​ជនសង្ស័យ​៨​នាក់ ពាក់​ព័​ន្ឋ​ពីបទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​

0

​ខេត្តសៀមរាបៈ កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានធ្វើការ​ចាប់ខ្លួនបាន​ជា​បន្តបន្ទាប់​នៅ ក្នុង​ក្រុង​សៀមរាប​ដូច​ភ្លៀងរលឹម បាន​ចំនួន​៨​នាក់​នៅ​កន្លែង​ផ្សេងគ្នា​ក្នុង​សង្កាត់​ស្លក្រាម​ពីបទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយឯក​ស្រី​យូ​រ៉ា និង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក សំ រិ​ទ្ធ​សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​អនុវត្ត​វិធានការ​ញុះញង់​ធ្វើការ​បង្ក្រាប​បទល្មើស​ជាង់​ស្តែង ។​
​ ​ហេតុ​ការចុះ​ប្រតិបត្តិ​ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៦​ខែមិថុនា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​វត្ត​ពោធិ​លង្កា ក្នុងភូមិ​បឹង​ដូន​ប៉ា និង​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខណៈ​ពួកគេ​កំពុង​ចែកចាយ​។​
​ ​លោក​វរសេនីយឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់ថា ជនសង្ស័យ​៨​នាក់​មា​នៈទី​១/​ឈ្មោះ ធឿន សឺ​ន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ សិស្ស​វិទ្យាល័យ​១០​មករា​(​ជួញដូរ​)​ភូមិ​ទ្រាំង​ស្លក្រាម សង្កាត់​ស្លក្រាម​ទី​២/​ឈ្មោះ​សូត្រ រ៉ូ​ឃី ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​មិន​ពិត​(​ជួញដូរ​)​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម​និង​ទី​៣/​ឈ្មោះ គង់ សុធា ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​វិទ្យាល័យ​១០​មករា (​ប្រើប្រាស់​)​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ទី​៤/​ឈ្មោះ តុ​ប ប៊ុនធឿន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិត​(​ជួញដូរ​)​រស់នៅ​ភូមិ​កន្ទ្រាំ​ង ឃុំ​11216332_561024107372610_1864240745_nកន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទី​៥/​ឈ្មោះ លាង ប៊ុន​ពា​វ ភេទ ប្រុស​អាយុ​១៥​ឆ្នាំ​មុខរបរ​វិទ្យាល័យ​១០​មករា (​ប្រើប្រាស់​) រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទី​៦/​ឈ្មោះ បួន សុវណ្ណ​បូរី ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ​រត់​តុ​គុយទាវ រស់នៅ​ភូមិ​ទ្រាំង ស​ង្ក្រា​ត់​ស្លក្រាម ទី​៧/​ឈ្មោះ ឆើត ឆាយ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​ចុងភៅ​ភោជនីយដ្ឋាន​ផា​អង្គរ​(​ជួញដូរ​)​រស់នៅ​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង​ទី​៨/​ឈ្មោះ ម៉ៅ សុភា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​រៀប​បន្ទប់​តាម​សណ្ឋាគារ​ឌី​ណា ស្នាក់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​លោក​បន្តថា ក្រោយពី​ចុះបង្ក្រាប​រួចមក កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​វត្ថុតាង​រួមមានៈ ម្ស៉ៅ​គ្រើម​ព​ណ៏​ស​ថ្លា​ចំនួន​៩​កញ្ចប់​ទម្ងន់​១,៤០​ក្រាម ទូរ​សព្ទ័​ដៃ​៦​គ្រឿង ,​បង់​កាំភ្លើង​A.K 47​ចំនួន​មួយ ,​ស្លាក​លេខ​ម៉ូតូ សៀមរាប ១.G.៥៩២៥​ចំនួន​១ និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​។​បច្ចុប្បន្ន ជនសង្ស័យ​ចំនួន​៨​នាក់​រួម​នឹង​វត្ថុតាង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំ​រឿន​បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​២០១៥​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕​ដោយ គឿន​វ៉េ​ត​image-59b9ba9273c9bf1f8d407d605592c9eb47baaeb518781dff2be7500cbe80c719-V 11401416_1582825181979284_6362681271366238632_n
​ ​