​លោក រស់ សុ​គុន្ធ អតីត​ប្រធាន​ភូមិបាល​ស្រុក​ស្ទឹងហាវ​ធ្វើ​របង​ថ្ម​ចំ​កណ្តាល​អូរ​រូ​ច​ហើយ​ចាក់ដី លុប​បំពេញ​វាទី​យក​ធ្វើជា​កម្ម​សិទ្ធ កំពង់​រង​កា​រិះគន់​ពីរ​សំណាក់​ប្រជាពលរដ្ឋ

0


​ខេត្ត​ព្រះសីហនុ​៖​វា​ជា​រឿង​គូរ​ឲ្យ​ចាប់​អារ​ម្ម​បំផុត​នៅពេល​គេ​បានដឹងថា​អ្នក​ដែល​ចាក់ដី​លុប​វាទី​យក​ដី​អូរ​ដោយ​ខុសច្បាប់​គឺជា លោក រស់ សុ​គុន្ធ អ​តី​តៈ​ប្រធាន​ភូមិបាល​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​ពីព្រោះថា គាត់​ជាម​នុស្ស​ដែលមាន​ការយល់ដឹង​ច្បាស់​ពីរ​ច្បាប់​ភូមិបាល​ផ្ទុយ​ពីរ​ប្រជាពលរដ្ឋ​ទូទៅ​ប៉ុន្តែរ​បែប​ជា​គាត់​ចេះតែ​ព្យាយាម​ម្តង​ហើយ​ម្តងទៀត​ចាក់ដី​រំលោភ​យក​ដី​អូរ​រហូត​បានសម្រេច​ធ្វើ​ឲ្យ​ទំហំ​អូរ​តំបន់​នោះ​រូ​ម​តូចចង្អៀត​បង្ករ​ឲ្យ​មានការ​កក​ស្ធះ​ទឹក​ជន​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ម៉ា​ត​អូរ​ជាប្រចាំ​នៅពេល​មាន​ភ្លៀង​ធ្លាក់​។​
​ ​.​អ៊ុំ​ប្រុស​ឈ្មោះ សុធី ដែលជា​មនុស្ស​ចាស់ទុំរ​ស់​នៅ​តំបន់​ខាងលើ​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ ដឹងថា​លោក រស់ សុ​គុន្ធ ដំបូង​ឡើយ​គេ​ឃើញ​គាត់​បាន​ជូ​ល​កម្មករសំណង់​ជាច្រើន​នាក់​ចុះ​ធ្វើ​ការរៀប របង​ថ្ម​ចាក់​គ្រិះ​យ៉ាងរឹងមាំ​នៅ​ចំពាក់​កណ្តាល​ដី​អូរ​តែម្តង​ក្នុង​គោលដៅ​វាទី​យក​ដី​អូរ​នោះ​ធ្វើជា​កម្ម​សិទ្ធី​ផ្ទាល់​ខ្លូន​។​ប៉ុន្តែរ​ក្រោយមក​ធ្វើបាន​បន្តិច​ក៍​ត្រូវ​លោក ជិន​សារិន អភិបាលក្រុង​ព្រះសីហនុ​បញ្ជារ​ឲ្យ​មន្ត្រី ក្រោម​ឧ​វាទ​ចុះទៅ​ធ្វើការ​ហាមឃាត់​បញ្ឈ​ប់​សកម្មភាព​ការសាងសង់​មិន​អនុ​ញា​ត្តិ​ឲ្យ​មានការ​សាងសង់​បន្ត​នោះឡើយ​។​ប៉ុន្តែរ​ក្រោយមក​សំណង់​របង​ថ្ម​ដ៍ដែល​នោះ​ក៍​ចាប់ផ្តើម​ធ្វើការ​សាងសង់​ឡើយ​វិញ​យ៉ាង​រលូន​រហូត​បានសម្រេច​ជា​ស្ថាពរ​និង​ថែមទាំង​បាន​ដឹក​ដី​រាប់រយ​ឡាន​ចាក់​លុប​បំពេញ​យ៉ាង​រលូន​រំលោភ​យក​ទាំងស្រុង​តែម្តង​ដោយ​សកម្មភាព​នេះ​គេ​មិន​បានឃើញ​មាន​មន្ត្រី​ពាក់​ព​ន្ធ័​ណា​ម្នាក់​ចុះមក​ព​និត្យ​ឬ​ធ្វើការ​ហាមឃាត់​ដូចពេលមុនៗ​នោះឡើយ​។​ទង្វើ​បែបនេះ​ត្រូ​វា​បាន​គេ​សង្ស័យថា​ជា​អំពើ​ឃុបឃិត​គ្នា​ប្រ​ព្រ​ត្តិ​អំពើ​ពុករ​លូ​យ​យ៉ាងពិត​ប្រាកដ​ពី​សំណាក់​មន្ត្រី​ថ្នាក់​ដឹក​ក្រុងព្រះសីហនុ​ទើបបានជា​សកម្មភាព​នេះ​អាច​ដំណើរការបាន​។​IMG-20150617-WA0017
​ ​.​លោក លី វ៉ានដា អភិបាលរងក្រុង​ព្រះសីហនុ​ជុំវិញ​បញ្ហារ​ខាងលើនេះ​លោក​បាន​ទ​ទូល​ស្គាល់​ថា កន្លងមក​រូបលោក​ពិត​ជា​ធ្លាប់បាន​ដឹកនាំ​កំលាំង​ជំនាញ​ចុះទៅ​ធ្វើការ​ហាមឃាត់​នៅ​របង​ថ្ម​ដែល​សាងសង់​ខុសច្បាប់​នៅ​ចំណុច​អូរ​ខាងលើនេះ​ប្រាកដ​មែន​ដោយ​មិន​អនុ​ញា​ត្តិ​ឲ្យ​ធ្វើ​នោះឡើយ​។​ប៉ុន្តែ​ក្រោយមក​បែប​ជាមាន​ការ​លូច​សាងសង់​ឡើងវិញ​ដោយ​អាជ្ញាធរ​ក្រុង​មិន​បានដឹង​នោះទេ​។​IMG-20150617-WA0020
​ ​.​លោក ឈិ​ត សុខុន អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក​បាន​មានប្រតិកម្ម​យ៉ាង ខ្លាំង បន្ទាប់ពី​រលោក​ទ​ទូល​បាន​ព​ត៏​មាន​នែ​ការចាក់ដី​ចូល​អូរ​ខាងលើនេះ ដោយ​លោក​បាន​មាន ប្រសាសន៍ ថា​លោក និង​បញ្ជារ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ចុះ ទៅពិនិត្យ មើល​ជាក់ស្តែង​និង​ចាប់​គ្រឿងចក្រ (​ដូចជា​រថយន្ត​ដឹក​ដី​និង​អា​ប៊ុល​ឈុ​សដី​)​ដែល​កំពង់​ធ្វើ​សកម្មភាព​យកមក​រក្សា​ទុក​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។​ហើយ​ចំពោះ​ប្លង់ដី​នៅ​ចំណុច​ខាងលើនេះ​បើ​មន្ត្រី​ជំនាញ​ពិនិត្យឃើញថា​គឺជា​ប្លង់​ដែល​គេ​ធ្វើឡើង​មាន​ភាពមិនប្រក្រតី​រំលោភបំពាន​និង​ប៉ះពាល់​លើដី​អូរ​ឬ​ដី​ចំណី​អូរ​អាជ្ញាធរខេត្ត​និង​ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​សូម​មោគភាព​ប​ណ្ណ័​កម្មសិទ្ធិ​នោះ​ចោល​ដើម្បី​រក្សារ​ផ្ទៃ​អូរ​ឲ្យ​នៅក្នុង​សភាព​ដើម​វិញ​ដោយ​គ្នាន​ការយោគយល់​។​IMG-20150616-WA0002
​ ​.​ដោយឡែក​សំរាប់ លោក ហេង សំអាន អភិបាលរង​ខេត្ត​ព្រះសីហនុ​ក៍​បានធ្វើ​ការបញ្ជាក់​ផង ដែរ​ថា​សកម្មភាព​ចាក់ដី​លុប​អូរ​ខាងលើនេះ​លោក​បាន​ចុះទៅ​ធ្វើការ​ហាមឃាត់​រូ​ច​ហើយ​មិន​អនុ​ញា​ត្តិ​ឲ្យ​ធ្វើ​សកម្មភាព​តទៅទៀត​ទេ​។​ហើយ​ចំពោះ​ការអនុវត្តន៍​ច្បាប់​បន្ត​លោក​និង​ធ្វើការ​កោះហៅ​ម្ចាស់​ទីតាំង​ដី​ខាងលើនេះ​ឲ្យ​ចូលមក​សាលាខេត្ត​ដើម្បី​ធ្វើការ​ព​និត្យ​រាល់​ឯកសារ​ពាក់​ព​ន្ធ័​ទីតាំង​ដី​ខាងលើ​។​ហើយ​បើ​ព​និត្យ​ឃើញថា​មាន​ភាពមិនប្រក្រតី​លោក​និង​ធ្វើ​របា​ការណ៍​លំអិត​ដាក់ជូនទៅ​លោក​អភិបាលខេត្ត​ដើម្បី​សម្រេច​និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។​
​ ​.​គូរ​បញ្ជាក់​ផងដែរ​ថា​ផ្ទៃដី​អូរ​ចំណុច​ខាងលើនេះ​បើតាម​ការអះអាង​របស់​មន្ត្រី​ជំនាញ​ភូមិបាល​ក្រុង​បានធ្វើការ​បញ្ជាក់ថា​អូរ​នេះ​មាន​ទំហំ​ទទឹង​កន្លែង​ខ្លះ​១៤​ម៉ែត្រ​.​កន្លែង​ខ្លះ​១០​ម៉ែត្រ​និង​កន្លែង​ខ្លះ​តូច​បំផុត​ក៍​ទំហំ​ពីរ​៨​ទៅ​៩​ម៉ែត្រ​ដែរ នេះ​មិនទាន់​គីត​ពីរ​ដី​ចំណី​អូរ​ដែលមាន​គំ​ន្លាត​ពីរ​អូរ​សងខាង​ម្ខាងៗ​ពី​១០ ទៅ​១៥​ម៉ែត្រ​ផង​ទេ​។​សរុបសេចក្តី​មក​ទំហំ​អូរ​ចំណុច​នេះ​បើ​គីត​ជា​រូ​ម​ទាំង​ផ្ទៃ​អូរ​និង​ដី​ចំណីរ​អូរ​មាន​ទំហំ​មិនតិចជាង​២៥​ម៉ែត្រ​ទៅ​៣០​ម៉ែត្រ​នោះទេ​ប៉ុន្តែរ​គូរ​ឲ្យ​សោកស្តាយ​បច្ចុប្បន្ន​ដី​អូរ​តំបន់​នេះ​បាន​រូ​ញ​នៅសល់តែ​ផ្ទៃ​អូរ​ទំហំ​ប្រមាណ​៤​ទៅ​៥​ម៉ែត្រ​តែ​ប៉ុ​ណ្ណុះ​ហើយ​អ្នក​ដែល​ពាក់​ព​ន្ធ័​ចាក់ដី​រំលោភ​យក​អូរ​នេះ​ក្រៅពី​រលោក រស់ សុ​គុន្ធ ក៍​នៅមាន​ក្រុមហ៊ុន​(BS)​និង​បុគ្គល់​ម្នាក់​ឈ្មោះ​ញ៉​ក់​គឹម​តុង​ផងដែរ​គឺ​ពូកគេ​សុទ្ធ សឹង បាន ចាក់ ដី​រំលោភ​យក​អូរ​ម្នាក់ៗ​ចាក់​ចូល​អូរ​មិន​ក្រោម​១០​ទៅ​១៥​ម៉ែត្រ​នោះទេ​។​ហើយ​ជុំវិញ​បញ្ហារ​នេះ​កន្លងមក​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើ​ប្តឹងទៅ​អាជ្ញាធរ​ក្រុង​ឲ្យ​ជូ​យ​ដោះស្រាយ​ដែរ​ប៉ុន្តែរ​លទ្ធផល​គឺ​សូន្យ​ជាក់ស្តែង​ដូចជា​ករណី​លោក រស់​សុគន្ធ ខាងលើនេះ​អ​ញ្ជឹ​ង​អាជ្ញាធរ​ក្រុង​ម្នាក់ៗ​សុទ្ធតែ​បានដឹង​ទាំងអស់ តែ​បែរជា​នាំគ្នា​ធ្វើ​មិនដឹងមិនឮ​ហើយ​ផ្ទុយ​ទៅ​វី​ញ​បែរជា​ប​ណ្តែ​បណ្តោយ​ឲ្យ លោក រស់​សូ​គុន្ធ ធ្វើ​របង ថ្ម វាទី រំលោភ​យក​ដី​អូរ​ទាល់តែ​បានសម្រេច​ទើប​មក​នាំគ្នា​ធ្វើការ​ឆោឡោ​ហើយ​ម្នាក់ៗ​ឆ្លើយ​យ​ករូច​ខ្លូន​គូរ​ឲ្យ អាម៉ាស់​បំផុត​។​download
​ ​.​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​រងចាំ​មើល​និង​សង្ឃឹមថា​អាជ្ញាធរ​ក្រុងក៍​ដូចជា​អាជ្ញាធរខេត្ត​ព្រះសីហនុ​និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ដែល​ពាក់​ព​ន្ធ័​ចាក់ដី​រំលោភ​យក​ដី​អូរ​ដី​ចំណី​ខាងលើ​ដូចជា​បុគ្គល់​ឈ្មោះ​ញ៉​ក់​គឹម​តុង​.​ក្រុមហ៊ុន​សាងសង់​ផ្ទះល្វែង​លក់​(BS)​ជាពិសេស​គឺ​លោក រស់ សុគន្ធ​អ​តី​តៈ ប្រធានភូមិ​ស្រុក​ស្ទឹងហាវ​តែម្តង​ពីរ​ព្រោះ​គាត់​ជា​មនុស្ស​យល់ដឹង​ពីរ​ច្បាប់​ច្រើនជាងគេ ដើម្បី​ធ្វើជា​គំរូ​ព្រមាន​ទៅដល់​ជនខិលខូច​ដ៍ទៃទៀត​៕