​ព្រះរាជអាជ្ញារង​ខេត្ត​ចុះបង្ក្រាប​ឆែកឆេរ​ក្នុងផ្ទះ​មន្ត្រី​យោធា​ម្នាក់​ដែល​លួចលាក់​ឈើ​គ្រញូង​ចំនួន​២៤៥​ដុំ​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖
​សមត្ថកិច្ច​ចម្រុះ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ដឹកនាំ​បញ្ជា​រួម ដោយ​លោក សោ សុភ័គ្គ ព្រះរាជា​អាជ្ញា​រង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ល្ងាចម្សិលមិញ ថ្ងៃទី​១៨ ខែមិថុនា បាន​ចុះបង្ក្រាប ទីតាំង​ផ្ទះ​ស្តុក​ឈើ​គ្រញូង​មួយកន្លែង របស់​មន្ត្រី​យោធា​ម្នាក់ ដែល​លួចលាក់​ឈើ​គ្រញូង​ជាច្រើន​ដុំ ស្ថិតនៅ​ក្បែរ​រង្វង់​មូល​អូរ​ស្វាយ ជាប់ជើង​ភ្នំ​ដងរែក ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
​ការចុះ​បង្ក្រាប​ទីតាំង​ផ្ទះ​របស់​មន្ត្រី​យោធា សមត្ថកិច្ច រឹបអូស​បាន​ឈើ​គ្រញូង​ជាច្រើន ដែល​ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ជឿន ដែល​បម្រើការ នៅ​ការិយាល័យ​ទី​២ របស់​យោធភូមិភាគ​ទី​៤ ជា​កូនចៅ​របស់លោក ឯក សាបាន ជា​នាយរង​.​ការិយាល័យ​ទី​២ ភូមិភាគ​៤ ប្រចាំ​ទិស​ទី​២​។​IMG_6609
​ចំពោះ​ទីតាំង​ផ្ទះ​មន្ត្រី​យោធា ស្តុក​ឈើ​គ្រញូង​ខាងលើនេះ ជាប់ជើង​ភ្នំ​ដងរែក ដែលជា​ប្រភព​ឈើ​គ្រញូង ជាប់​ព្រំដែន​ថៃ ហើយក៏​ជា​ភូមិសាស្ត្រ​របស់​កងទ័ព​ផងដែរ នៅពេល​សមត្ថកិច្ច​ចុះទៅ​ដល់​មុខ​ទីតាំង​ផ្ទះ ហើយ​ម្ចាស់ផ្ទះ ជា​មន្ត្រី​យោធា បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់​តែ​វត្ថុ​តាំងនៅ​ក្នុង​ទីតាំង​ផ្ទះ​ប៉ុណ្ណោះ ទើប​សមត្ថកិច្ច ប្រមូល​ដឹកជញ្ជូន​មក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អន្លង់វែង នៅ​ល្ងាច​ថ្ងៃ​ដដែល រួច​ធ្វើការ​វាស់វែង មាន​ចំនួន ២៤៥​ដុំ ស្មើរ​នឹង ១៦៩៣​គីឡូក្រាម​។​IMG_6610
​ប្រជាពលរដ្ឋ​នៅក្បែរ ទីតាំង​ស្តុក​ឈើ​គ្រញូង​ខាងលើ​របស់​មន្ត្រី​យោធា​នេះ បាន​និយាយថា ទីតាំង​ផ្ទះ​ខាងលើ​បាន​ស្តុក​ឈើ​គ្រញូង​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ចាំ​ទទួល​ទិញ​ឈើ​គ្រញូង នៅពេល​ពលរដ្ឋ​ខ្មែរ ស្ពាយ​ចុះ​ពី​ខ្នងភ្នំ​ដងរែក យកមក​លាក់ទុក​រប​ស់​មន្ត្រី​យោធា​រូបនេះ ហើយ​បន្ត​ឱ្យ​ឈ្មួញ ២​នាក់ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ មករា និង​ឈ្មោះ គារ ដែលមាន​ទីលំនៅ​ក្នុងស្រុក​អន្លង់វែង ដោយ​អ្នក​ទាំង ២​នាក់ ត្រូវបាន​គេ​ដឹងថា ជា​ប្អូន​បង្កើន​របស់​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ អាំង ចូ​ច បម្រើ​ការងារ​នៅក្នុង​អង្គភាព​កងពលធំ​លេខ​២ ដែលជា​ឈ្មួញ​ដុះ​ស្លែរ​យូរ​ជាងគេ​នៅក្នុង​ស្រុក​អន្លង់វែង​IMG_6597 IMG_6587 IMG_6582 IMG_6611