សៀមរាប : ក្នុងកិច្ចចុះប្រិត្តិការណ៍តាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យមួយក្រុមដែលមានគ្នាចំនួន ៦ នាក់នេះត្រូវបាន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកបានចូលរួមសហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ក្រុងសៀមរាប ដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានប្រសិទ្ធភាពខ្ពស់។ ទើបជាក់ស្តែងជនសង្ស័យភេទប្រុសទាំង៦នាក់នេះ បានប្រព្រឹត្តក្នុងករណីរក្សាទុកជួញដូរនិងចាត់ចែងអោយប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នេះមិនអាចរត់គេចពីសមត្ថកិច្ចជំនាញបានឡើយ ។ លោក វរសេនីយ៍ទោ អ៊ុំ សាអាត បានបន្តអោយដឹងទៀតថាក្នុងកិច្ចចុះប្រិត្តិការណ៍ខាងលើបាន ធ្វើឡើងកាលពី ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៥ កន្លងទៅ នៅក្នុងភូមិសាស្ត្រ សង្កាត់គោកចក ក្រុង និង ខេត្ត

សៀមរាប ។ បន្ទាប់ពីបានធ្វើការឃាត់ខ្លួននិងបានសួរនាំជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីខាងលើហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តនៅករណីទាំងអស់ខាងលើពិតប្រាកដមែន ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងពីជនសង្ស័យបាននូវគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១៤ កញ្ចប់ មានទម្ងន់ ៥ , ២ ក្រាម និង ថ្នាំ W Y កិនស្រាប់ ១ កញ្ចប់ តូច ដាវសាំម៉ូរៃ ១ ដើម និងសម្ភារះវេចខ្ចប់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលថ្ងៃទី១៧ នេះ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្ត ៕
លោក ព្រិន្ទបាលទោ ខេង ខេមរា



































