ខេត្តព្រះវិហារ
បែកធ្លាយធ្នន់ធ្ងររឿងអាស្រូវ មន្ដ្រីនគរបាលយុត្តិធម៌ម្នាក់ទទួលបន្ទុកការិយាសន្តិសុខព្រហ្មទណ្ឌប្រចាំទិសស្រុកជាំក្សាន្តដែលមានទីស្នាក់ការប្រតិបត្តិនៅភូមិធម្មជាតិសម្តេចតេជោឃុំស្រអែមបានដោះលែងជនសង្ស័យម្នាក់ភ្លាមៗដោយមិនបានឆ្លងយោបល់សំរេចពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះវិហារទ្បើយកាលពីព្រឹក ថ្ងៃទី០៩ខែឧសភឆ្នាំ២០១៥កន្លងមកនេះ។ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១និង០០នាទីយប់ឈានចូលថ្ងៃទី០៩ឧសភា២០១៥ ករណីជាប់ចោទរំលោភចូលលំនៅដ្ឋានប្រជាពលរដ្ឋទាំងយប់កណ្តលអធ្រាត្យដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះ។ប្រភពព័ត៌មានមិនផ្លូវការបានបង្ហើបអោយដឹងថាជនសង្ស័យជាមន្ដ្រីនគរបាលក្នុងមូលដ្ឋាន។
ការដោះលែងខុសនិតិវិធីច្បាប់នោះបានឮល្បីពេញស្រុកជាំក្សាន្តនូងពាក្យនិយាយរិះគន់តៗគ្នាចំពោះចំណាត់ការធ្វេសប្រហែសមិនបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តព្រះវិហារដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះជារតនាភេទស្រីមានទីលំនៅភូមិស្រអែមខាងជើងឃុំស្រអែមបានអោយដឹងថាជនសង្ស័យឈ្មោះថាច់រតនាភេទប្រុសអាយុ៤២ឆ្នាំបានរំលោភចូលលំនៅដ្ឋានខណះប្ដីរបស់មិនបាននៅផ្ទះក្នុងយប់កើតហេតុការណ៍នោះ។មកដល់ពេលនេះគាត់ជាជនរងគ្រោះកើតទុក្ខមិនសុខចិត្តចំពោះលោកជូរប៊ុនសុងដែលបានដោះលែងជនសង្ស័យអោយមានសេរីភាពដោយមិនទាន់បានជួយរកយុត្តិធម៌ជូនគាត់នោះទេ។
តាមសេចក្ដីរាយការណ៍បានអោយដឹងនៅព្រឹកថ្ងៃទី១៩មិថុនា២០១៥ថាប្តីរបស់ស្ដ្រីរងគ្រោះមានឈ្មោះខុនវុទ្ធីហៅសុខាជាមន្ដ្រីកងរាជអាវុធហត្ថខេត្តព្រះវិហារប្រចាំស្នាក់ការសន្ដិសុខលេខ៦៩បេជាប់ព្រំប្រទល់ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យមួយរូបផងដែរ។
ស្ដ្រីជាជនរងគ្រោះបាននិយាយថាជនសង្ស័យត្រូវបានមន្ដ្រីនគរបាលយុត្តិធម៌សំរេចដោះលែងអោយមានសេរីភាពដោយគ្មានចំណាត់ការ នៅពេលដែលជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ការសន្តិសុខភូមិធម្មជាតិដែលស្ថិតនៅក្បែរផ្សារលក់ដូរ តែពេលនោះសមត្តកិច្ចមិនទទួលពាក្យបណ្តឹងហើយថែមទាំងបានដោះលែងជនល្មើសគ្មានការឆ្លងយោបល់ទៅលោកព្រះរាជអាជ្ញាតាមនិតិវិធីច្បាប់នោះទេ ។
ឥឡូវនេះជនរងគ្រោះបានសំរេចចិត្តទៅដាក់ពាក្យបណ្តឹងនៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារដើម្បីជួយផ្ដល់យុត្តិធម៌ជូននាងខ្ញុំជាជនរងគ្រោះដោយមានលោក មេធាវី នូ ចាន់ដេត សម្រាប់ការពារក្ដីអោយនាងខ្ញុំ ។ក្នុងនាមយើងខ្ញុំជាជនរងគ្រោះសូមអោយអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ជួយមានចំណាត់ការលើជនល្មើស និងជួយពិចារណានូវទង្វើរបស់លោកជួរប៊ុនសុងនេះផង ។ជនរងគ្រោះបញ្ជាក់ថាក្នុងពាក្យបណ្ដឹងគឺប្ដឹងជនសង្ស័យឈ្មោះថាច់រតនាពីបទរំលោភចូលលំនៅដ្ឋាននិងអំពើលួច។
អ្នកសារព័ត៌មានបានព្យាយាមជួបលោកជូរប៊ុនសុងមន្ដ្រីប៉េអឹមខេត្តព្រះវិហារទទួលបន្ទុកការិយាល័យសន្ដិសុខព្រហ្មទណ្ឌប្រចាំទីស្នាក់ការសន្ដិសុខនៅភូមិធម្មជាតិសម្ដេចតេជោជាច្រើនដងប៉ុន្តែមិនអាចទំនាក់ទំនងបានដើម្បីសុំបំភ្លឺករណីដោះលែងជនសង្ស័យឈ្មោះថាច់រតនាជាប់ចោទពីបទរំលោភចូលក្នុងលំនៅដ្ឋានរបស់ពលរដ្ឋទាំងយប់កណ្តាលអធ្រាត្យនិងសង្ស័យអំពើលួចទ្រព្យសម្បត្តិមានតំលៃ ។
មន្ដ្រីអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារបានអោយដឹងនៅរសៀលថ្ងៃទី១៩មិថុនា២០១៥ថាជនស៊ីវិលណាម្នាក់មានបំណងចូលក្នុងលំនៅដ្ឋានរបស់គេដោយគ្មានការអនុញ្ញាតគឺតាមផ្លូវច្បាប់ជននោះជាប់ចោទសង្ស័យពីបទលួចទ្រព្យសម្បត្តិ។នៅពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយបែរជាភ្លាមៗនោះដោះលែងឆៅៗមិនបានរាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងនិងប្រធានអង្គភាពរបស់ខ្លួននោះបញ្ជាក់ថានិទណ្ឌភាព៕



































