បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចែកចាយថ្នាំញៀ្នក្នុងមូលដ្ឋានឃុំឬស្សីក្រោក និងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានឃាត់ខ្លួនហើយបន្តឃាត់អ្នកប្រើប្រាស់២នាក់ទៀតបញ្ជូនទៅតុលាការ ។លោក ស៊ី ឌី អធិការនគរបាលស្រុកមង្គលបូរីបាន
អោយដឹងថា ការឃាត់ខ្លួនបន្តបន្ទាប់ជនសង្ស័យទាំង៣ខាងលើ ធ្វើឡើងការពីព្រលប់ម្សិលមិញដោយដំបូងឡើយឃាត់ខ្លួនឈ្មោះ យឹម រើយ ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិក្រមល់ ឃុំរហាត់ទឹក ទៅតាមបណ្តឹងរបស់ពលរដ្ឋ ដែលជននេះជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ។ ក្នុងប្រតិបត្តិការណ៍ឆ្មក់ឃាត់ខ្លួនជននេះសមត្ថកិច្ចរកពុំឃើញវត្ថុតាងជាថ្នាំញៀននៅនិងខ្លួនជនសង្ស័យឡើយ តែដោយសាជននេះជាមុខសញ្ញាក៏បានធ្វើតេសរកសារធាតុញៀននៅក្នុងខ្លួនឃើញថាមានសាធាតុញៀនជាប់ខ្លួន ហើយបន្តឃាត់ខ្លួនអ្នកតែងតែទាក់ទងទិញថ្នាំញៀនពីជននេះប្រើប្រាស់២នាក់ទៀត ។ថ្វីត្បិតតែការឃាត់ខ្លួននេះពុំរកឃើញថ្នាំញៀនជាប់ខ្លួនយ៉ាងណាក៏ដោយ ក៏ជនសង្ស័យឈ្មោះ យឹម រើយ និងជនសង្ស័យ២នាក់ទៀតបានសារភាពថា ខ្លួនពិតជាអ្នកចែកចាយ និងអ្នកទិញទៅប្រើប្រាស់ពិតប្រាកដមែន ហើយនិងបញ្ជូនជនសង្ស័យទាំង៣នាក់នោះទៅតុលាការ ៕



































