ខេត្តពោធិ៍សាត់ ក្នុងរយះពេលមួយកំព្រឹកសោះមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដល់ពីករណីនៅក្នុងទឹកដីស្រុកបាកានលើកំណាត់ផ្លូវជាតិលេខ5ដោយមនុស្សពីរនាក់បានរងរបួសធ្ងន់ម៉ូតូពីគ្រឿងខូចខាតនិងរថយន្តមួយគ្រឿងទៀតក៍រងកាខូចខាតយា៉ងដំណំផងដែរ ។ករណីនេះទាំងពីលើកនេះកើតឡើងកាលពីថ្ងៃទី20ខែមិថុនាឆ្នាំ2015 ដោយលើកទីមួយអ្នកបើកបរងងុយដេកក្រឡាប់រថយន្តលើកទីពីររថយន្តបុកម៉ូតូដល់ទៅពីគ្រឿង។លោក សឹម រ័ត្ន នាយរងការិយាល័យសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលយុត្តិធម៏ខេត្តបានឲ្យដឹងថា ករណីលើកទីមួយនោះកើតឡើងកាលពីមោ៉ង4និង30នាទីព្រឹកថ្ងៃទី20ខែមិថុនាឆ្នាំ2015ត្រង់ចំនុចគីឡូមែត្រលេខ194-195 ស្ថិតក្នុងភួមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន មានរថយន្តប្រភេទរ៉ៃណូពណ៍ខៀវពាក់ស្លាក់លេខភ្នំពេញ 3B 26 -10 បានធ្វើចរាចរណ៍ពីលើតទៅកើតដោយប្រើប្រាស់ល្បឿនមធ្យម ។ ស្រាប់មកដល់ចំនុចខាងលើសាក្សីដែលឃើញហេតុការណ៍នេះនិយាយថាទំនងជាតៃកុងរថយន្តងងុយដេកក៍បានបើករេពេញផ្លូវបានប្រហែល100មែត្រក៍បានវេចង្កូតចេញពីផ្លូវក្រឡាប់ចាក់សម្ភារះនិងរថន្តខូចខាតតែម្តង ឯតៃកុងរថយន្តនេះទំនងជាភ្ញាក់ខ្លួនដោយសាដេកលក់ស្មានតែបុកមនុស្សគ្រោះថ្នាក់ក៍បានរត់គេចបាត់តែរថយន្តនេះមិនបានបង្ករដល់អ្នកណាគ្រោះថ្នាក់ឡើយ។លោក សឹម រ័ត្ន បន្តទៀតថា រំលងបានប្រហែលតែជាង4មោ៉ងសោះ នៅោ៉ង9និង10នាទីព្រឹកថ្ងៃទី20មិថុនានោះត្រង់ចំនុចបង្គោលគីឡូមែត្រលេខ209-210 ត្រង់ផ្លូវចូលទៅឃុំមេទឹក ក្នុងភួមិឃុំបឹងខ្នា ស្រុកបាកានខេត្តពោធិ៍សាត់ ។ នៅលើកំណាត់ផ្លូវជាតិលេខ5ដដែលក៍មានគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត គឺរថយន្តមួយគ្រឿងមា៉ក់ហីុយា៉ន់ដាយពណ៍ខៀវពាក់ស្លាក់លេខ ង 90 – 33 ភព2 បានបើកបរពីកើតទៅលិចដោយកាប្រើប្រាស់ល្បឿនលឿនលើទ្រូងផ្លូវជាតិដែលជាចំនុចឆ្លងកាត់អ្នកដំណើនិងយាន្តយន្តនៃទីប្រជំជនផងនោះ ។ ក៍រថយន្តនោះបានមកដល់បើកមកដល់ចំនុចខាងលើ ក៍វាក់និងអ្នកដំណើរបើកម៉ូតូឆ្លងផ្លូវពីត្បូងទៅជើងមួយគ្រឿងប្រភេទC125ពណ៍ខ្មៅពាក់ស្លាក់លេខពោធិ៍សាត់1F24 – 36 រថយន្តនោះក៍បាត់ម្ចាស់កាបុកម៉ូតូនោះ រូចហើយក៍វេចង្កូតទៅឆ្វេងដៃក៍បានទៅបុកនិងម៉ូតូC125មួយគ្រឿងទៀត បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងពីគ្រឿងរងរបួសធ្ងន់ ទាំងពីនាក់ទីមួយឈ្មោះ ញ័ រិទ្ធ អាយុ29ឆ្នាំប្រុស នៅឃុំមេទឹកស្រុកបាកាន ទីពីឈ្មោះ ម៉ក់ មឹល ប្រុសអាយុ65ឆ្នាំនៅភួមិដើមច្រេស ឃុំកើតហេតុខាងលើ និងម៉ូតូពីគ្រឿងខូខខាតមួយចំនួន។លោក រ័ត្ន ក៍បានបញ្ជាក់ថា ជនបង្ករជាអ្នកបើកបរបានភ័យខ្លួនក៍ហក់ចោលរថយន្តរត់គេចបាត់បាត់ ដោយជនរងគ្រោះនគរបាលចរាចរណ៍ស្រុកបាកានបានយកទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះនងវត្ថុតាងយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការស្រុកបាកានរងចាំកាដោះស្រាយបន្ទាប់ពីវាស់វែងរូច ដោយឡែករថយន្តដែលក្រឡាប់ខ្លួនឯងមិនបង្ករអ្នកដ៍ទៃនោះនគរបានបានឲ្យថៅកែរគេមកស្ទូចយកទៅជួសជុលដើម្បីប្រើប្រាស់បន្ត។