​មនុស្ស​៥​នាក់​ពាក់​ព័​ន្ឋ​ករណី​ជួញដូរ​គឿង​ញៀន​ត្រូវបាន ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​

0

ខេត្តសៀមរាបៈ ទោះបីជា​ករណី​គឿង​ញៀន​កំពុង​វាយប្រហា​យ៉ាង​កំ​ហុក​មកលើ​តំបន់​ទេសចរ​ណ៏​យ៉ាងណាក៏ដោយ​ក៏​សមត្ថកិច្ច​ចំ​ម្រុះ​របស់​ខេត្តសៀមរាប​នៅតែ​បន្តធ្វើ​ការបង្ក្រាប​យ៉ាងដូច​ភ្លៀងរលឹម​ជាក់ស្តែង នៅ​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៥​កំលាំង​អាវុធហត្ថ ខេត្ត​បាន​ចុះបង្ក្រាប​បទល្មើស ជួញដូរ​គ្រឿងញៀន​ហើយ​បន្ត ធ្វើការ​ឆែកឆេរ​ក្នុង​ផ្ទះជួល​រកឃើញ​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​នៅ​កន្លែង​ផ្សេងគ្នា​និង​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​បាន​ចំនួន​៥​នាក់ បញ្ជូនទៅ​តុលាការ ។​
​ ​ករណី​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ក្រុង​សៀមរាប ដែល​ដឹកនាំ​សម្របសម្រួល ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​។​ ​IMG_20150619_085334

​ ​
មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់​មាន​ទី​១/​ឈ្មោះ សួន ផល្លា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​មុខរបរ​រើស​អេតចាយ ទីលំនៅ​បច្ចុប្បន្ន ភូមិ​កើតហេតុ​ខាងលើ​(​ជួញដូរ​)​និង​ទី​២/​ឈ្មោះ សាត់ ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​(​សម្រួល​ឲ្យ​ប្រើប្រាស់​) រស់នៅ​ភូមិ​ជ័យ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប និង​ទី​៣/​ឈ្មោះ មូល សុរា​នាថ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​(​ប្រើប្រាស់​)​និង​ទី​៤/​ឈ្មោះ សាន ស្រីមុំ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​បំរើ​ខារ៉ាអូខេ​ស្នាក់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​(​ជួញដូរ​)​និង​ទី​៥/​ឈ្មោះ ឈី សុភ​ក្ត្រ័ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​រត់​តាក់ស៊ី​(​ជួញដូរ​)​រស់នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង រួច​ធ្វើការ​ដកហូត​បានៈ​ម្សៅ​គ្រើម​ពណ៌​ស​ថ្លា​ចំនួន​៣​កញ្ចប់​ធំ​ទម្ងន់​៩,៣​ក្រាម​,​ទូរ​សព្ទ័​ដៃ​៦​គ្រឿង​និង​លុយ​មួយចំនួន បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ គឿន​វ៉េ​ត​