ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថ ខេត្តបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន រួចធ្វើការឆែកឆេរក្នុងផ្ទះជួលរកឃើញវត្ថុតាងគ្រឿងញៀនមួយចំនួននិងឈានទៅឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន៣នាក់ បញ្ជូនទៅតុលាការ ។ ហេតុការណ៏ចុះបង្ក្រាបករណីគ្រឿងញៀន
នេះធ្វើឡើងនៅវេលាម៉ោង១២និង៥៥នាទីរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៥ នៅចំណុចភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលដឹកនាំសម្របសម្រួល ដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។ មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៣នាក់មានទី១/ឈ្មោះ សួន ផល្លា ភេទប្រុស អាយុ៥២ឆ្នាំមុខរបររើសអេតចាយ ទីលំនៅបច្ចុប្បន្ន ភូមិកើតហេតុខាងលើ(ជួញដូរ)និងទី២/ឈ្មោះ សាត់ ម៉ារ៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ(សម្រួលឲ្យប្រើប្រាស់) រស់នៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប និងទី៣/ឈ្មោះ មូល សុរានាថ ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប(ប្រើប្រាស់) រួចធ្វើការដកហូតបានៈម្សៅគ្រើមពណ៌សថ្លាចំនួន១កញ្ចប់ធំទម្ងន់៣,៨ក្រាម,ទូរសព្ទ័ដៃ៥គ្រឿង។បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៣នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕



































