កម្លាំង​សមត្ថកិច្ច​ចំរុះ ចុះបង្ក្រាប​ឈើ​ក្រញូង​មួយកន្លែង​ដែល​ឈ្មួញ​លាក់​ស្តុ​ប​ទុក​នៅ​ខា​ក្រោយ​ផ្ទះ​

0

.​ឧ​ត្ត​រ​មានជ័យ​. កាលពី​រសៀល​ថ្ងៃទី​១៧.​ខែមិថុនា​.​ឆ្នាំ​២០១៥.​កម្លាំង​សមត្ថកិច្ច​ចំរុះ ស្រុក និង​ខេត្ត ចុះបង្ក្រាប​ឈើ​ក្រញូង​ជាច្រើន​តោន​ដែល​ក្រុម​ឈ្មួញ​លាក់ទុក​នៅក្នុង​ផ្ទះ​និង​នៅ​ខាងក្រោយ​ផ្ទះ នៅ​ចំណុច​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលដែល​កម្លាំងចំរុះ ចុះបង្ក្រាប​ឈើ​ក្រញូង​នោះ ដឹកនាំ​ដោយ​លោក​សោ សុ​ភ័​ក្រ ព្រះរាជ​អា​ជា្ញ​រង​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក​ទៀង ដា​វិ​ទ្យ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក​ឃុន ប៊ុន ហេង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​គ្រប់គ្រង​ចំនួន​២​ស្រុក ហើយ​នៅក្នុង​ការចុះ​បង្ក្រាប​ឈើ​ក្រញូង​នោះ រួមមាន​អាជា្ញធរ​ភូមិ​.​ឃុំ ស្រុក និង​កម្លាំង​រដ្ឋបាល​IMG_6590ព្រៃឈើ​ស្រុក​.​រដ្ឋបាល​ព្រៃឈើ​ផ្នែក​.​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​និង​ប​វិ​ស្ថាន​ស្រុក កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​។​លោក​ទៀង ដា​វិ​ទ្យ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា ឈើ​ក្រញូង​ដែល​កម្លាំងចំរុះ ចុះ​ចាប់​បង្ក្រាប​នោះ រួមមាន​វត្ថុតាង​ឈើ​ក្រញូង​ចំនួន​២៤៥​ដុំ ដើម្បី​ដកហូត​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ វី​ឯ​ម្ចាស់ផ្ទះ​មានឈ្មោះ​ជឿន និង​ឈ្មួញ​ឈើ​ក្រញូង​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​ច្បាប់​៕IMG_6590 IMG_6587 IMG_6593 IMG_6599