ម៉ូតូ​សេរី​ទំនើប​គេចពន្ធ​ត្រូវបាន​ឈ្មួញ​ដឹក​ពី​ព្រំដែន​ថៃ​ចូលមក​ទី​រួម​ខេត្ត​ទាំង​កណ្តាលថ្ងៃត្រង​់មិនដឹងថាបង់ពន្ធជូនរដ្ឋតាមរបៀបណា

0

​ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​សេរី​ទំនើប​គេចពន្ធ​ត្រូវបាន​ឈ្មួញ​ដឹក​ពី​ព្រំដែន​ថៃ​ចូលមក​ទី​រួម​ខេត្តបន្ទាយមានជ័យ​ទាំង​កណ្តាលថ្ងៃត្រង​មិនដឹងថាម៉ូតូសេរីទំនើបទាំងនោះបង់ពន្ធជូនរដ្ឋតាមរបៀបណានោះទេទើបឲ្យ​ឈ្មួញ​នាំចូល​យកមកលក់ក្នុងស្រុកខ្មែរបានយ៉ាង​រលូន​ដូច្នេះ។image​ជាក់ស្តែង​កាលពី​ថ្ងៃទី​១៦​មិថុនា​២០១៥​ឃើញ​មាន​រថយន្ត​នី​សាន់មួយគ្រឿងបាន​ដឹក​ម៉ូតូ​សេរី​ទំនើប​គេចពន្ធ​ចំនួន​៦​គ្រឿង​ដែលដឹក​ចេញ​តាមផ្លូវ​ពី​ច្រករបៀង​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ដឹកចូលមកខេត្តបន្ទាយមានជ័យបានយ៉ាងត្រជាក់ចិត្ត។ ការ​នាំចូល​ម៉ូតូ​អត់​ពន្ធ​នេះ​គឺ​នាំចូល​យ៉ាង​រលូន​ដឹក​ចូលមក​ទី​រួម​ខេត្តបន្ទាយមានជ័យ​ដែល​មិនឃើញ​មាន​ស្ថាប័ន​សម​ត្ត​កិច្ច​ណាមួយ​មាន​វិធាន​ទប់ស្កាត់​និង​បង្ក្រាប​ឡើង​។​បើតាមការអះអាងរបស់ម្ចាស់ម៉ូតូគេចពន្ធជាឈ្មួញនោះបាននិយាយថាការ​នាំចូល​ម៉ូតូ​គេចពន្ធ​ដោយ​រលូន​បែបនេះ​ព្រោះ​ឈ្មួញបាន​បង់លុយ​ឲ្យគ្រប់​ស្ថាប័ន​ពាក់​ដែលមាន​មន្ត្រី​គយ​ខេត្ត និង​មន្ត្រី​គយ​ក្រសួង មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត មន្ត្រីនគរបាល​សេដ្ឋ​ក្រសួង​ក្នុង​ម៉ូតូ​១​គ្រឿង​បង់លុយ​ឲ្យមួយ​ស្ថាប័ន​៥០​ដុល្លារ​។​ ពាក់ព័ន្ធ​ឈ្មួញ​លួច​នាំចូល​ម៉ូតូ​សេរី​ទំនើប​ចូលមក​ខេត្តបន្ទាយមានជ័យ​នេះគឺមាន​សកម្មភាព​គគ្រឹក​គគ្រេង​មានដូចជា​ក្បែរ​ច្រក​តំបន់​បឹង​ត្រកួន​មាន​៣​ទៅ​៤​ច្រករបៀង និង​ស្រុក​ម៉ាឡៃ​មាន​ច្រករបៀង​២​ទៅ​៣​កន្លែង ។ ច្រករបៀង​ខុសច្បាប់​អូរ​បី​ជាន់ស្រុក​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​។​ហើយ​ច្រករបៀង​ដែល​លួច​នាំ​ចួ​ល​ម៉ូតូ​គេចពន្ធ​សេរី​ទំនើប​នេះ​គឺ​ឈ្មួញ​ឃុបឃិត​ជាមួយកម្លាំង​នគ​បាល​ការពារ​ព្រំដែន​និង​កម្លាំងយោធា​ប្រចាំការ​ទីនោះទើបអាចដឹកម៉ូតូគេចពន្ធនាំចូលមកខេត្តបន្ទាយមានជ័យបានយ៉ាងរលូនដូច្នេះធ្វើឲ្យមានការបាត់បង់ចំណូលជាតិយ៉ាងសន្ធឹកសន្ធាប់ព្រោះសមិត្តកិច្ចទាំងអស់នោះម្នាក់ៗមិន​គិតពី​ការបាត់បង់​ចំណូល​រដ្ឋ​នោះឡើយ ៕image