ពោធិ៍សាត់; រថយន្តមួយគ្រឿងបានទៅបង្ករប៉ះទង្គិចរថយន្តមួយគ្រឿងទៀតពីក្រោយដែលកំពុងធ្វើចរាចរណ៍ស្របទិសគ្នាលើផ្លូវជាតិបណ្ដាលបណ្ដាលខ្ទៀតចេញពីផ្លូវជាតិលេខ០៥ក្រឡាប់ផ្ងាជើងនិងរងរបួសធ្ងន់ពីនាក់។ ហេតុការណ៍នេះបានកើតុឡើងត្រង់ចន្លោះគីឡូមែ៉តលេខ១៥០និង១៥១ កាលពីពីវេលាមោ៉ង៤និង០០នាទីល្ងាចថកងៃទី១៩ខែខមិថុនាឆ្នាំ២០១៥ ស្ថិតក្នុងភួមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ខៀវ សុខា នាយប៉ុស្ត៍រដ្ឋបាលឃុំក្បាលត្រាចបានឲ្យដឹងថា បើតាមសាក្សីបានឃើញហេតុការណ៍នេះព័ត៍នាគឺមុនដំបូងមានរថយន្តមួយគ្រឿងប្រភេទនីសាន់ពណ៍សកែឆ្នៃពាក់ស្លាក់លេខភ្នំពេញ2Z. 38-92 ធ្វើចរាចរណ៍ពីកើតទៅលិច ដោយប្រើប្រាស់ល្បឿនមធ្យម លើកំណាត់ទ្រូងផ្លូវជាតិនៃអទិភាពរបស់ខ្លួនខាងស្ដាំដៃ ។ ស្របពេលដែលកំពុងតែបើកបរ ស្រាប់តែមានរថយន្តប្រភេទកាមរីមួយគ្រឿងទៀតពណ៍សំបក់ឱឡឹកពាក់ស្លាក់លេខ2C.57-46 បានធ្វើចរាចរណ៍ពីកើតទៅលិចស្របទិសមកតាមក្រោយ ដោយកាប្រើប្រាស់ល្បឿនលឿនលើទ្រូងផ្លូវជាតិ ទំនងជាបាត់ម្ចាស់កាដោយសាលឿនពេក មកដល់ចំនុចខាងលើក៍វាក់និងរថយន្តនៅខាងមុខ បំរ៉ុងបុកពីក្រោយស្ទាក់ស្ទើរយកចង្កូតគេចចេញ ក៍គេចមិនទាន់ក៍បានបោកប៉ះទង្គិចនិងរថយន្តនីសាន់នោះនៅខាងមុខ បណ្ដាលឲ្យរថយន្តនីសាន់នេះខ្ទៀតចេញពីផ្លូវជាតិទៅខាងត្បូងក្រឡាប់ផ្ងាជើង ខូចខាតយា៉ងដំណំឯមនុស្សពីនាក់នៅលើរថយន្តនីសាន់នោះ ទី១ឈ្មោះ ស្រុ៊ន អាយុ28ឆ្នាំ នៅខេត្តកំពង់ស្ពឺ ទីឈ្មោះ ធូ សាខុន អាយុ26ឆ្នាំ នៅខេត្តកណ្ដាល បណ្ដាលឲ្យបុរសទាំងពីនេះរងរបួសធ្ងន់។
នគរបាលចរាចរណ៍សណ្ដាប់ធ្នាប់នៅស្រុកក្រគរបានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗនគរបាលចរាចរណ៍បានទៅដល់កន្លែងកើតហេតុដោយបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះជាបន្ទាន់ផងដែរ ដោយឡែកវត្ថុតាំងរថយន្តទាំងពីគ្រឿងនេះត្រូវនគរបាលធ្វើកាវាស់វែងរូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគររងចាំកាដោះស្រាយជាក្រោយ ៕



































