ប្រធានការិយាល័យ​កណ្តា​ល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប​បាន​ក្រើនរំលឹក​ដល់​មន្ត្រីក្រោមឱវាទ​

0

​សៀមរាប : លោក វរសេនីយ៍ឯក ថង សា​គុណ ស្នងការរង និង ជា​ប្រធានការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ​របស់លោក​អោយខិត​ខំប្រឹងប្រែង​រិះរក​អោយឃើញ​នូវ​ចំណុះ​1ខ្លាំង​និង​ចំណុះ​ខ្សោយ​ក្នុង​ការបំពេញ​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​លើ​ការ ការពារ និង​ស៊ើបអង្កេត​កន្លែងកើតហេតុ​បទល្មើស​ព្រហ្មទណ្ឌ ។ ការ​មានប្រសាសន៍​បែបនេះ​ខ​ណះ​ពេលដែល​លោក វរសេនីយ៍ឯក ថង សា​គុណ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ការ ការពារ និង​ស៊ើបអង្កេត​កន្លែងកើតហេតុ​បទល្មើស​ព្រហ្មទណ្ឌ ដែល​បាន​ធ្វើឡើង​កាលពីពេល​ថ្មី ៗ កន្លងទៅ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ លោក វរសេនីយ៍ឯក ថង សា​គុណ ស្នងការរង និង ជា​ប្រធានការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​មានប្រសាសន៍​បន្តថា​វគ្គ​បំប៉ន​ការ ការពារ និង​ស៊ើបអង្កេត​កន្លែងកើតហេតុ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បាន​រៀបចំឡើង​នាពេលនេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​យើង​រៀបចំ​5ផែនការ​និង​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែម​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​លើ ការងារ​ជំនាញ​របស់ខ្លួន​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។ ជា​ចុងក្រោយ​លោក ស្នងការរង បានធ្វើការ​ផ្តាំផ្ញើ​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ចំណុះអោយ​ទាំងអស់​ដែល​បាន​ចូលរៀន​សូត្រ​លើ​វគ្គ​បំប៉ន​នេះ​ត្រូវ​ធ្វើយ៉ាងណា​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ​ស្តាប់​គ្រូ​បង្គោល​ដើម្បី​យកចំណេះ​ដឹង​ពេល​រៀន​ចប់​យកទៅអនុវត្ត​បន្ត​នៅតាម​បណ្តា​គោលដៅ​រៀងៗ​ខ្លួន​ប្រកបដោយ​តម្លាភាព ពិសេស​គឺ​ត្រូវ ចេះ​សហ​ការណ៍​គ្នា​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ​ដោយ​មិនត្រូវ​មើលបំណាំ​គ្នា​និង​ត្រូវតែ​អនុវត្ត​អោយ​ខាន​តែ​បាន​នូវ​រាល់​ភា​រះ​កិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន ៕4
​លោក  ខេង ខេមរា​