ខេត្តបន្ទាយមានជ័យ
រថយន្តទូរីសមួយគ្រឿងដឹកឈើប្រណិតដឹកចូលសិប្បកម្មទាំងថ្ងៃគេពុំដឹងថាឈើនោះមានការអនុញ្ញាត្តិច្បាប់ចេញពីមេព្រៃរឺយ៉ាងណានោះទេប៉ុន្តែមន្ត្រីមេព្រៃថាជាឈើកែឆ្នៃដែលឈ្មួញដឹកចូលសិប្បកម្មតែប៉ុណ្ណោះ។រថយន្តទូរីសដឹកឈើចូលសិប្បកម្មទាំងថ្ងៃនោះគេប្រទះឃើញនៅម៉ោង៩ព្រឹកថ្ងៃទី១៨មិថុនា២០១៥នៅក្បែរវត្តតាហីស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។បច្ចុប្បន្នខេត្កបន្ទាយមានជ័យគឺជាកន្លែងស្តុកឈើលកយ៉ាងពេញទំហឹងមានដេប៉ូរលក់ឈើប្រណិតមិនតិចជាង២០កន្លែងធំៗនោះទេនិងកន្លែងសិប្បកម្មជាច្រើនកន្លែងទៀតដែលកំពុងធ្វើសកម្មភាពរាល់ថ្ងៃ។ប៉ុន្តែសកម្មភាពដឹកឈើប្រណិតគេទើបតែឃើញក្នុងរយះពេល១ខែនេះដែលឈ្មួញដឹកទាំងកណ្តាលថ្ងៃត្រង់ចូលទៅដាក់តាម
សិប្បកម្មនិងតាមដេប៉ូឈើក្នុងខេត្ត។ សកម្មភាពឈ្មួញដឹកឈើចូលសិប្បកម្មទាំងថ្ងៃបែបនេះគឺដូចជាធ្វើផ្គើនឡើងទៅនឹងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យយ៉ាងខ្លាំង។ចំណែកក្រុមឈ្មួញរកស៊ីដឹកឈើប្រណិតទាំងនោះធ្លាប់បាននិយាយថារឿងអីគេត្រូវខ្លាចបើពួកគេបានបង់លុយឲ្យស្ថាប័នពាក់ព័ន្ធតាំងពីខេត្តឧត្តរមានជ័យរហូតដល់ខេត្តបន្ទាយមានជ័យទើបវាគ្មានបញ្ហាយ៉ាងដូច្នេះ។ ជាក់ស្តែងរថយន្តធុន១២កៅអីដែលដឹកឈើចូលកន្លេងសិប្បកម្មក្បែរវត្តតាហីក្រុងសិរីសោភ័ណគឺបើកបរដោយបុគ្គលម្នាក់ដែលមានឯកសណ្ឋានប៉ារ៉ាដែរជាកម្លាំងយោធាដែលហ៊ានដឹកឈើទាំងកណ្តាលថ្ងៃត្រង់។លោកជាផល្លីនាយខ័ណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យបានប្រាប់ថារថយន្ត១២កៅអីដែលដឹកឈើនោះគឺជាប្រភេទឈើកែឆ្នៃហើយដែលដឹកមកដាក់នៅសិប្បកម្មមួយកន្លែងក្នុងក្រុងសិរីសោភ័ណតែប៉ុណ្ណោះមិនមានដឹកឈើខុសច្បាប់ឡើយ៕



































