នគរបាលចរាចរមួយក្រុមបានជួយសម្រួលចរាចរណ៍នៅតាមសាលាពេលកូនកូនសិស្សចេញទៅផ្ទះជៀសវាងមានគ្រោះថ្នាក់

0

ខេត្តបន្ទាយមានជ័យ ៖ នគរបាលចរាចរណ៍មួយក្រុមបានជួយសំរួលចរារចណ៍នៅតាមគោលដៅសាលានានាស្ថិតនៅតាមបណ្តោយផ្លូវជាតិដើម្បីជួយ សម្រួលចរាចរណ៍ដល់កូនសិស្សតូចៗដែលចេញនិងចូលរៀនម្តងៗ ជៀសវាងមានគ្រោះថ្នាក់ចរាចរកើតឡើងជាimage (5)យថាហេតុ។លោកសនគីមសួគ៍នាយនគរបាលចរារចណ៍ខេត្តបន្ទាយមានជ័យបានឲ្យថឹងថានៅពេលដែលកូនសិស្សចេញ និងចូលរៀនម្តងៗគឺកម្លាំងនគរបាលចរារចរណ៍ទាំងស្រី ទាំងប្រុសបានជួយសម្រួលនៅតាមមុខសាលារៀនមិនឲ្យរថយន្តនិងម៉ូតូឆ្លងកាត់ឬជួយដឹកដៃសិស្សឆ្លងថ្នល់រហូតដល់កូនសិស្សឆ្លងផុតសិនទើបអនុញ្ញាតឲ្យរថយន្តឬម៉ូតូធ្វើដំណើរបានដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើងដោយយថាហេតុ ។ជាក់ស្តែងនៅព្រឹកនិងរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥នេះស្ថិតនៅស្រុកប្រនេតព្រះ ស្រុកមង្គលបូរីនិង ក្រុងសិរីសោភ័ណ គេសង្កេតឃើញមានកម្លាំងនគរបាលចរាចរ ទាំងស្រីទាំងប្រុសបានជួយដឹកដៃកូនសិស្សសាលាតូចៗ ឆ្លងកាត់ផ្លូវជាតិនៅពេលដែលពួកគេចូលសាលានិងចេញពី សាលារៀន។image (4)លោកសួគ៍បានបញ្ជាក់ទៀតថាដោយមានការណែនាំពីសំណាក់លោកឧត្តមសេនីយ៏ ត្រី អាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះលោកបានឲ្យកម្លាំងនគរបាលចរាចរបានបន្តដាក់គោលដៅនៅតាមសាលានានា ដែលត្រូវឆ្លងកាត់ផ្លូវជាតិ ដើម្បីសម្រួលចរាចរដល់ក្មេងៗសិស្សសាលាជាសវាងគ្រោះថ្នាកចរាចរណ៍។នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តរបស់នគរបាលចរាចរនិងធ្វើឲ្យឪពុកម្តាយរបស់កូនសិស្សទាំងនោះមានភាកកក់ក្តៅនិងសប្បាយរីករាយ នៅពេលដែលកូនៗរបស់ពួកគាត់មករៀននៅសាលា។ដោយមើលឃើញអំពើល្អរបស់នគបាលចរាចរណ៍ជួយសំរួលចរាចរណ៍ដល់កូនៗរបស់គាត់យ៉ាងដូចច្នេះមាតានិងបីតាសិស្សគាត់មានសេចក្តីរំភើបនិងកក់ក្តៅឥតឧបមាហើយគាត់បានសំណូមពរសូមលោកនគបាលចរាចរណ៍ជួយសំរួលចរារចណ៍នេះឲ្យបានយូអង្វែង៕image (7)