ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់បានធ្វើអត្តឃាតចាក់និងកូនកាំបិតចិតបន្លែសម្លាប់ខ្លួនឯង ដោយសារជម្ងឺនិងគេបោកលុយផងនោះ។ហេតុការណ៍ធ្វើអត្តឃាតខ្លួនឯងនេះឲ្យមានការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៥ស្ថិតនៅចំនុចលើផ្ទះខ្លួនឯងក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា មុនដំបូងពួកគាត់បានឃើញជនរងគ្រោះចុះពីលើផ្ទះរបស់គាត់ដើរទៅមុខ ក្រោយមកក៍ត្រឡប់មកវិញ ឡើងទៅលើផ្ទះ។សាក្សីបន្តថា មួយសន្ទុះក៏មានការភ្ញាក់ផ្អើលពេញលើផ្ទះរបស់គាត់។ចំណែកប្រពន្ធជនរងគ្រោះបានប្រាប់ថា ប្តីរបស់គាត់ពីមុនមានជម្ងឺ ហើយប៉ងចងកម្តងមកហើយតែកូនជួយទាន់ ប៉ុន្តែមកដល់ថ្ងៃកើតហេតុខ្ញុំក៏បានមកទាន់ដែរតែត្រូវគាត់ចាក់ ចំនួន២កាំបិតបានស្លាប់ទៅហើយ ពេលខ្ញុំភ្ញាក់ចេញពីក្នុងផ្ទះមកក្រៅ នៅជាប់កាំជណ្តើរ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ នៅកន្លែងកើតហេតុថា ក្រោយពេលកើតហេតុមានពលរដ្ឋបានរាយការមកនគរបាលប៉ុស្តិសង្កាត់ស្លក្រាមមានករណីមនុស្សសម្លាប់ខ្លួន។ប្រភពបានបន្ត ជនរងគ្រោះមានឈ្មោះ ប្រាក់ សុវណ្ណា ភេទប្រុសអាយុ៥០ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិកើតហេតុ ខាងលើ បានចាក់សម្លាប់ខ្លួនឯងចំនួន២កាំបិតចិតបន្លែស្លាប់ភា្លមៗក្នុងភ្លុកឈាម។ប្រភពបន្ថែមថា កាលពីមុនជនរងគ្រោះធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតម្តងរួចមកហើយ តែមិនបានសម្រេច ព្រោះគាត់មានជម្ងឺប្រសៃប្រាសាទផង។ តាមការសន្និដ្ឋានធ្វើកោសល្យវិច្ចិយរបស់សមត្ថកិច្ចជំនាញបានប្រាប់ថាជនរងគ្រោះពិតជាធ្វើអត្តឃាតចាក់សម្លាប់ខ្លួនឯងមែន។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕