​ស្ត្រី​មេម៉ាយ​មានកូន​៣​នាក់​ក្រីក្រ​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​ព្រោះតែ​គ្មាន​ប្រាក់​ព្យាបាល​លើកដៃ​សំពះ​សុំ​ ​អង្វរ​ឯកឧត្តម លោកជំទាវ សប្បុរសជន​ជួយសង្គ្រោះ​ជិវិត​និង​ភាព​ស្រេកឃ្លាន​ផង​

0

​កំពង់ឆ្នាំង​៖​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​មាន​ជម្ងឺ​រលាក​ផ្លោក​នោម​និង​ពោះវៀន​ធ្ងន់ធ្ងរ ត្រូវបាន​គ្រូពេទ្យ​វះកាត់​ដាក់​ពោះវៀន​អោយនៅ​ក្រៅ​ពោះ និង​បាន​ប្រាប់​រូបនាង​ថា​៖​នាង​អាច​រស់នៅ​បានតែ​២​ខែ​ទៀត​តែប៉ុណ្ណោះ​គិត​ចាប់ពី​ថ្ងៃនេះ​ទៅ ដំណឹង​នេះ​បានធ្វើអោយ ក្រុមគ្រួសារ​និង​អ្នកស្រុក​ក្នុងភូមិ​ខ្លោចចិត្ត​អាណិតអាសូរ​រូបនាង និង​កូន​នៅ​តូចៗ​យ៉ា ង​ក្រៃលែង​។​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៥ លោក​អនុ​ភូមិ​កំពង់​រាំង ឃុំ​ស្វាយជ្រុំ ស្រុក​រលា​
​ប្អៀ​រ ក្រុមគ្រួសារ និង​អ្នកស្រុក​ក្នុងភូមិ បានស្នើ​សុំអោយ​អ្នកយកព័ត៌មាន​យើង​ជួយ​ផ្សាយ​រឿងនេះ សំណូមពរ​ដល់​សម្តេច​ឯកឧត្តម លោកជំទាវ ជួយសង្គ្រោះ​ជីវិត ភាព​ស្រេកឃ្លាន និង​ការខ្វះខាត​ដល់​ស្ត្រី​មេម៉ាយ​ក្រីក្រ និង​កូនៗ​របស់​នាង​ដោយ​សេចក្តី​អនុគ្រោះ​ផង​។​
​ ​លោក សេង ប៊ុន​ថុង អនុប្រធាន​ភូមិ​កំពង់​រាំង និង​អ្នកស្រុក​នៅក្នុង​ភូមិ​បាន​និយាយ​អោយ​យក​ព័ត៌មាន​យើង​ដឹងថា​៖​ស្ត្រី​ក្រីក្រ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​ខាងលើនេះ​មានឈ្មោះ តុល ចាន់​ធី អាយុ​៤៧​ឆ្នាំ មានកូន​៣​នាក់ កូនប្រុស​បង​មាន​អាយុ​១៧​ឆ្នាំ ពីរ​បី​ថ្ងៃនេះ​រូបគេ​បានចេញ​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ខេត្ត​ដើម្បី​រកប្រាក់​ចិញ្ចឹម​ម្តាយ​និង​បងប្អូន កូនស្រី​ទី​២​អាយុ​១១​ឆ្នាំ និង​កូនស្រី​ពៅ អាយុ​៨​ឆ្នាំ កំពុង​រស់នៅ​ថែទាំ​ម្តាយ​។​ដោយឡែក​ប្តី​របស់​នាង​ឈ្មោះ វ៉ាន់ ចំរើន អាយុ​៤៩​ឆ្នាំ បាន​ចាកចេញ​ចោល​ប្រពន្ធ​កូន​រយះ​៨​ឆ្នាំ​មកហើយ ទៅ​រស់នៅ​ជាមួយ​ប្រពន្ធក្រោយ​នៅក្នុង​ខេត្តកំពង់ធំ​។​DSC05821
​ ​លោក សេង ប៊ុន​ថុង បាន​អោយដឹងទៀតថា​៖​ស្ត្រី​មេម៉ាយ​ក្រីក្រ​ខាងលើនេះ គ្មាន​ផ្ទះសម្បែង​ឬ​ដីធ្លី​អី​ទេ សព្វថ្ងៃ​រស់នៅ​បាន​អ្នកស្រុក​ក្នុងភូមិ​ហុច​អង្ករ បាយ​សម្ល អោយ​ព្រោះតែ​ក្តី​អាណិតអាសូរ ហើយ​នាង​បាន​រស់ក្នុង​ផ្ទះ​របស់​ម្តាយ ឈ្មោះ ប្រាក់ ហួយ អាយុ​៨៣​ឆ្នាំ គាត់​ក៏​កំពុងមាន​ជម្ងឺ​ធ្ងន់ធ្ងរ ដេក​នៅ​នឹង​កន្ទេល​រាប់​ឆ្នាំ​មកហើយ ពេលនេះ​កំពុងមាន​សភាព​ធ្ងន់ធ្ងរ​ទៅហើយ ដែល​ពេលនេះ​អ្នកស្រុក​ជិតខាង​បាន​កំពុង​ជួយ​ធ្វើ​ម្ឈូស​ទុក​សំរាប់​ធ្វើបុណ្យ​គាត់​ទៅហើយ​។​
​ ​ស្ត្រី​ឈ្មោះ​តុល ចាន់​ធី នេះ​រូបនាង​មាន​ជម្ងឺ​បែបនេះ​រយះពេល​៣​ឆ្នាំ​មកហើយ កាលពីរ​ថ្ងៃទី​០២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​សម្តេចឪ​ក្រុងភ្នំពេញ បាន​វះកាត់​ដាក់​ពោះវៀន​របស់​នាង​ដាក់​នៅក្រៅ​ខ្លួន ហើយ​ប្រាប់​នាង​ថា នាង​មាន​ជម្ងឺមហារីក​ផ្លោក​នោម និង​ពោះវៀន​ស្អិត ហើយ​សភាព​ជម្ងឺ​ធ្ងន់ធ្ងរ​ទៅហើយ​មិនអាច​ព្យាបាល​ជា​ឡើយ ហើយ​នាង​អាចរ​ស់បាន​ក្នុង​រយះ​តែ​៦​ខែ​ទៀត​ប៉ុណ្ណោះ​។​ក្រោយពី​រូបនាង​បាន​សំរាក​នៅក្នុង​មន្ទីរពេទ្យ​សម្តេចឪ​បាន​រយះពេល​១០​ថ្ងៃ ក្រុម​គ្រួរ​ពេទ្យ​បាន​អនុញាតអោយ​រូបនាង​វិល​ត្រលប់មក​ផ្ទះ​វិញ ព្រោះតែ​មិនអាច​ជួយ​ព្យាបាល​ជម្ងឺ​ដ៏​ធ្ងន់ធ្ងរ​របស់​នាង​បាន គិត​មកដល់​នេះ​នាង​អាចរ​ស់បាន​ក្នុង​រយះពេល​តែ​២​ខែ​ទៀត​តែប៉ុណ្ណោះ​។​DSC05816
​ ​ស្ត្រី តុល ចាន់​ធី បាន​និយាយ​ទាំង​បង្ហូរទឹកភ្នែក​ក្នុង​ក្តី​រន្ធត់​តក់ស្លុត​ថា​៖​សភាព​ជម្ងឺ​ប៉ុន្មាន​ថ្ងៃនេះ​របស់គាត់​
១​យប់ៗ​ដេក​មិន​បានទេ គឺ​ឈឺ​ចុកចាប់​ខ្លាំងណាស់​ពេល​នោម​ចេញ​ម្តងៗ​រាប់​ម៉ោង ហើយ​គាត់​ដឹងខ្លួន​ថា គាត់​ប្រ​
​ហែល​ជា​មិនអាច​រស់នៅ​បានយូរ​ទេ ពេល​គាត់​ស្លាប់ទៅ​មិនដឹងថា​កូនៗ​របស់គាត់​ទីពឹង​អ្នកណា​ឡើយ គាត់​មា​
​ន​ការ​ព្រួយ​បារ​ម្មណ៍​ណាស់ ពេលនោះ​គាត់​ស្នើសុំ សម្តេច ឯកឧត្តម លោកជំទាវ និង​សប្បុរសជន​ទាំងអស់​
​មេត្តាជួយ​សង្គ្រោះ​ជី​វិ​គាត់​និង​កូនៗ​គាត់​ផង​។​
​ ​លោក អនុប្រធាន​ភូមិ អ្នកស្រុក​ជិតខាង​ក្នុងភូមិ ដោយ​ក្តី​អាណិតអាសូរ បាន​លើកដៃ​សំពះ​ស្នើសុំ​សប្បុ រស​ជន​ជិត​ឆ្ងាយ មេត្តាជួយ​សង្គ្រោះ​ជីវិត​ស្ត្រី​ក្រីក្រ​និង​កូនៗ​របស់​នាង​ដោយ​សេចក្តី​អនុគ្រោះ​ផង​ចុះ​៕
DSC05805 DSC05806
​ ​