ខេត្តបន្ទាយមានជ័យ
នៅភូមិអូរស្ងួតសព្វថ្ងៃនេះមានផ្សារធំដល់ទៅ២កន្លែងកំពុងកសាងប្រជែងគ្នា។អាជីវករលក់ដូរនៅទីនោះបាននិយាយថាពួកគាត់អាចចូលលក់ផ្សារមួយណាក៏បានព្រោះជាសិទ្ធរបស់គាត់រយះពេលកន្លងមកពួកគាត់បានអង្គុយលក់នៅផ្សារលើចិញ្ចើមថ្នាល់ជាតិលើកកញ្ជើរត់ព្រួយភ័យ្លខាចរថយន្តបើកមកបុកស្លាប់។ក្រោយពីលោកឧកញ៉ា ភូ ពុយ បានវ៉ៃរបងរោងម៉ាស៊ីនកិនស្រូវយកមកធ្វើផ្សារនោះលោកបានកៀងគរឲ្យអាជីករចូលលក់ដូរដោយមិនយកតម្លៃតូបរយះពេល២ឆ្នាំដូចនេះអាជីវករមួយចំនួនបានសល់លុយខ្លះដោយកាលពីមុនលក់នៅតាមមុខផ្ទះគេត្រូវបង់លុយដូចជាថ្លៃជួលឆ័ត្រ ថ្លៃមុខផ្ទះ ផាសីុ អនាម័យក្នុង១ខែៗរកលុយគ្មានសល់មួយរៀលឡើយ។លោកស្រីឡៃជាអាជីវករម្នាក់បានលើកឡើងថាកាលពីមុនគាត់លក់បានក្នុង១ថ្ងៃបានត្រឹមតែ៦០មឺុនរៀលតែឥឡូវគាត់លក់បានរហួតដល់២លានរៀលឯណោះក្នុងមួយថ្ងៃកើនលុយឡើងចង់៣ដងលក់ក្នុងផ្សារចាស់។ប៉ុន្តែក្នុងផ្សារនេះគេឃើញមានគម្រោងកសាងផ្សារធំមានដល់ទៅ២កន្លែងដែលមានចម្ងាយពីគ្នាប្រមាណ២០០ម៉ែត្រអាជីវករបាននិយាយថាឲ្យតែកន្លែងណាមានតំលៃថោករកចំណូលបានគាត់ទៅលក់ផ្សារនោះហើយទោះបីផ្សារមួយណាដែលមានច្បាប់និងផ្សាមួយដែលគ្មានច្បាប់គាត់មិនដឹងទេ។រយះពេលមកគឺមានផ្សារអូរស្ងួតតែមួយគត់គឺផ្សារជាប់ផ្លូវជាតិលេខ៥ខាងកើតនិងជើងផ្លូវបំបែកជាបួនខាងជើង។តែពេលនេះភូមិតែមួយត្រូវបានកសាងផ្សារដល់ទៅ២កន្លែងចំណែកផ្សារភូពុយដែលអាជីវកចូលលក់គឺ១ខែតំលៃ១ម៉ឺនរៀលទឹកភ្លើងលើអាជីវករ។លោក ឡុងពុន អភិបាលស្រុកមង្គលបូរីបានប្រាប់ថា នៅភូមិស្ងួតគឺមានច្បាប់កសាងផ្សារមានតែមួយគឺផ្សារអូរស្ងួតថ្មីរបស់ក្រុមហ៊ុនលោក ជិន រដ្ឋា ដែលស្ថិតនៅចំណុចជាប់នឹងរបងគណះបក្សប្រជាជនកម្ពុជាស្រុកមង្គលបូរី។
ចំណែកលោកឧកញ៉ា ពូ ពុយ ដែលជាម្ចាស់រោងម៉ាស៊ីកិនស្រូវដែលវ៉ែរបងនិងរើរោងម៉ាស៊ីហើយចាក់ដីដែលកំពុងឲ្យអាជីវករចូលលក់រយះពេល៣ខែមកហើយនោះកំពុងតែរត់ច្បាប់នៅឡើយទេ។ហើយលោកបានរាយការជូនលោកអភិបាលខេត្តត្រូវចាត់វិធានការយ៉ាងណានោះមិនទាន់បានទទួលនៅឡើយ។លោកម៉ៅតំណាងលោកឧកញ្ញ៉ា ភូពុយ ម្ចាស់ក្រុមហ៊ុនផ្សារអូរស្ងួតបានប្រាប់ថា ចំណែកផ្សារអូរស្ងួតកាលពីមុនពួកអាជីវករគាត់ដាក់លក់តែតាមចិញ្ចើមផ្លូវជាតិតែប៉ុណ្ណោះដោយឃើញផលលំបាករបស់អាជីវករច្រើនឆ្នាំមកហើយដើម្បីសណ្តាប់សុវត្តិភាពរបស់អាជីវករនោះលោកឧកញ៉ាបានរើរោងម៉ាស៊ីនហើយចាក់ដីឲ្យអាជីវករផ្សារចាស់អូរស្ងួតចូលលក់ដោយមិនគិតថ្លៃនិងរៀបចំសន្តាប់ធ្នាប់ឲ្យបានល្អនិងឲ្យមានច្បាប់ទៀតផង៕




































