ខេត្តតាកែវៈ នៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៥នេះប្រជាពលរដ្ឋមកពីភូមិ កណ្តោល និង ភូមិក្រូច ឃុំពតស ស្រុកបាទី ខេត្តតាកែវ បាននាំគ្នាជួលរដ្ឋយន្តជិះមកតវ៉ានៅមុខសាលាខេត្ត តាកែវ សុំឲ្យលោកអភិបាលខេត្តមេត្តជួយដោះស្រាយជួនពួកគាត់ពាក់ពាន់និងក្រុមហ៊ុន យ៉ែមរចនាដែលរំលោភយកដឺធ្វើស្រែរបស់ពួកគាត់។ តាមសម្តីរបស់ពលរដ្ឋដែលមកតវ៉ានោះបានឲ្យដឹងថា ដីដែលក្រុមហ៊ុនរំលោភយកនោះមានប្រហែលជា៣៥ហិតាជាង ជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋ២ភូមិដែលរងគ្រោះ ដោយក្រុមហ៊ុនបានបោះបង្គោលថ្មរួច ហើយបានគំរាមប្រជាជនថា បើអ្នកណាហ៊ានដក់បង្គោលដែលបានបោះនោះនិងត្រូវជាប់គុក។
ប្រភពពីអ្នកមកតវ៉ានោះបានបង្ហើបឲ្យដឹងទៀតថា បានជាក្រុមហ៊ុនហ៊ានមករំលោភយកដីរបស់ពួកគាត់គឺមកពីលោកមេឃុំពត់សបានចុះហត្ថលេខាឲ្យក្រុមហ៊ុន ដោយទទួលប្រាក់មិនតិចជាងម៉ឺនដុល្លានោះទេ។ ពាក់ព័ន្ធនិងបញ្ហាជំលោះដីធ្លីនេះខាងសាលាខេត្តតាកែវមិនទាន់មានមន្ត្រីដែលពាក់ពាន់ណាចុះមកដោះស្រាយជួនប្រជាពលរដ្ឋរងគ្រោះ ទាំងពីរភូមិដែលមកតវ៉ានៅខាងក្រៅសាលាខេត្តនៅឡើយទេក្នុងព្រឹកនេះ។


































