រុស្ស៊ីបានថ្លែងថា កម្លាំងយោធារបស់ខ្លួនបានប្រមូលផ្ដុំគ្នានៅជិតមាត់ទ្វារ របស់អ៊ុយក្រែនហើយដើម្បីជាការព្រមានដល់អាមេរិកដែលបានអះអាង ថា នឹងដាក់ទណ្ឌកម្មមកលើរុស្ស៊ីបន្ថែមទៀត ប្រសិនបើកិច្ចចរចារកដំណោះ ស្រាយបញ្ចប់វិបត្ដិអ៊ុយក្រែនជាប់គាំង អូសបន្លាយពេល
យូរទៅមុខទៀតនោះ ។
អ្នកនាំពាក្យរបស់ទីក្រុងក្រឹមឡាំង លោក Dmitry Peskov បានធ្វើបទសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍រុស្ស៊ី បញ្ជាក់ថា លោកបារ៉ាក់ អូបាម៉ា ប្រធា នាធិបតីអាមេរិកបានគំរាមកំហែងថា ការដាក់ទណ្ឌកម្មបន្ថែមទៀតអាចនឹងធ្វើ ឡើងទៅលើប្រទេសរុស្ស៊ី ប្រសិនបើការ ចរចាបរាជ័យមិនឈានដល់ព្រមព្រៀង រួមគ្នាមួយក្នុងវិបត្ដិអ៊ុយក្រែនរវាងរុស្ស៊ី, អ៊ុយក្រែន នឹងសហភាពអឺរ៉ុបទេនោះ។
លោក Peskov បានបន្ដថា “គណៈប្រតិភូលោកខាងលិចកំពុងព្យាយាម រុញច្រានការទទួលខុសត្រូវមកលើភាគីយើង ។ ប៉ុន្ដែគួរតែមានកម្រិត ពីព្រោះ វាជាការទទួលខុសត្រូវរួម” ។
លោកបាន គូសបញ្ជាក់ថា ទាហានរុស្ស៊ីជាច្រើនឈរជើងនៅជិតព្រំដែន ជាមួយអ៊ុយក្រែន។ ទាហានខ្លះបង្កើត បន្ទាយនៅទីនោះ ចំណែកខ្លះទៀតនឹងត្រូវ ដាក់ឱ្យអនុវត្ដតាមកាតព្វកិច្ច ស្របជា មួយស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេស អ៊ុយក្រែន ។
សូម បញ្ជាក់ថា កិច្ចព្រមព្រៀងដែល ទាមទារឱ្យមានការចុះហត្ថលេខាពីភាគី ពាក់ព័ន្ធក្នុងវិបត្ដិរបស់អ៊ុយក្រែននោះ មានដូចជា ទម្លាក់ និងដកហូតអាវុធ ចេញពីក្រុមប្រដាប់អាវុធខុសច្បាប់ដែល កំពុងមានសកម្មភាពនៅអ៊ុយក្រែន។ ក្រុមនេះត្រូវចាកចេញពីតំបន់កាន់កាប់ស្ថាប័នសាធារណៈ។ បើតាមទីក្រុងគៀវ ជនប្រដាប់អាវុធគ្មានឯកសណ្ឋាន គ្មានសញ្ញាអត្ដសញ្ញាណ ក្រុមនេះជាកង ទ័ពពិសេសរបស់រុស្ស៊ី តែលោកប្រធា នាធិបតីវ្ល៉ាឌីមៀរ ពូទីន បានបដិសេធសាជាថ្មីក្នុងពេលឆ្លើយឆ្លងជាមួយប្រជា ជនថា នោះមិនមែនជាកម្លាំងបង្កប់ របស់រុស្ស៊ីឡើយ ។
បញ្ចប់សកម្មភាពហិង្សា សកម្មភាព បង្ក្រាប ឬទង្វើបង្ករឿងពីគ្រប់ភាគី ។
មិនយកទោស ពៃរ៍បាតុករអ្នកគាំទ្ររុស្ស៊ីដែលបានចូលរួមធ្វើការបះបោរ លើកលែងតែអ្នកដែលមានទោសឧក្រិដ្ឋ។ បេសកកម្មត្រួតពិនិត្យការគោរព កិច្ចព្រមព្រៀងត្រួវប្រគល់ទៅឱ្យអង្គការ សន្ដិសុខ និងសហប្រតិបត្ដិការអឺរ៉ុប។
ក្នុង ដំណាក់កាលទីពីរមានការពិគ្រោះ នយោបាយទាក់ទងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនថ្ងៃទី២៥ ខែឧសភា និងកំណែទម្រង់រដ្ឋធម្មនុញ្ញត្រង់ទំនាក់ ទំនងទីក្រុងគៀវនិងតំបន់ផ្សេងៗទៀត របស់អ៊ុយក្រែន។ ប៉ុន្ដែលោកប្រមុខការ ទូតរុស្ស៊ីមិនបានលម្អិតចំណុចនេះទេ ពីព្រោះជាផ្លូវការទីក្រុងមូស្គូមិនទទួល ស្គាល់រដ្ឋាភិបាលក្រុងគៀវបច្ចុប្បន្នឡើយ។
រីឯករណី ទាហានរុស្ស៊ីដែលកំពុង ប្រមូលផ្ដុំគ្នានៅតាមព្រំដែន ក៏មិនត្រូវ បានលោកសឺចេ ឡារ៉ូវលើកមកបំភ្លឺទេ ហើយកាលបរិច្ឆេទ និងការកំណត់ពេល វេលាគោរពកិច្ចព្រមព្រៀង ក៏គ្មានសរសេរ ក្នុងអត្ថបទព្រមព្រៀងការទូតនោះដែរ ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប គំរាមរៀបចំទណ្ឌកម្មសម្រាប់ដាក់ប្រឆាំង នឹងរុស្ស៊ីក្នុងករណីកិច្ចព្រមព្រៀង បរាជ័យ។ លោកប្រមុខការទូតអាមេរិក បានប្រកាសថាចង់ឃើញលទ្ធផលឆាប់ៗ ពីពេលនេះដល់ដើមសបា្ដហ៍ក្រោយ បើពុំនោះទេ អាមេរិកនឹងចាត់វិធាន ការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ។
ទាំង សហភាពអឺរ៉ុប ទាំងអាមេរិក សុទ្ធតែអបអរនឹងការរកឃើញកិច្ចព្រមព្រៀង។ ប៉ុន្ដែក៏គ្មាននរណាម្នាក់ច្បាស់ លាស់ក្នុងចិត្ដថាកិច្ចព្រមព្រៀងចុះហត្ថ លេខាហើយនោះនឹងត្រូវអនុវត្ដបាន ឬ យ៉ាងណានោះទេ ៕