ស៊ី​រី ត្រៀមខ្លួន បោះឆ្នោត ជ្រើសរើស ប្រធានាធិបតី ក្នុង​ភាព​តានតឹង​

​ការ​បំផ្ទុះ​គ្រាប់បែក ក្នុង​រថយន្ត​ក្នុងពេល​ថ្មីៗ កន្លងទៅនេះ បាន​កើតមានឡើង​នៅក្នុង​ស្រុក​មួយ ក្នុង​ខេត្ត Homs ដែល​ជា​ទីតាំង របស់​ក្រុម​គាំទ្រ​រដ្ឋាភិបាល ក្នុង​ពេល​វាយ​ប្រឆាំង កងកម្លាំង​រដ្ឋាភិបាល​។ ការ​បំផ្ទុះ​គ្រាប់បែក​កាលពីពេល​កន្លង​មក​នៅ​ក្បែរ​តំបន់ Al-Jandali ជាប់​ខេត្ត Homs ដែល​

បាន​បង្ក​ឲ្យមាន​ជនរងគ្រោះ មួយចំនួន​។​
​ប្រភព​ពី​ភ្នាក់ងារ​សារព័ត៌មាន SANA បានឲ្យដឹងថា មនុស្ស​ម្នាក់​ស្លាប់ និង​១០​នាក់​ផ្សេង​ទៀត​រងរបួស បន្ទាប់​ពី ក្រុម​បះបោរ បាន​បាញ់កាំភ្លើង​ធំ​ចូល​ទៅ​កាន់​មន្ទីរពេទ្យ​មួយ ក្បែរ​ទីក្រុង Homs​។ គួរបញ្ជាក់​ថា កាលពី​ថ្ងៃ ព្រហស្បតិ៍​កន្លងទៅនេះ ភ្នាក់ងារ​សារព័ត៌មាន​ក្នុងស្រុក បានចេញ​សេចក្តីរាយការណ៍​ថា ការបោះឆ្នោត​ជ្រើស រើស​ប្រធានាធិបតី នឹង​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤​ខាងមុខ ដោយ​នេះ​ជា​ការ​អនុញ្ញាត​ឲ្យ​បេក្ខភាព​ប្រធានាធិបតី អាច​ឈរឈ្មោះ​ក្នុង​ការបោះឆ្នោត​បាន​។​
​ស្រប​នឹង​ស្ថានភាព​នេះ មន្ត្រី​រដ្ឋាភិបាល បានបង្ហាញ​គំនិត​សុទិដ្ឋិនិយម​ថា លោក​ប្រធានាធិបតី បាស្សា​អាល់​អា​ស្សាដ នៅ​ដែលមាន​ប្រជាប្រិយភាព​ក្នុង​ការទទួល​បាន​ការ​គាំទ្រ បើទោះបីជា​ជម្លោះ​ក្នុងប្រទេស បានអូសបន្លាយ​អស់​រយៈពេល​បី​ឆ្នាំ​កន្លងទៅ​នេះ​ក្តី​។​
​ដោយឡែក​ក្រុមប្រឆាំង បាន​រិះគន់​ចំពោះ​គំរោង នៃ​ការរៀបចំ​ការបោះឆ្នោត​ថា ដំណើរការ​នៃ​ការរៀបចំ​ការ បោះឆ្នោត ស្ថិតនៅក្រោម​ស្ថានភាព​ក្នុងពេល​បច្ចុប្បន្ន ហេតុនេះ​វា​នឹង​បង្ក​ភាពចលាចល​ក្នុង​នយោបាយ​នៅ​ស៊ី​រី ជា​បន្ត​ទៀត​៕​

syria-vote-story-top