ខេត្តបន្ទាយមានជ័យ ៖នៅភូមិអូរស្ងួតតូចសោះតែមានផ្សារធំពីរកំពុងតែប្រជែងគ្នាកៀរគឲ្យអាជីករចូលលក់ផ្សាររៀងខ្លួនតែផ្សារមួយគ្មានច្បាប់ហើយបានវ៉ៃរបងរោងម៉ាស៊ីនកិនស្រូវធ្វើផ្សារកំពុងកៀគរឲ្យអាជីករចូលលក់ដូរផ្សាររបស់ខ្លួនដែលអាងខ្លួនមានឋានះជាឧកញ្ញាតែអាជ្ញាធរខេត្តកំពុងចាត់វិធានការផ្សារដែលគ្មានច្បាប់ដែលរំលោភបំពានសិទ្ធិទៅលើអ្នកមានច្បាប់។ ប្រជាពលរដ្ឋបានសែនពីឆ្ងល់ថាក្នុងភូមិតែមួយហើយនៅជនបទទៀតហេតុដូចម្តេចក៍មានគម្រោងកសាងផ្សារធំមានដល់ទៅ២កន្លែងដែលមានចម្ងាយពីគ្នាប្រមាណ២០០ម៉ែត្រតែប៉ុណ្ណោះ។គួរបញ្ជាក់ផងដែរថារយះពេលកន្លងមកគឺមានតែផ្សារអូរស្ងួតតែមួយគត់គឺផ្សារជាប់ផ្លូវជាតិលេខ៥ខាងកើតនិងជើងផ្លូវបំបែកជាបួន។តែពេលនេះភូមិតែមួយសោះត្រូវបានកសាងផ្សារដល់ទៅ២កន្លែងធ្វើឲ្យអាជីវករមានការច្របូកត្របល់យ៉ាងខ្លាំង។លោកឡុងពុនអភិបាលស្រុកមង្គលបូរីបានប្រាប់ថានៅភូមិអូរស្ងួតគឺមានច្បាប់កសាងផ្សារមានតែមួយគឺផ្សារអូរស្ងួតថ្មីរបស់ក្រុមហ៊ុនលោក ជិនរដ្ឋាដែលស្ថិតនៅចំណុចជាប់នឹងរបងគណះបក្សប្រជាជនកម្ពុជាស្រុកមង្គលបូរីមួយតែបុណ្ណោះ។ចំណែកលោកឧកញ៉ាពូពុយដែលជាម្ចាស់រោងម៉ាស៊ីកិនស្រូវដែលវ៉ែរបងនិងរើរោងម៉ាស៊ីហើយចាក់ដីធ្វើផ្សារដែលកំពុងកៀគអាជីវករឲ្យចូលក់ផ្សាររបស់ខ្លួនរយះពេល៣ខែមកហើយនោះគឺមិនទាន់មានច្បាប់នៅឡើយទេ។ហើយលោកបានរាយការជូនលោកអភិបាលខេត្តថាត្រូវចាត់វិធានការយ៉ាងណាចំពោះផ្សារលោកឧញ្ញាពូពុយដែលសាងសង់គ្មានច្បាប់នោះ។ លោក ជិន រដ្ឋាម្ចាស់ក្រុមហ៊ុនកសាងផ្សារអូរស្ងួតថ្មីបានប្រាប់ថាផ្សារអូរស្ងួតថ្មីដែលកំពុងកសាងបានប្រមាណ៣០ភាគរយនេះគឺជាផ្សារមានច្បាប់ត្រឹមត្រូវ។ចំណែកផ្សាររបស់លោកឧកញ្ញ៉ាភូពុយនៅខាងកើតផ្សារចាស់ដែលវ៉ៃរបងរើរោងម៉ាស៊ីនធ្វើផ្សារកៀគរអាជីវកផ្សាចាស់អូរស្ងួតឲ្យទៅលក់ផ្សារខ្លួននោះលោកមិនទាន់បានដឹងថា មានច្បាប់រឺយ៉ាងណានោះទេបើគ្មានច្បាប់គួរអាជ្ញាធរស្រុកខេត្តចាត់វិធានការព្រោះផ្សារនេះព្រោះថាកសាងរំលោភសិទ្ធិអ្នកមានច្បាប់។ លោក គោស៊ុំ សារឿតអភិបាលខេត្តបន្ទាយមានជ័យបានមានប្រាប់ថាចំពោះផ្សាអូរស្ងួតថ្មីរបស់លោក ជិនរដ្ឋាគឺមានច្បាប់ត្រឹមត្រូវចំណែកលោកឧកញ៉ាភូពុយដែលរើរោងម៉ាស៊ីនហើយចាក់ដីកៀងគរអោយអាជីវករផ្សាចាស់អូរស្ងួតចូលលក់នោះគឺមិនទាន់មានច្បាប់នៅឡើយទេ។ចំពោះបញ្ហាលោកឧកញ៉ាភូពុយដែលហ៊ានបើកផ្សារគ្មានច្បាប់អោយអាជីវករលក់ដូរល្មើសនិងច្បាប់នោះខេត្តបានឲ្យអាជ្ញាធរស្រុកចុះហាមឃាត់មិនអនុញ្ញាតិឲ្យធ្វើទៀតឡើយ៕