ខេត្តឧត្តរមានជ័យៈ
សមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្រោយពីធ្វើកោសល់វិច្ឆ័យ ត្រួតពិនិត្យទៅលើភិនភាគស្នាមសាកសព មានស្ថានភាពខ្មៅដូចរោលផ្សែងភ្លើង ជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយអស់រយៈជាច្រើនថ្ងៃ ទើបមានគេប្រទះឃើញ។
នគរបាលជំនាញបន្តថា យោងតាមការរៀបរាប់សាច់ញាតិគ្រួសារសពឈ្មោះ បួន ផល ភេទប្រុសអាយុ២១ឆ្នាំ ដែលឪពុកឈ្មោះ សុខ បួន អាយុ៤៨ឆ្នាំ និងម្តាយឈ្មោះ ទូច វឿន អាយុ ៥០ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិកណ្តាលលើ ឃុំ-ស្រុកអន្លង់វែង និងតាមការរៀបរាប់ពីម្ថាយរបស់សាកសព ឈ្មោះ រុន រ៉ុងភេទប្រុសអាយុ១៩ ឆ្នាំ ដែលម្តាយឈ្មោះ អ៊ុក ឡន អាយុ ៥២ឆ្នាំ មានទីលំនៅភូមិព្រលាន ឃុំ-ស្រុកអន្លង់វែង ។
ពួកគាត់ទាំង ៣នាក់ បានរៀបរាប់ថា ជនរងគ្រោះទាំង ២នាក់ បានអស់រយៈពេល២ថ្ងៃមកហើយ ដែលនៅថ្ងៃបន្ទាប់ពីបាត់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា វេលាម៉ោងប្រហែល ៥ល្ងាច នឹងមានភ្លៀងធ្លាក់ស្រិចៗ ឈ្មោះបួន ផលបានទៅបបួលឈ្មោះ រុន រ៉ុង ទៅឆ្លុះសត្វ ព្រមទាំងមានកាន់កាំភ្លើងកែច្នៃប្រភេទឆ្នុក ដើរចេញពីផ្ទះ ទាំង ២នាក់ ហើយបាត់មិនឃើញត្រឡប់មកផ្ទះវិញ ២ថ្ងៃហើយ ពួកគាត់នាំគ្នាដើររកដែរ តែរកមិនឃើញ។
សមត្ថកិច្ចបន្តថា តាមការធ្វើកោសលវិច្ឆ័យ ត្រួតពិនិត្យទៅលើសាកសព មានស្ថានភាពខ្មៅដូចរោលផ្សែងភ្លើង ហើយជនរងគ្រោះបានបាត់ខ្លួនរយៈពេល ២ថ្ងៃសោះ មានសភាពឆាប់ស្អុយរលួយ និងយោងតាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះ ពេលចេញពីផ្ទះទៅបបាញ់សត្វ ពេលមេឃកំពុងភ្លៀង តាមការសន្និដ្ឋានរបស់សមត្ថកិច្ច
ជនរងគ្រោះ ត្រូវរន្ទះបាញ់បាញ់ស្លាប់ទាំង ២នាក់ ខណៈពេលកំពុងដើរជុំគ្នា ឆ្លុះសត្វនៅក្នុងព្រៃ។ បច្ចុប្បន្នសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ទៅឱ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីយ៍។
គួរបញ្ជាក់ថា សាកសពជនរងគ្រោះខាងលើ ត្រូវបានប្រជាលរដ្ឋម្នាក់ឈ្មោះ គុណ ប៉ាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង បានដើរឃ្វាលគោ នៅខាងក្រោយនគរបាលប៉ុស្តិ៍ឃុំថ្លាត ចំងាយ២ គីឡូម៉ែត្រ វេលាម៉ោង ៤ល្ងាច ថ្ងៃទី១៨ ខែមិថុនា ម្សិលមិញ ស្រាប់តែប្រទះឃើញសាក សពដេកស្លាប់គងជើងលើគ្នា នៅនៅក្បែរព្រៃ ស្ថិតនៅក្នុងភូមិឃុំខាងលើ និងបានរាយការណ៍នគរបាលប៉ុស្តិ៍ឃុំថ្លាត៕