេស កូរ៉េខាងត្បូង កាលពីថ្ងៃពុធ កន្លងទៅនេះ អាចនឹងត្រូវការរយៈពេលពីរខែបន្ថែមទៀត។ យោងតាមទីភ្នាក់ងារព័ត៌ចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ថា ចំនួនអ្នកស្លាប់ដោយសារ លិចនាវាដឹក
អ្នកដំណើរ បានកើនឡើង៤៩ និង១៧៤នាក់ ត្រូវបានជួយសង្គ្រោះ និង២៥៣នាក់ផ្សេងទៀត កំពុងបាប់ខ្លួននៅឡើយ។
ភ្នាក់ងារសារព័ត៌មាន BBC ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១១៤នេះបានឲ្យដឹងថា ក្រុមអ្នកមុជទឹកកំពុងប្រឹងប្រែង ទប់ទល់នឹងស្ថានភាព អាកាសធាតុមិនអំណោយផល ដែលពិបាកក្នុងការស្វែងរកអ្នកបាត់ខ្លួន ដែលមានរហូត ដល់២៦៩នាក់ និងមនុស្ស៣៣នាក់ស្លាប់ ដោយឡែកមនុស្សចំនួន១៧៤នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ។
ក្នុងពេលនេះ ក្រុមសាច់ញាតិ កំពុងចាប់ផ្តើមផ្តល់ការធ្វើតេសន៍រក DNA ដើម្បីងាយស្រួលក្នុងការកំណត់ អត្តសញ្ញាណអ្នកស្លាប់។ គួរបញ្ជាក់ថា លោក Lee Joon-seok ជាអ្នកបើកនាវាវ័យ៦៩ឆ្នាំ និងបុគ្គលិកពីររូប ផ្សេងទៀត ត្រូវបានចាប់ខ្លួន។
លោក Lee បាននិយាយថា លោកព្យាយាមពន្យាពេលមិន ឲ្យមនុស្សចលាចលភៀសខ្លួនចេញពីនាវា ដោយ បារម្ភខ្លាចពួកគេត្រូវអណ្តែតតាមទឹកទៅកាន់តែឆ្ងាយ។
លោកត្រូវប្រឈមមុខនឹងការចោទប្រកាន់មួយចំនួនក្នុងនោះរួមមានទាំង កង្វះនូវភាពប្រុងប្រយ័ត្ន ក្នុងការបំពេញ ការងារ និងការបំពានលើច្បាប់ដែនសមុទ្រ។
បន្ទាប់ពីការសាកសួរទាក់ទងនឹងប្រតិបត្តិការជួយសង្គ្រោះមនុស្ស ថាតើវាត្រូវការរយៈពេលប៉ុន្មានលោក Shin Won-Nam ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងការសង្គ្រោះបន្ទាន់ បានប្រាប់ថា វាអាចត្រូវការរយៈពេលត្រឹម ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។
លោកបន្តថា ក្រុមការងារមិនអាចសន្និដ្ឋានបានច្បាស់លាស់ឡើយទាក់ទងនឹងបញ្ហានេះ។ ប៉ុន្តែយោងតាមអ្នកជំនាញបានឲ្យដឹងថា ការងារសង្គ្រោះនេះ អាចត្រូវការរយៈពេលយ៉ាងហោចណាស់ មួយ ឬពីរខែបន្ថែមទៀត៕