ចោរ​ថ្លើមធំ​ហ៊ាន​លួច​រថយន្ត​មន្ត្រី​កសិកម្ម​មួយគ្រឿង​បាន​ដោយ​សុវត្ថិភាព​

0

​រថយន្ដ​ម៉ាក តា​កុ​ម៉ា របស់​មន្ត្រី​ក្រសួងកសិកម្ម​១​គ្រឿង​ត្រូវ​ក្រុម​ចោរលួច​យកទៅ​បាត់​ដោយ​សុវត្ថិភាព ពេល​ចត​ទុក​នៅក្រៅ​ផ្ទះ​។ ហេតុការណ៍​ចោរលួច​រថយន្ត​នេះ​បាន​កើតឡើង​ក្នុង​ចន្លោះ​ម៉ោង​២​ទៅ​ម៉ោង​៣​ទាបភ្លឺ​ថ្ងៃទី​២០​ខែ​មិ​ងុ​នា​ឆ្នាំ​២០១៥​ស្ថិតនៅ​ក្នុងភូមិ​ដើម​ធ្លក​ឃុំ​រវៀង​ស្រុក​សំរោង​ខេត្តតាកែវ​។​បើ​យោងតាម​សម្តី​ម្ចាស់​រថយន្ដ​ឈ្មោះ​ដុំ ណុប​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ឲ្យ​ដឹងថា រថយន្ដ​របស់គាត់​ម៉ាក​តា​កុ​ម៉ា​ពណ៌​ទឹកប្រាក់​សេរី​២០០៣​ពាក់​ស្លាក​លេខ​ភ្នំពេញ​២​យូ ៧៦៥៩​។​គាត់​បាន​បញ្ជាក់ថា​នៅ​មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​១១​និង​០០​នាទី​រូបគាត់​បាន​ទុក​រថយន្ដ​នៅក្រៅ​ផ្ទះ​ហើយ​គាត់​ក៏បាន​ចូលទៅ​ដេក​បាត់ទៅ លុះ​នៅ​ម៉ោង​៤​និង​០០​នាទី​ទាបភ្លឺ​គាត់​បាន​20ចេញមកក្រៅ​ផ្ទះ​រក​រថយន្ដ​មិនឃើញ​ក៏​ផ្អើលឆោឡោ​និង​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ដោះស្រាយ​។​យោងតាម​សម្ដី​លោក​ឃុន យ៉ាន​អធិការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​ស្រុក​សំរោង​បាន​ឲ្យ​ដឹងថា​ក្រោយពេល​ទទួលបាន​ពាក្យបណ្ដឹង​កំលាំង​របស់លោក​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ​។​លោក​បាន​បន្ដទៀតថា​លោក​មិនទាន់​សន្និដ្ឋានថា​ជា​ករណី​ចោរលួច​ឬ​ជា​ករណី​អ្វី​នោះទេ​ព្រោះ​លោក​កំពង់​បន្ដ​បើក​ការស៊ើបអង្កេត​រកមុខ​សញ្ញា​ពេលនេះ​។​