ខេត្តបន្ទាយមានជ័យ
ដីខ្មែរនៅជាប់ក្បែរព្រំដែនកម្ពុជាថៃស្ថិតក្នុងភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រង់បង្គោលខណ្ឌ័សីមាលេខ៤៣នោះត្រូវបានថៃកាន់កាប់និងអាស្រ័យផលធើ្វស្រែវិញហើយនាឆ្នាំ២០១៥នេះ ។ប្រជាពលរដ្ឋម្នាក់ដែលមានលំនៅដ្ឋានក្នុងភូមិព្រៃចាន់ បានឲ្យដឹងនៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៥នេះថាដីស្រែខាងលើកន្លងមកកម្លាំងការពារព្រំដែនកម្ពុជាបានហាមឃាត់ថៃមិនឲ្យមកអាស្រ័យផលលើដីស្រែនេះអស់រយពេលជាង៣មកឆ្នាំមកហើយព្រោះដីនោះវានៅក្នុងអធិបតេយ្យភាពខាងកម្ពុជាមិនមែននៅខាងដីថៃនោះទេ ។
បើទោះជាមានការអះអាងពីពលរដ្ឋបែបនេះក៏ដោយកាលពីថ្មីៗកន្លងទៅអាជ្ញាធរខាងកម្ពុជា គឺលោកសា ន ស៊ានហូអភិបាលស្រុកអូរជ្រៅបាននិយាយនៅព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៥លោកបានឆ្លើយបដិសេធថាគ្មានភាគីថៃណាមកអាស្រ័យផលនៅលើដីស្រែរបស់កម្ពុជានោះឡើយស្រែដែលកំពុងតែភ្ជួររាស់នាពេលនេះគឺពលរដ្ឋកម្ពុជាជាអ្នកយកមកធើ្វវិញនោះទេ។
តាមរបាយការណ៍មួយពីប្រជាពលរដ្ឋនៅតំបន់ដីថៃភ្ជួរនោះបានប្រាប់អ្នកយកព៌ត័មានឲ្យដឹងថាពលរដ្ឋថៃចំនួន១៣នាក់ស្រី៣នាក់បាននាំយកគ្រឿងចក្រប្រភេទត្រាក់ទ័រ៥គ្រឿងងមកព្រួសស្រូវនៅលើដីស្រែខ្មែរត្រង់បង្គោលខណ្ឌ័សីមាលេខ៤៣នោះជាមួយគ្នានេះកងទាហានព្រំដែនថៃចំនួន១៤នាក់ស្លៀកពាក់ឈុតយោធាគ្មានអាវុធ មាស៊ីនថត បានចូលមកការពារពលរដ្ឋរបស់ខ្លួនទៀតផង ។ លោកសូចាន ណារី មេបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១បានឲ្យដឹងថាពលរដ្ឋថៃពិតជាបានចូលមកអាស្រ័យផលភ្ជួរស្រែនៅចំណុចបង្គោលសីមាលេខ៤៣មែនតែលោកបានកំពុងធើ្វរបាយការណ៏ជូនថ្នាក់លើហើយជុំវិញបញ្ហាខាងលើ៕



































