សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានសមាជិក សមាជិកា គណកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជា ប្រធានគណបក្ស ចំណែកសម្ដេចក្រឡា ហោម ស ខេង និង សម្ដចវិបុលសេនាភក្ដី សាយ ឈុំ ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុ ប្រធានគណបក្ស នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ។
ការបោះឆ្នោតជ្រើសរើសប្រធាន និង អនុប្រធានគណបក្សនេះ បានធ្វើឡើងនៅ ក្នុងសន្និបាតគណកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នាស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជា គ៨៥ ក្រោមអធិបតីភាពសម្ដេច អគ្គមហាពញ្ញា ចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានស្ដីទីគណ បក្សប្រជាជនកម្ពុជា ដោយមានការចូលរួម ពីសមាជិក សមាជិកាគណកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា ជាច្រើន រូបទៀត ។
ក្នុងសន្និបាតនេះ បានលើកឡើង នូវរបៀបវរៈចំនួន២ ដើម្បីយកមកអនុម័ត រួមមានរបៀបវរៈទី១ បោះឆ្នោតជ្រើសរើស ប្រធានគណបក្សចំនួន ១រូប ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពឈរឈ្មោះជាប្រធាន និងអនុប្រធាន ចំនួន ២រូប ដែលមាន សម្ដេចក្រឡាហោម ស ខេង និងសម្ដច វិបុលសេនាភក្ដី សាយ ឈុំ ជាបេក្ខភាព ឈរឈ្មោះជាអនុប្រធានគណបក្ស ។ ដោយឡែករបៀបវរៈទី២ ស្ដាប់ការផ្សព្វ ផ្សាយរបាយការណ៍ទូទៅប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តនៅឆមាសទី២ ឆ្នាំ២០១៥ ។
សូមបញ្ជាក់ថា បន្ទាប់ការបោះឆ្នោត និងរាប់សន្លឹកឆ្នោតរួចហើយនោះ បាន បង្ហាញថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានសមាជិក សមាជិកា គណកម្មាធិការកណ្ដាលរបស់គណបក្ស ប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជា ប្រធានគណបក្ស ចំណែកសម្ដេចក្រឡា ហោម ស ខេង និង សម្ដចវិបុលសេនាភក្ដី សាយ ឈុំ ត្រូវបានបោះឆ្នោតជាអនុ ប្រធានគណបក្ស ដោយពុំមានអនុប្រធាន ទី១ ឫទី២ អីនោះទេ ៕




































