ខេត្តបន្ទាយមានជ័យ
យោធា២នាក់បានជិះម៉ូតូឌុបគ្នាពីក្រោយបានទៅបុកនិងអ្នកជិះម៉ូតូម្នាក់ឯងបណ្តាលឱ្យស្លាប់ចំណែកខ្លួនឯងវិញរងបួសធ្ងន់ ស្រាលទាំង២នាក់ក្នុងពេលបើកម៉ូតូជែងរថយន្ត១គ្រឿងទៀតក្នុងទិសដៅស្របគ្នាមិនប្រុងប្រយ័ត្ន ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ចំណុចស្តង់ដំឡូងមីយីហោសៀងអៀងតឿង ស្ថិតក្នុងភូមិកស្សិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។នគរបាលចរាចរស្រុកថ្មពួកប្រាប់ឱ្យដឹងថាជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ លន់ លឿង ភេទប្រុស អាយុ៦៥ឆ្នាំរស់នៅភូមិគោកសំរោងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០០៤ពាក់ស្លាកលេខ
បន្ទាយមានជ័យ ១G.៤៥០៥។ចំណែកអ្នកបង្កមានឈ្មោះ ណាក់ ភួត ភេទប្រុស អាយុ៥២ឆ្នាំ បើក ម៉ូតូម៉ាកហុងដាឌ្រីម ពណិខ្មៅ សេរី២០០៤ គ្មានស្លាកទទួលរងរបួសធ្ងន់ ចំណែកអ្នករួមដំ ណើរម្នាក់ទៀតទទួលរងរបួសស្រាលអ្នកទាំង២នេះជាមន្ត្រីយោធានៅអង្គភាពវរៈសេនាតូច៥១៤ប្រចាំថ្មដែកកេះ ឃុំ បន្ទាយឆ្មារ។តាមសាក្សីដែលបានឃើញហេតុការណ៍និងភ្នែកប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញយោធាទាំង២នាក់នោះជិះម៉ូតូឌុបគ្នាទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ បានបើកប្រជែងរថយន្តដឹកសាំង១គ្រឿងហើយចូលទៅផ្លូវម្ខាងទៀតក៏ជ្រុលទៅបុកជនរងគ្រោះជិះម៉ូតូបើកក្នុងទិសដៅច្រាសទិសគ្នាពីជើងមកត្បូងម្នាក់ឯងបណ្តាលឲ្យជនរងគ្រោះឈ្មោះ លន់ លឿង ដួលបោកក្បាលទៅនឹងថ្នល់ជាតិស្លាប់
ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកយោធាជាអ្នកបង្កក៏បណ្តាលឱ្យរងបួសធ្ងន់ស្រាលទាំង២នាក់ផងដែរបន្ទាប់ពីកើតហេតុរួចត្រូវបានប្រជាពលរដ្ឋនៅទីនោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកថ្មពួក ។នៅកន្លែងកើតហេតុនគបាលចរារចណ៍បានចុះទៅវាស់វែងរកឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយយោធាបើកម៉ូតូប្រជែងមិនប្រុងប្រយ័ត្នឧបសគ្គនៅខាងមុខ។ម៉ូតូទាំង២គ្រឿងបន្ទាប់ មកសមត្ថកិច្ចដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះជនរងគ្រោះ៕



































