ប្រធានាធិបតី​អាល់​ហ្សេ​រី​ឈ្នះឆ្នោត​ក្នុង​អាណត្ដិទី​៤

​រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​របស់​អាល់​ហ្សេ​រី លោក​Tayeb Belaiz បានប្រកាស កាលពី​ថ្ងៃ​សុក្រ​ថា ប្រធានាធិបតី Abde- laziz Bouteflika បាន​ទទួល​ជ័យជម្នះ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី អាល់​ហ្សេ​រី​អាណត្ដិទី​៤​ក្នុង​សំឡេង​គាំទ្រ ជាង​៨០​ភាគរយ ។​

 លោក Abdelaziz Bouteflika​អាយុ​៧៧​ឆ្នាំ ដែល​កម្រ​បង្ហាញ​វត្ដ​មាននៅ តាម​ទីសាធារណៈ​អស់​រយៈពេល​ជាង មួយ​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ដោយសារ តែ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ត្រូវ​ចាត់ទុក​ថា ជា​អ្នកទទួល​ជោគជ័យ នៅក្នុង​ការបោះឆ្នោត​ឡើងវិញ ដោយ មាន​ការគាំទ្រ​ពី​កម្លាំងយោធា និង​គណបក្ស​រណសិរ្ស​រំដោះជាតិ ដែល​ជា​គណ បក្ស​កាន់​អំណាច ។
​លទ្ធផល ផ្លូវការ​បាន​បង្ហាញ​ឱ្យឃើញ​ថា លោក Bouteflika ទទួល​បាន​ការ គាំទ្រ​រហូតដល់​៨១.៥៣​ភាគរយ​នៃ សន្លឹកឆ្នោត​សរុប ខណៈ​ដៃ​គូប្រជែង​ដ៏ ស្រួចស្រាល់​របស់លោក គឺ​Ali Benflis ទទួលបាន​សំឡេង​គាំទ្រ​១២.១៨​ភាគរយ ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​២​ប៉ុណ្ណោះ ។​
​ចំណែក បេក្ខភាព​ក្មេង​បំផុត​នៅ អាល់​ហ្សេ​រី​ដែល​ឈរឈ្មោះ​ក្នុង​ការបោះ ឆ្នោត​នេះ​គឺ​លោក​Abdelaziz Belaid ទទួល បាន​សំឡេងគាំទ្រ​៣.៣៦​ភាគរយ ឈរ ក្នុង​លំដាប់​លេខ​៣ ។ បន្ទាប់មកទៀត គឺ លោកស្រី Louiza Hanoune ដែលជា មេដឹកនាំ​គណបក្ស​ពលករ ទទួលបាន សំឡេងគាំទ្រ​១.៣៧​ភាគរយ ឈរ​នៅ លំដាប់​លេខ​៤ ហើយ​បេក្ខជន​ចុងក្រោយ ពីរ​រូប​ទៀត​គឺ Fawzi Rebaine មេដឹកនាំ គណបក្ស AHD45 និង​មេដឹកនាំ​រណសិរ្ស ជាតិ​អាល់​ហ្សេ​រី Moussa Touati ទទួល សំឡេង​គាំទ្រ​បាន​តិច​ជាង​មួយ​ភាគរយ​។​
​លោក Belaiz បានបញ្ជាក់​ថា លទ្ធផល​ដែល​បាន​ផ្ដល់​ជូន​ខាងលើ​គ្រាន់តែ ជា​តួលេខ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ហើយ លទ្ធផល​ជាក់ស្ដែង​នឹង​ប្រកាស​ជូន​ដោយ ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ។
​លោក​បន្ដ ទៀតថា ការចេញ​ទៅ​បោះ ឆ្នោត​របស់​ពលរដ្ឋ​ដែល​បាន​ចុះបញ្ជី មាន​ការធ្លាក់​ចុះ​យ៉ាងគំហុក បើ​ប្រៀប ធៀប​នឹង​ការបោះឆ្នោត​លើក​មុនៗ ។ លោក​ថា ពលរដ្ឋ​ចេញ​បោះឆ្នោត​បាន ត្រឹមតែ​១០.២២០.០២៩​នាក់​ប៉ុណ្ណោះ ស្មើ​៥១.៧​ភាគរយ ក្នុងចំណោម​ពលរដ្ឋ មាន​សិទ្ធិ​បោះឆ្នោត​២២.៨៨០.៦៧៨ នាក់​ទូទាំងប្រទេស ។​
 អ្នកបោះឆ្នោត​នៅក្នុង​ខេត្ដ​ភាគ​ខាង លិច រួមមាន Relizane ជាដើម​បាន ចេញ​ទៅ​ចូលរួម​គូស​សន្លឹកឆ្នោត​៨២ ភាគរយ ខណៈ​ដែល​នៅ​ខេត្ដ Berber ឬ​  Tizi Ouzou ពលរដ្ឋ​ចូលរួម​បោះឆ្នោត មានតែ​២០.០១​ភាគរយ និង​នៅ​តំបន់ Bejaia វិញ អ្នកចូលរួម​មាន​២៣.៥៨​ភាគរយ ៕

Abde-​ laziz​ Bouteflika​