ប្រជាពលរដ្ឋនៅប៉ោយប៉ែតព្រួយបារម្ភណ៏ខ្លាចឆ្លងជំងឺផ្លូវដង្ហើមMERSពីប្រទេសថៃ

0

ប៉ោយប៉ែត៖ប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងក្រុងប៉ោយប៉ែតកំពុងព្រួយបារមណ៍ក្លាចឆ្លងជំងឺផ្លូវដង្ហើមMERSដែលជាប្រភេទជំងឺថ្មីឆ្លងពីប្រទេសកូរេខាងត្បូងឥឡូវបានរាលដាលមកដល់ប្រទេសថៃហើយក៍ប៉ុន្តែសកម្មភាពត្រួតពីនីត្យរបស់ក្រុមចត្តាឡីស័កប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតហាកដូចជាមិនទាន់មានវិធានការក្តៅត្រួតពិនិត្យទៅលើភ្ញៀវទេសចរណ៏ថៃដែលកំពុងហូរចូលមកកម្ពុជាយ៉ាងពពាក់ពពួនសព្វថ្ងៃនេះ ។សូមបញ្ជាក់ដែលថា​ បន្ទាប់ពីមានករណីផ្ទុះនៅប្រភេទជំងឺខាងលើនោះនៅប្រទេសកូរ៉េខាងត្បូងចំនួន៥ករណីរួចមកហើយនោះស្រាប់តែមានប្រភពព័ត៏មានលិចលឺថា មានជនជាតិថៃម្នាក់នៅបាងកកក៏បានឆ្លងជំងឺនេះដែរទើបធ្វើអោយមានការភ័យខ្លាចជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅក្រុងប៉ោយប៉ែតIMG-20150619-WA0001ទៅលើភ្ញៀវទេសចរថៃ ដែលបានចូលមកច្រើនជាងគេជាពិសេសគឺភ្ញៀវប្រុសស្រីថៃ ដែលមកលេងកាស៊ីណូព្រឹកនិងវិលទៅផ្ទះវិញល្ងាច ហើយងាយឆ្លងជំងឺផ្សេងៗមកលើពលរដ្ឋកម្ពុជាទៀតផង។មានការលើកឡើងជាច្រើនពីសំណាក់ប្រជាពលរដ្ឋខ្នែរនៅក្រុងប៉ោយប៉ែតជាពិសេសក្រុមអូសរទេះក្រុមអាជីវករ ពលករខ្មែរដែលរកស៊ីទទួលទានក្នុងដីថៃសព្វថ្ងៃនេះ បានអះអាងថា បើសិនជាក្រុមគ្រូពេទ្យចត្តាឡីសក័​ប្រចាំច្រកទ្វារអន្តរជាតិឬមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យរួមទាំងក្រសួងសុខាភិបាលមិនដាក់វិធានការក្តៅទេនោះ គឺមេរោគខាងលើអាចឆ្លងតាមរយះភ្ញៀវថៃដែលមកកម្ពុជាជាមិនខានឡើយ​ ការព្រួយបារម្ភណ៏របស់ពលរដ្ឋខាងលើនោះ បានបន្តទៀតថា មានពេលខ្លះក្រុមចត្តាឡីសក៏ច្រកទ្វារអន្តរជាតិប៉ោយប៉ែតហាក់ដូចជាមានភាពធូរលុងច្រលនទៅលើការត្រួតពិនិត្យសុខភាពរបស់ភ្ញៀវជាពិសេសគឺពេលម៉ោងសម្រាកនៅពេលថ្ងៃក៏ដូចជានៅពេលល្ងាច ដែលក្រុមនេះបានសម្រាកពីការងារតាមការកំណត់របស់ខ្លួនហើយឆ្លៀងឪកាសនោះភ្ញៀវក៏សម្រុកចូលមកតែម្តង ដោយគ្មានអ្នកណាត្រួតពិនិត្យឡើយ។លោកស​រ វុទ្ធី ប្រធានក្រុមចត្តាឡីសក័ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់កម្ពុជាថ្មីចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នេះ គឺក្រុមការងាររបស់លោកបានពិនិត្យសុខភាពទៅលើភ្ញៀវកូរ៉េច្រើនជាងគេបន្ទាប់មកភ្ញៀវចិននិងអ៊ីរ៉ុប លោកបានបន្តទៀតថា ចំពោះភ្ញៀវថៃវិញនោះគឺលោកក៏ត្រូវត្រួតពិនិត្យដែរប៉ុន្តែមិនទាន់មានការរកឃើញភ្ញៀវណាមានរោគសញ្ញាប្រភេទជំងឺខាងលើនោះឡើយតែទួសជាយ៉ាងណាលោកនៅតែបន្តព្យាយាមត្រួតពិនិត្យគ្រប់ភ្ញៀវទាំងអស់ដែលមកកម្ពុជាបន្តទៀត។